* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ដំណឹងមរណភាព! លោកវរសេនីយ៍ត្រី ម៉ៃ ឡាក់ នាយប៉ុស្តិ៍អូរទឹកខៀវ បានទទួលមរណភាពដោយរោគាពាធ

29-06-2026 15:26

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនលោកស្រី ឆិល ច្រឹប និងក្រុមគ្រួសារ ចំពោះមរណភាព របស់លោកវរសេនីយ៍ត្រី ម៉ៃ ឡាក់ នាយប៉ុស្តិ៍អូរទឹកខៀវ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥ ចំណុះនាយកដ្ឋាន នគរបាលការពារព្រំដែនគោក ដោយរោគាពាធ (ជំងឺសួត)។

លិខិតរំលែកមរណទុក្ខរបស់លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត បានបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលនៃនាយកដ្ឋាននគរបាលការពារ ព្រំដែនគោកទាំងអស់ មានសេចក្ដីក្ដុកក្ដួលយ៉ាងខ្លាំង និងសោកស្តាយជាអនេក ដោយបានទទួលដំណឹង ដ៏ក្រៀមក្រំអំពីមរណភាពរបស់លោកវរសេនីយ៍ត្រី ម៉ៃ ឡាក់ អត្តលេខ ១៦៩៦២ អាយុ ៥៨ឆ្នាំ ឋានៈ នាយប៉ុស្តិ៍អូរទឹកខៀវ នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៧៩៥ ចំណុះនាយកដ្ឋាន នគរបាលការពារព្រំដែនគោក បានទទួលមរណភាពដោយរោគាពាធ (ជំងឺសួត)នៅវេលាម៉ោង២១:៣៥នាទី ថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦»។

មរណភាពរបស់លោកវរសេនីយ៍ត្រី ម៉ៃ ឡាក់ គឺជាការបាត់បង់នូវ កូន ស្វាមី ឪពុក បងប្អូន ជាទី គោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាការបាត់បង់នូវធនធានមនុស្ស បុគ្គលឆ្នើមដែល មានសមត្ថភាព មានឆន្ទៈ អង់អាចក្លាហាន បានលះបង់កម្លាំងកាយចិត្ត ចូលរួមការពារបូរណភាពទឹកដី និង ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅតំបន់ព្រំដែនកម្ពុជា-ថៃ ជាពិសេសកាលកន្លងទៅថ្មីៗនេះ រូបលោកបានចូលរួមប្រយុទ្ធតតាំងយ៉ាងអង់អាចក្លាហាន ប្រឆាំងទ័ពខ្មាំងសៀម ដែលរំលោភបំពានមកលើដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខដ៏សែន ក្រៀមក្រំ ដោយក្តីសោកស្តាយអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារសព និងសូមបួងសួងឧទ្ទិស កុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធរបស់លោកវរសេនីយ៍ត្រី ម៉ៃ ឡាក់ សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕