* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ចៅ តុល ផ្ដាំផ្ញើថ្នាក់ដឹកនាំយុវជនឃុំព្រែកថ្មី ស្រុកកោះធំ ដឹកនាំការងារបក្សឲ្យបានល្អនៅមូលដ្ឋាន ដើម្បីជ័យជម្នះការបោះឆ្នោតក្រុមប្រឹក្សានាពេលខាងមុខ

29-06-2026 15:32

(កណ្ដាល)៖ លោក ចៅ តុល អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកកោះធំ ខេត្តកណ្តាល (ទទួលបន្ទុកចុះជួយឃុំព្រែកថ្មី) និងលោក លឹម ឡេង ប្រធានក្រុមការងារគណបក្សឃុំព្រែកថ្មី តំណាងរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកកោះធំ កាលពីចុងសប្ដាហ៍នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ក្នុងពិធីសំណេះសំណាលនេះ មានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រែកថ្មី ព្រមទាំងប្រធានក្រុមប្រឹក្សាស្រុក សមាជិក-សមាជិកា រួមជាមួយយុវជនចំនួន៣៦០នាក់ ជាសមាជិកសម្រាប់បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ដែលឈរឈ្មោះជាបេក្ខជនចំនួន១០នាក់ សម្រិតសម្រាំងយកចំនួន៥នាក់មានប្រធាន អនុប្រធាន ដើម្បីដឹកនាំយុវជនឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ឆ្ពោះទៅយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០២៧។

លោក ចៅ តុល បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំយុវជនដែលជាប់ឆ្នោត ត្រូវខិតខំដឹកនាំប្រកបដោយយុទ្ធសាស្ត្រល្អ ដើម្បីកៀរគរ និងគាំទ្របោះឆ្នោតបក្សប្រជាជនជាប់ឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ខាងមុខនេះ។ លើសនេះ លោក ចៅ តុល បានផ្ដាំផ្ញើដល់អាជ្ញាធរ ត្រូវខិតខំបម្រើពលរដ្ឋឲ្យបានល្អ ដោះស្រាយបញ្ហាជូនពួកគាត់ប្រកបដោយយុត្តិធម៌ លឿនរហ័ស បម្រើពលរដ្ឋឲ្យអស់ពីចិត្ត បញ្ចៀសការថ្នាំងថ្នាក់ណាមួយ៕