* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោកបណ្ឌិត កៅ ថាច៖ យុវជនគណបក្សប្រជាជនកម្ពុជា ត្រូវផ្លាស់ប្ដូរផ្នត់គំនិតឆ្ពោះទៅផ្នត់គំនិតប្រតិសកម្ម និងបុរេសកម្មជាងមុន ក្នុងការប្រកបការងារប្រចាំថ្ងៃ

29-06-2026 15:44

(កណ្តាល)៖ យុវជនគណបក្សប្រជាជនកម្ពុជា ត្រូវផ្លាស់ប្ដូរផ្នត់គំនិតឆ្ពោះទៅផ្នត់គំនិតប្រតិសកម្ម និងបុរេសកម្មជាងមុន ក្នុងការប្រកបការងារប្រចាំថ្ងៃ ដោយអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ឱ្យក្លាយខ្លួនជាសហគ្រិន ដែលមើលឃើញឱកាស នៅពេលអ្នកផ្សេងមើលរំលង និងត្រូវធ្វើជាអ្នកផ្តល់នូវដំណោះស្រាយ (problem solver) ជួយដល់សហគមន៍ និងប្រជាជន។

លោកបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជនគណបក្ស ស្រុកខ្សាច់កណ្តាល បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបោះឆ្នោតជ្រើសរើសរចនាសម្ព័ន្ធ ថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំកោះចូរ៉ាមរបស់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នារសៀលថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកបណ្ឌិត បានថ្លែងចូលរួមអបអរសាទរដល់យុវជនបក្សឃុំកោះចូរ៉ាម ដែលជាប់ឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសរចនាសម្ព័ន្ធដឹកនាំយុវជន ត្រូវបន្តសកម្មភាពជួយការងារឃុំបន្ថែមទៀត ត្រូវប្រែក្លាយឃុំកោះចូរ៉ាម ឱ្យទៅជាទីកន្លែងដែលមានបរិស្ថានស្អាត និងរីកចម្រើន។

លោកបណ្ឌិត បានណែនាំ ដល់ថ្នាក់ដឹកនាំយុវជនឃុំកោះចូរ៉ាមដែលបានជាប់ការបោះឆ្នោត ត្រូវបន្តសកម្មភាពជួយការងារឃុំបន្ថែមទៀត ព្រោះការបោះឆ្នោតមានសារៈសំខាន់ណាស់ ជាដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យក្នុងបក្សរបស់យើង ហើយក៏ជាលើកទី១ផងដែរ នៅក្នុងកោះចូរ៉ាមយើងនេះ។

កម្មវិធីបោះឆ្នោតឃុំកោះចូរ៉ាមនេះ ក៏មានការអញ្ជើញចូលរួមពីលោក ទៀង សុខភិរម្យ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតំណាង លោក ហ៊ុល ប៊ុណ្ណារ័ត្ន អនុប្រធានគណបក្សចុះមូលដ្ឋាន ឃុំកោះចូរ៉ាម និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំកោះចូរ៉ាម គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មការបោះឆ្នោតស្រុក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សឃុំ ប្រធានសាខាគណបក្សភូមិ បេក្ខជនឈរឈ្មោះ និងសមាជិកយុវជនគណបក្សឃុំ ដែលជាអង្គបោះឆ្នោតសរុបប្រមាណ ១៧៥នាក់។

បន្ទាប់ពីការបោះឆ្នោត និងប្រកាសលទ្ធផល លោកបណ្ឌិត កៅ ថាច ក៏បានសំណេះសំណាល និងផ្តាំផ្ញើដល់យុវជនដែលទើបជាប់ឆ្នោតថា ដំណើរការបោះឆ្នោតនាពេលនេះ គឺជាការផ្តល់ឱកាសឱ្យយុវជន ចូលរួមជាមួយថ្នាក់ដឹកនាំ ក្នុងអង្គការចាត់តាំង ព្រោះអ្នកឈឈ្មោះឱ្យគេបោះឆ្នោត សុទ្ធតែមានសមត្ថភាព សុទ្ធតែមានបរិញ្ញបត្រ ដែលនេះជាចំនុចល្អ អាចធ្វើជាគំរូគេ និងដឹកនាំក្នុងឃុំឱ្យកាន់តែកាន់តែរីកចម្រើន។

លោកបណ្ឌិត ក៏បានផ្តាំផ្ញើដល់យុវជនមិនបានជាប់ឆ្នោត សូមកុំអាក់អន់ស្រពន់ចិត្ត ព្រោះនៅមានឱកាសក្រោយទៀត ហើយបើសិនក្នុងករណីបេក្ខជនជាប់ឆ្នោត បំពេញការងារមិនបាន អ្នកមិនជាប់នេះហើយ ជាអ្នកបំរុងចូលទៅបំពេញតួនាទីជំនួសវិញ។

បន្ថែមពីនេះ លោកបណ្ឌិត បានបន្តថា ការរៀបចំការបោះឆ្នោតនេះឡើង ក៏ជៀសផុតពីការរិះគន់ប្រកាន់បក្សពួកផងដែរ ដែលកន្លងមកមានការលើកឡើងថា អ្នកនេះបានធ្វើជាអ្នកដឹកនាំ តាមការតែងតាំងមកពីខ្សែអ្នកនេះ ខ្សែអ្នកនោះ ដែលនេះមិនល្អទេ ដូចនេះ ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនកោះចូរ៉ាមនាពេលនេះ បង្ហាញថា យើងអត់មានបក្សពួកណា ចាត់តាំងទេ គឺជាការអនុញ្ញាតឱ្យសមាជិកយុវជនយើងទាំងអស់ មានសិទ្ធិសម្រេចចិត្តរបស់ខ្លួនផ្ទាល់ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួននៅក្នុងមូលដ្ឋាន ដែលមានសមត្ថភាព មានចំណេះដឹង ដើម្បីដឹកនាំយុវជនយើង ឱ្យសម្រេចបាននូវការរីកចម្រើន បម្រើសហគមន៍ក្នុងឃុំឱ្យកាន់តែរីកចម្រើន។

លោកបណ្ឌិត ក៏បានលើកទឹកចិត្តដល់យុវជនគណបក្សប្រជាជន ក្នុងឃុំកោះចូរ៉ាម ត្រូវពង្រីកខ្លួនទៅជាសហគ្រិន និងមានចំណេះដឹងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវខិតខំរៀនសូត្រ បង្កើតគំនិតអាជីវកម្ម រៀនពីការធ្វើកសិកម្ម ដូចជា៖ ការចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងដាំបន្លែជាដើម ព្រោះថាទាំងអស់នេះ ដើម្បីក្រពះ បើយើងអត់មានអ្វីចិញ្ចឹមក្រពះ យើងមិនអាចជួយសហគមក្នុងឃុំរបស់យើងបាននោះទេ។

លោកបណ្ឌិត បានផ្តល់អនុសាសន៍សំខាន់ ៣ដល់យុវជនឃុំកោះចូរ៉ាម៖ ទី១-យុវជនត្រូវរៀន ទី២- រៀនហើយត្រូវចេះរកស៊ី ចេះរកប្រាក់ចំណូលតាមជំនាញ ដើម្បីអាចទ្រទ្រង់ជីវភាពគ្រួសារឱ្យបានល្អប្រសើរ និង ទី៣- បន្ទាប់ពីមានជីវភាពធូរធារហើយ យើងអាចបម្រើសហគមន៍កាន់តែរីកចម្រើនជាងមុន និងតទៅថ្ងៃខាងមុខទៀតបាន។

សម្រាប់ការបោះឆ្នោតក្នុងឃុំកោះចូរ៉ាមនេះ មានបេក្ខជនឈរឈ្មោះចំនួន ១០រូប ដែលភាគច្រើនមានកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ ប៉ុន្តែជ្រើសរើសយកតែ៥រូបប៉ុណ្ណោះ ដើម្បីធ្វើជាថ្នាក់ដឹកនាំយុវជនឃុំ តាមរយៈសន្លឹកឆ្នោតសរុប ១៧៥ នៅក្នុងហិប និងមានសន្លឹកឆ្នោតមិនបានការចំនួន ៤ សន្លឹក៕