* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឧត្តមសេនីយ៍ឯកបណ្ឌិត សៅ សុវណ្ណី ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតទស្សនវិជ្ជា ផ្នែកវិទ្យាសាស្ត្រនយោបាយ និងសញ្ញាបត្រសាស្ត្រាចារ្យទស្សនវិជ្ជា ផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យUniversal Ministries of the King’s College សហរដ្ឋអាមេរិក

29-06-2026 16:18

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯកបណ្ឌិត សៅ សុវណ្ណី នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ទទួលបានសញ្ញាបត្រសាស្ត្រាចារ្យទស្សនវិជ្ជា ផ្នែកវិទ្យាសាស្ត្រនយោបាយ (Professor of Philosophy in Political Science) ពីសាកលវិទ្យាល័យ Universal Ministries of the King’s College នៃសហរដ្ឋអាមេរិក នៅប្រទេសសិង្ហបុរី។

ជាមួយគ្នានេះ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ លោកបណ្ឌិតក៏បានទទួលសញ្ញាបត្របណ្ឌិតបន្ថែមមួយទៀត គឺសញ្ញាបត្រ «បណ្ឌិតទស្សនវិជ្ជា វិទ្យាសាស្ត្រ នយោបាយ - Doctor of Philosophy In Political Science» ពីសាកលវិទ្យាល័យ Universal Ministries of The King's College សហរដ្ឋអាមេរិកផងដែរ។

នៅក្នុងឱកាសទទួលបានសញ្ញាបត្រ សាស្ត្រាចារ្យទស្សនវិជ្ជា ផ្នែកវិទ្យាសាស្ត្រនយោបាយ, ឧត្តមសេនីយ៍ឯកបណ្ឌិត សៅ សុវណ្ណី បានឲ្យដឹងថា ថ្ងៃនេះ គឺជាពេលវេលាដ៏មានអត្ថន័យ និងជាមោទនភាពបំផុតក្នុងជីវិតរបស់លោក ដែលត្រូវទទួលបានសញ្ញាបត្រជាសាស្ត្រាចារ្យទស្សនវិជ្ជា ផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសំណាក់ Universal Ministries of the King’s College។

លោកបណ្ឌិតបានបន្តថា ទស្សនវិជ្ជា និងវិទ្យាសាស្ត្រនយោបាយ គឺជាត្រីវិស័យដ៏សំខាន់ក្នុងការដឹកនាំ, ការកសាងសន្តិភាព, ការអភិវឌ្ឍសង្គម និងការលើកកម្ពស់តម្លៃមនុស្សជាតិ។ ការទទួលបានសញ្ញាបត្រ ជាសាស្ត្រាចារ្យទស្សនវិជ្ជា ផ្នែកវិទ្យាសាស្ត្រនយោបាយ ដ៏ឧត្តុង្គឧត្តមនាពេលនេះ មិនមែនជាការបញ្ចប់នៃការសិក្សាស្រាវជ្រាវនោះទេ ផ្ទុយទៅវិញ វាគឺជាការចាប់ផ្តើមថ្មីមួយ ដែលតម្រូវឱ្យលោកបន្តខិតខំប្រឹងប្រែងលះបង់ កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការស្រាវជ្រាវ បង្រៀន និងចែករំលែកចំណេះដឹងទាំងនេះដល់យុវជន សហគមន៍ និងសង្គមជាតិទាំងមូលផងដែរ៕