* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងកសិកម្ម បង្ហាញជំហរម៉ឺងម៉ាត់ក្នុងការស្រាវជ្រាវករណីពេទ្យសត្វទារប្រាក់ ៥០០០ដុល្លារ ពីអាជីវករ នៅខេត្តស្ទឹងត្រែង

29-06-2026 16:40

(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ថាក្រសួងកសិកម្ម បង្ហាញជំហរម៉ឺងម៉ាត់ក្នុងការស្រាវជ្រាវករណីពេទ្យសត្វទារប្រាក់ ៥០០០ដុល្លារ ពីអាជីវករ នៅខេត្តស្ទឹងត្រែង។

កាលពីពេលថ្មីនេះ វីដេអូមួយដែលមានរយៈពេល ១នាទីនិង២៤វិនាទី ត្រូវបានចែកចាយជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការចុះត្រួតពិនិត្យកន្លែងសត្វឃាត្តមួយកន្លែងក្នុងខេត្តស្ទឹងត្រែង។ តាមរយៈវីដេអូនោះ ម្ចាស់អាជីវកម្ម បានឱ្យដឹងថា មានពេទ្យសត្វមកយកលុយ ៥០០០ដុល្លារពីគាត់ ជាថ្នូរនឹងការបង់ពន្ធចូលច្រក ហើយនឹងផ្ដល់ប្រាក់ដែលនៅសល់ពីបង់ពន្ធឱ្យមកវិញ។ ម្ចាស់អាជីវកម្មដដែល បានលើកឡើងថា ពេទ្យសត្វរូបនោះមិនបានបង់ពន្ធ និងបានកុហកលោកអភិបាលខេត្តស្ទឹងត្រែង និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចំពោះករណីទារប្រាក់ខាងលើ អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា ក្រសួង បាននិងកំពុងបើកការស៊ើបអង្កេតលើករណីនេះដោយយកចិត្តទុកដាក់។ លោក ឃឹម ហ្វីណង់ បានឱ្យដឹងដូច្នេះថា៖ «ក្រសួងតែងតែមានជំហរម៉ឺងម៉ាត់ចំពោះបញ្ហាបែបនេះ។ យើងបានទទួលព័ត៌មាន និងកំពុងធ្វើការស្រាវជ្រាវករណីនេះឱ្យបានល្អិតល្អន់ ហើយបើរកឃើញថាពិតជាមានកំហុសឆ្គងមែន ក្រសួងនឹងមិនញញើតក្នុងការចាត់វិធានការឡើយ។
តែបើវាគ្រាន់តែជាការមួលបង្កាច់ទៅវិញ ក្រសួងក៏នឹងមានវិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលព្យាយាមទម្លាក់កំហុសនេះដូចគ្នា»៕