លោក សួន សេរីរដ្ឋា មើលឃើញថា ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ពិបាកនឹងបញ្ចប់ (Video inside)

29-06-2026 16:56

(ភ្នំពេញ)៖ នៅក្នុងកម្មវិធី Fresh Talk កាលពីចុងសប្តាហ៍កន្លងទៅ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា បានលើកឡើងនូវចំណុចមួយចំនួន ដែលលោកមើលឃើញថា ជាបញ្ហាលំបាកក្នុងការដោះស្រាយ បញ្ចប់សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។ តាមលោក សួន សេរីរដ្ឋា ការកំណត់អ្នកឈ្នះ កត្តាខ្វះទំនុកចិត្ត និងភាគរឹងរូសរបស់អ៉ីស្រាអែល ដែលជាសម្ព័ន្ធមិត្តអាមេរិក ក្នុងការបន្តវាយប្រហារក្រុមហេសបូឡាដែលជាសម្ព័ន្ធមិត្តអ៉ីរ៉ង់។