* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្មេងទំនើង១១នាក់ បែកគំនិតបង្ហោះម៉ូតូ​តាមផ្លូវយ៉ាង​អ​នា​ធិប​តេយ្យ​ បង្កការភ័យខ្លាចដល់ពលរដ្ឋកំពុងធ្វើដំណើរ​ ត្រូវអាវុធហត្ថខេត្ត​កំពង់ស្ពឺ​ បង្ក្រាប ​និង​ឃាត់ខ្លួនភ្លាមៗ (Video inside)

29-06-2026 16:51

(កំពង់ស្ពឺ)​៖ ​ដោយទទួលបានការអនុញ្ញាតពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃបប្រទេស និងមានការចង្អុលបង្ហាញពីសំណាក់ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងក្រោម​បទបញ្ជា​យ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បានបង្ក្រាប និងឃាត់ខ្លួន​ក្មេងទំនើងបាន​ជា​បន្ត​បន្ទាប់ចំនួន១១នាក់​ និងត្រូវអនុវត្តតាមវិធានការឱ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់។

នៅយប់វេលាម៉ោង ០១៖០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចខាងលិចវត្តម្រុំខាងជើង ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានក្មេងទំនើងមួយក្រុមទៀត បានបង្ហោះម៉ូតូ និងជិះម៉ូតូជាក្រុមបង្កភាពរញេរញៃតាមផ្លូវសាធារណៈ ក៏ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបានចំនួន០៧នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ទេម ទឹម អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ
*ទី២៖ ឈ្មោះ ឯម សំណាង អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ
*ទី៣៖ ឈ្មោះ ឃ្លាំង ឡាយហៀង អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ
*ទី៤៖ ឈ្មោះ ឃឿម សំណាង អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ
*ទី៥៖ ឈ្មោះ យុន ធាវីត អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ
*ទី៦៖ ឈ្មោះ គង់ គីមីត អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ
*ទី៧៖ ឈ្មោះ ឃឿន មករា អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ។

បន្ទាប់មកនៅយប់វេលាម៉ោង ០១៖១០នាទី នៅថ្ងៃទី ខែ ឆ្នាំដដែល នៅចំណុចផ្លូវជាតិលេខ១០៥ ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក៏មានកណីក្រុមក្មេងទំនើងមួយក្រុមទៀត កំពុងធ្វើសកម្មភាពជិះម៉ូតូជាក្រុមបង្ករភាពរញេររញៃ និងបង្ហោះម៉ូតូ​តាមផ្លូវ​សាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ បន្ថែមទៀត រួមមាន៖

*ទី១៖ ឈ្មោះ អន ឡេង អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ
*ទី២៖ ឈ្មោះ ពយ បារាំង អាយុ១៦ឆ្នាំ មុខរបរកម្មករផ្សាដែក
*ទី៣៖ ឈ្មោះ រ៉េត រី អាយុ១៧ឆ្នាំ មុខរបរកម្មករផ្សាដែក
*ទី៤៖ ឈ្មោះ ខាត់ កុសល់ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ។

វត្ថុតាងចាប់យករួមមាន៖ ម៉ូតូ ចំនួន០៥គ្រឿង (ម៉ាក HONDA DREAM ពណ៌ស ឆ្នាំ២០២២ ផ្លាកលេខ កំពង់ស្ពឺ 1V-4664​, ម៉ាកHONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៥ ផ្លាកលេខ ភ្នំពេញ 1LL-5214, ម៉ាក HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៦ ផ្លាកលេខ ភ្នំពេញ 1MH-7206, ម៉ាក HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៥ ផ្លាកលេខ កំពង់ស្ពឺ 1Z-4834, ម៉ាក NEX CROSS ពណ៌ខ្មៅ ឆ្នាំ២០២៦ ផ្លាកលេខ កំពង់ស្ពឺ 1AC-7460) , ទូរស័ព្ទ ចំនួន០៧គ្រឿង (ម៉ាក IPHONE ចំនួន០៦គ្រឿង, ម៉ាក INFINIX០១គ្រឿង)។

បច្ចុប្បន្នក្មេងទំនើងដែលបង្ហោះម៉ូទូទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាចំពោះមុខ ម្តាយ​ ឪពុក ​​​និង​អាណាព្យាបាល​ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះ ដែលនាំឱ្យប៉ះពាល់សណ្តាប់សង្គម​ ជាហេតុនាំឲ្យមានការបំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញខ្លួន បង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូវិញត្រូវបានដក ហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

លោក​ឧត្តម​សេនីយ​ត្រី​​​ ម៉េ​ង​ ស្រ៊ុន​ ​សូម​អំពាវនាវបងប្អូនប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ បានឃើញក្រុមក្មេងទំនើងដែលចូលចិត្តបង្ហោះម៉ូតូតាមផ្លូវសារធារណះបែបនេះ ឫក៏ជួបនូវឧបទ្ទវហេតុផ្សេងៗហើយត្រូវការជំនួយអន្តរាគមន៍​ពីកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សូមធ្វើការទំនាក់ទំនងមកកាន់ លេខទូរសព្ទ​អន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 1292 ហើយជំនាញអាវុធហត្ថ នឹងរក្សារការសម្ងាត់ជូនផងដែរ៕