* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់រាម ក្រុងកំពង់សោម នាំយកអំណោយជូនពលរដ្ឋដែលជួបការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចំនួន៤០គ្រួសារ (Video inside)

29-06-2026 16:58

(ព្រះសីហនុ)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់រាម ក្រុងកំពង់សោម ក្នុងឱកាសអបអរសាទរខួបលើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីជួបសំណេះសំណាល និងផ្តល់អំណោយជូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចំនួន៤០គ្រួសារ។

ពិធីនេះបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមវត្តមាន លោក នួន ប៊ុនថុល សមាជិកគណៈ កម្មាធិការគណបក្សខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការគណបក្សក្រុងកំពង់សោម ព្រមទាំងលោក ងួន ឧត្តម ប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់រាម និងសមាជិកក្រុមការងារជាច្រើនរូបទៀត នៅស្នាក់ការគណបក្សសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោក ងួន ឧត្តម បានមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយលើកឡើងថា ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា ជាពិសេសការជំរុញឱ្យក្រុមការងារចុះតាមមូលដ្ឋាន ដើម្បីតាមដានស្ថានភាពជីវភាពរស់នៅ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងការអភិវឌ្ឍលើគ្រប់វិស័យនៅតាមមូលដ្ឋាន។​

លោកបានគូសបញ្ជាក់ថា រដូវនេះជារដូវវស្សាហ៍មានភ្លៀងធ្លាក់ជោគជាំ លាយលំខ្យល់កន្ត្រាក់ ដូច្នេះលោក និងក្រុមការងារ នឹងមានផែនការជាក់លាក់ដើម្បីចុះពិនិត្យតាមខ្នងផ្ទះរបស់ ប្រជាពលរដ្ឋកំពុងជួបការលំបាក ពោលគឺមានជីវភាពខ្វះខាតក្នុងការរស់នៅប្រចាំថ្ងៃ ជាក់ស្តែងកាលកន្លងទៅបន្ទាប់ពីក្រុមការងារបានចុះតាមមូលដ្ឋានគឺមានពិជាមានពលរដ្ឋកំពុងជួបទុកលំបាកថវិការ សម្ភារៈប្រើប្រាស់ ការហូបចុកជាដើម-ល-។

លោកបានបន្តថា នៅថ្ងៃនេះបន្ទាប់ពីបញ្ចប់ការងារចែកអំណោយនៅស្នាក់ការបក្សសង្កាត់រាម លោក ងួន ឧត្តម នឹងដឹកនាំក្រុមការងារទៅពិនិត្យជាក់ស្តែង រួមទាំងបាននាំយកអំណោយទៅប្រគល់ជូនដល់ទីតាំងផ្ទាល់តែងម្តង និងដើម្បីឈានទៅមានផែនការគ្រោងនឹងសាងសង់ផ្ទះជូនពួកគាត់តាមលទ្ធភាពដែលអាចធ្វើទៅបានផងដែរ។

ជាមួយរយៈពេល២ឆ្នាំកន្លងមកនេះ ដែលលោកបានដឹកនាំក្រុមការងារ លោកពិតជាថ្លែងអំណគុណទៅបងប្អូនក្រុមការងារយុវជន ដែលសុទ្ធសឹងជាម្ចាស់អាជីវកម្ម ដែលមានស្មារតី ឆន្ទៈចូលរួមចុះជួយទាំងថវិការ ទាំងសម្ភារៈ កម្លាំងកាយចិត្ត និង ពេលវេលាដ៏មានតម្លៃដើម្បីប្រជាជនយើងទាំងអស់គ្នាកំពុងជួបទុក្ខលំបាកនៅមូលដ្ឋានរាម ក្រុងកំពង់សោមនេះ៕