* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន

29-06-2026 17:27

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក កិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់គម្រោង ភាពជាដៃគូនៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន ដើម្បីពិភាក្សាពីក្របខ័ណ្ឌ សកម្មភាពកម្មវិធី ពង្រឹងកិច្ចសហប្រតិបត្តិការលើការងារសមរម្យ អភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងផ្តល់ធាតុចូលលើការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា លោក Christian Disler នាយករងផ្នែកសហប្រតិបត្តិការទីភ្នាក់ងារកុងស៊ុលស្វ៊ីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ លោក Raymart Walker លេខាទូតទី២នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា លោកស្រី Rebecca Napier Moore មន្រ្តីបច្ចេកទេសជាន់ខ្ពស់នៃអង្គការអន្តរជាតិខាងការងារ ភ្នាក់ងារអង្គការសហប្រជាជាតិ សមាគមនិយោជក សហជីព អង្គការជាតិ អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍ។

នាឱកាសនោះ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា កម្មវិធីត្រីកោណសកម្មភាពត្រីភាគី ត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជា បាន ២ ដំណាក់កាលរួចមកហើយ។ ដំណាក់កាលទី១ បានចាប់ផ្តើមពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥ និងដំណាក់កាលទី២ បានចាប់ផ្តើមពីថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ និងបាននិងកំពុងបន្តអនុវត្តគម្រោងនេះ នៅក្នុងដំណាក់កាលទី៣ រយៈពេល៥ឆ្នាំបន្តទៀត ដែលបានអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៦ ដល់ ខែមីនា ឆ្នាំ២០៣១។

សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់គម្រោងភាពជាដៃគូនៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ានមានគោលបំណងសំខាន់ៗ ដើម្បី (១) បង្ហាញ និងពិភាក្សាអំពីក្របខ័ណ្ឌរួមវិសាលភាព និងសកម្មភាពនៃកិច្ចអន្តរាគមន៍របស់កម្មវិធីឱ្យស្របទៅនឹងផែនការអាទិភាពជាតិសំខាន់ៗ, (២) កសាងការយល់ដឹងរួមគ្នាអំពីយុទ្ធសាស្ត្រកម្មវិធីសំខាន់ៗ ផែនការការងារ និងឱកាសសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញឱកាសការងារសមរម្យសម្រាប់ទាំងអស់គ្នា ការពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងការអភិវឌ្ឍជំនាញសម្រាប់ជនទេសន្តរប្រវេសន៍ការងារ និង (៣) ពិនិត្យពិភាក្សា ផ្តល់ធាតុចូល និងផ្តល់ការយល់ព្រមលើផែនការការងារសម្រាប់អនុវត្តគម្រោងនៅប្រទេសកម្ពុជាឆ្នាំ២០២៦-២០២៧៕