* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រលកកំដៅនៅអឺរ៉ុប គឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ

29-06-2026 17:45

(ភ្នំពេញ)៖ ខណៈពេលដែលបណ្តាប្រទេសភាគច្រើន នៅតំបន់អឺរ៉ុប កំពុងជួបប្រទះនូវរលកកំដៅយ៉ាងខ្លាំង ដោយក្នុងនោះប្រទេសមួយចំនួនដូចជា បារាំង អង់គ្លេស និងប្រទេសដទៃទៀត កំពុងរងការគំរាមកំហែងពី សីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ពិភពលោកត្រូវបានរំលឹកឡើងវិញម្តងទៀតថា ការប្រែប្រួលអាកាសធាតុ លែងជាក្តីបារម្ភដ៏ឆ្ងាយហួសពីដៃទៀតហើយ ប៉ុន្តែវាជាតថភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។ រលកកំដៅកំពុងកើតឡើងកាន់តែញឹកញាប់ មានរយៈពេលកាន់តែវែង និងកំពុងជះឥទ្ធិពលដល់តំបន់ដែលធ្លាប់តែមានរដូវក្តៅល្មម។

កម្ពុជាប្រហែលជាមិនមានលក្ខខណ្ឌអាកាសធាតុដូចអឺរ៉ុបនោះទេ ប៉ុន្តែយើងមិនគួរទាញសន្និដ្ឋានថា យើងអាចគេចផុតពីបញ្ហានេះបានឡើយ។ រលកកំដៅនាពេលបច្ចុប្បន្ននេះ គួរតែដើរតួជាការព្រមានទុកជាមុន។ វាក៏ជាសញ្ញាមួយបង្ហាញថា បាតុភូត El Niño នាពេលខាងមុខ អាចនឹងនាំមកនូវគ្រោះរាំងស្ងួតអូសបន្លាយពេល កំដៅខ្លាំង ការខ្វះខាតទឹក ភ្លើងឆេះព្រៃ ទិន្នផលកសិកម្មធ្លាក់ចុះ និងហានិភ័យសុខភាពកាន់តែខ្លាំងដល់ប្រជាជនរបស់យើង។

ជំនួសឱ្យការរង់ចាំរហូតដល់ផលប៉ះពាល់ទាំងនោះមកដល់ កម្ពុជាគួរតែចាប់ផ្តើមត្រៀមលក្ខណៈតាំងពីពេលនេះតទៅ។

ក្នុងរយៈពេលចំពោះមុខ គ្រប់ក្រុមគ្រួសារគួរតែរៀនប្រើប្រាស់ទឹកដោយសន្សំសំចៃ។ អាងស្តុកទឹក ស្រះទឹក និងប្រព័ន្ធធារាសាស្ត្រ គួរតែត្រូវបានពិនិត្យ និងជួសជុលឡើងវិញនៅកន្លែងណាដែលចាំបាច់។ កសិករគួរតែទទួលបានការណែនាំអំពីដំណាំធន់នឹងគ្រោះរាំងស្ងួត និងវិធីសាស្ត្រស្រោចស្រពដែលមានប្រសិទ្ធភាព។ វិធានការបង្ការភ្លើងឆេះព្រៃត្រូវតែពង្រឹង ហើយសហគមន៍ត្រូវតែត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះការផ្ទុះឡើងនៃគ្រោះអគ្គិភ័យ។

សាលារៀន មន្ទីរពេទ្យ និងកន្លែងធ្វើការ គួរតែត្រូវបានបំពាក់ដោយផែនការការពារមនុស្សពីរលកកំដៅខ្លាំង ជាពិសេសកុមារ មនុស្សចាស់ និងអ្នកដែលត្រូវធ្វើការងារនៅទីវាលខាងក្រៅ។

ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋ គួរតែសហការគ្នាដើម្បីកាត់បន្ថយការដុតបំផ្លាញដែលមិនចាំបាច់ អភិរក្សព្រៃឈើ និងការពារប្រភពទឹក ដែលជាកន្លែងស្តុកទឹកដោយធម្មជាតិក្នុងរដូវវស្សា។ ដើមឈើនីមួយៗដែលត្រូវបានការពារនាថ្ងៃនេះ គឺជាប្រភពនៃម្លប់ សំណើម និងភាពធន់សម្រាប់ថ្ងៃស្អែក។

ក្រឡេកមើលទៅហួសពីបាតុភូត El Niño នាពេលខាងមុខ កម្ពុជាត្រូវតែស្ថាបនាភាពធន់នឹងអាកាសធាតុក្នុងរយៈពេលវែង។ នេះមានន័យថា ត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធស្តុកទឹក ប្រព័ន្ធស្រោចស្រពទំនើប ថាមពលកកើតឡើងវិញ កសិកម្មឆ្លាតវៃ អាកាសធាតុ តំបន់បៃតងក្នុងទីក្រុង និងប្រព័ន្ធព្រមានជាមុនឱ្យកាន់តែរឹងមាំ។

ការការពារព្រៃឈើ ការស្តារប្រព័ន្ធអេកូឡូស៊ីដែលរងការខូចខាត និងការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងជួយលើកកម្ពស់ ជីវភាពសហគមន៍ ដែលមិនត្រឹមតែជាគោលដៅបរិស្ថាន ប៉ុន្តែវាគឺជាការពង្រឹងដល់មូលដ្ឋានសម្រាប់សន្តិសុខជាតិ សន្តិសុខស្បៀង និងសុខភាពសាធារណៈ។

ការអប់រំក៏មានសារៈសំខាន់ដូចគ្នាដែរ។ ចំណេះដឹងផ្នែកអាកាសធាតុ (Climate literacy) គួរតែរាប់បញ្ចូលទៅក្នុងដំណើរការសិក្សារបស់សិស្សគ្រប់រូប ដើម្បីឱ្យមនុស្សជំនាន់ក្រោយយល់ដឹងទាំងអំពីហានិភ័យ និងដំណោះស្រាយ នៃការប្រែប្រួលអាកាសធាតុ។ ការត្រៀមលក្ខណៈសម្រាប់ការប្រែប្រួលអាកាសធាតុ មិនមែនជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលតែម្នាក់ឯងនោះទេ វាជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។

បណ្តាប្រទេសដែលកំពុងជួបការលំបាក ក្រោមឥទ្ធិពលនៃកំដៅខ្លាំងនាពេលនេះ បានរំលឹកយើងថា គ្មានប្រទេសណាមួយអាចគេចផុតពី ការប្រែប្រួលអាកាសធាតុបានឡើយ។ យើងមានឱកាសរៀនសូត្រពីបទពិសោធន៍របស់ពួកគេ ជំនួសឱ្យការដើរជាន់ដានចាស់។ ការចំណាយលើការត្រៀមលក្ខណៈ គឺតិចជាងការចំណាយលើការស្តារឡើងវិញឆ្ងាយណាស់។

យើងមិនអាចសួរថា តើបាតុភូត El Niño នឹងមកដល់ឬអត់នោះទេ។ វាច្បាស់ជាមកដល់។ ប៉ុន្តែ សំណួរពិតប្រាកដគឺថា តើកម្ពុជានឹងប្រឈមមុខនឹងវា និងាមានវិធានការត្រៀមខ្លួនរួចរាល់ ឬគ្មានការត្រៀមលក្ខណៈនៅឡើយ?

ការសម្រេចចិត្តរបស់យើងនាថ្ងៃនេះ នឹងកំណត់ថា តើមនុស្សជំនាន់ក្រោយនឹងទទួលបាន នូវប្រទេសមួយដែលមានភាពធន់ វិបុលភាព និងបៃតង ឬក៏ជាប្រទេសមួយ ដែលត្រូវចំណាយពេលទាំងអស់ ដើម្បីស្តារឡើងវិញពីគ្រោះមហន្តរាយ ដែលគួរតែអាចបង្ការបានតាំងពីដំបូង៕