* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧត្តម​សេនីយ៍ត្រី​ ម៉េ​ង​ ស្រ៊ុន ជួយព្យាបាលប្អូនស្រី សាន​ ស្រីពៅ​ ដែលមានជំងឺខូចតំរង់នោម ទឹកនោមប្រៃ ខ្វះគ្រាប់ឈាមក្រហម សម្ពាធឈាមខ្សោយ​ កំពុងសម្រាកព្យាបាលជំងឺ នៅមជ្ឍមណ្ឌលលាងឈាម មន្ទីរពេទ្យខ្មែរ-សូវៀត

29-06-2026 18:02

(កំពង់ស្ពឺ)៖ បន្ទាប់ពីទទួលបានព័ត៌មាន អំពីស្ថានភាពបងប្អូនប្រជាពលរដ្ឋមួយគ្រួសារ ដែលមានជំងឺខូចតំរង់នោម ទឹកនោមប្រៃ​ មានសភាពធ្ងន់ធ្ងរ កំពុងដង្ហើយស្វែងរកជំនួយ ដោយត្រូវការឈាមជាបន្ទាន់ដើម្បីសង្គ្រាះជីវិត លោក​ឧត្តម​សេនីយ៍ត្រី​ ម៉េ​ង​ ស្រ៊ុន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុង​ស្មារតី​មនុស្សធម៌​​ ដែលតែងតែខ្វល់ខ្វាយ ឈឺឆ្អាលបំផុត ចំពោះ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ ចាស់ជរា​​ ដែលកំពុងជួបការលំបាកផ្សេងៗ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បានចាត់ឲ្យលោកអនុសេនីយ៍ឯក​ ស្រេង លីហួរ​​​​​ ជាបន្ទាន់បំផុត ឲ្យធ្វើការទំនាក់ទំនងទៅកាន់ក្រុមគ្រួសារ ប្អូនស្រី​ សាន ស្រីពៅ ភ្លាម​តែម្តង​។

​បច្ចុប្បន្ន​ប្អូនស្រីមានអាយុ២៤ឆ្នាំ មានប្តីជាកម្មករសំណង់​ និង​ទទួលបន្ទុក​ចិញ្ចឹម​កូនស្រីម្នាក់​ មានអាយុ៣ឆ្នាំ​ មានទីលំនៅក្នុងភូមិដក់ពោធ៏ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បន្ទាប់ពី​ទទួល​បាន​នូវបទបញ្ជារបស់​ លោក​ឧត្តម​សេនីយ៍ត្រី​ ម៉េ​ង​ ស្រ៊ុន​​​ មេបញ្ជាការ​​​ ភ្លាមលោកអនុសេនីយ៏ឯក​ ស្រេង លីហួរ​​​​​ នាយការិយាល័យសុខាភិបាល នៃ​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​ ក៏បាន​ធ្វើការ​ទំនាក់ទំនង​និងទៅជួបប្អូនស្រីដោយផ្ទាល់​​នៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្សី) រាជធានី​ភ្នំពេញ។

ជាក់ស្តែង​ ឃើញថាប្អូនស្រី សាន​ ស្រីពៅ​ មានសភាពធ្ងន់ធ្ងរ​​ មានរោគសញ្ញា ខូចតំរង់នោម ទឹកនោមប្រៃ ខ្វះគ្រាប់ឈាមក្រហម សម្ពាធឈាមខ្សោយ​ កំពុងសម្រាក ព្យាបាលជំងឺនៅមជ្ឍមណ្ឌលលាងឈាម មន្ទីរពេទ្យខ្មែរ-សូវៀត​​​​ ហើយស្នើសុំឈាមចំនួន៣សាក់ជាបន្ទាន់​​ផងដែរ។ (ឈាមតែមួយដំណក់ដែលកើតចេញពីទឹកចិត្តសប្បុរសពិតប្រាកដ គឺពិតជាមានតម្លៃមហាសាល រកអ្វីប្រៀបផ្ទឹមពុំបាន ក្នុងការប្តូរយកអាយុជីវិតរបស់ប្រជាពលរដ្ឋយើងត្រឡប់មកវិញពីសេចក្តីស្លាប់)។

លោក​ឧត្តម​សេនីយ៍ត្រី​ ម៉េ​ង​ ស្រ៊ុន​​​ ដោយ​ក្តី​អាណិតអាសូរពន់ពេក​ ចំពោះ​ស្ថានភាពរបស់ប្អូនស្រីនាពេលនេះ បានសម្របសម្រួលដោះស្រាយភ្លាមៗ ដោយបានឲ្យ​​​​លោកអនុសេនីយ៏ឯក​ ស្រេង លីហួរ​​​​​ ធ្វើការសហការសម្រប​សម្រួល ជាមួយ​មជ្ឈមណ្ឌល​ជាតិផ្តល់ឈាម​ ដើម្បី​បានឈាមចំនួនបីសាក់ សម្រាប់ព្យាបាលប្អូនស្រី សាន​ ស្រីពៅ​ ដែលមានសភាពធ្ងន់ធ្ងរ​​ ខូចតំរង់នោម ទឹកនោមប្រៃ ខ្វះគ្រាប់ឈាមក្រហម សម្ពាធឈាមខ្សោយ​ នាពេលនេះ៕