* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មោទនភាពជាតិ ! ស្ថាបត្យករកម្ពុជា GUBIC + PARTNERS នាំយកពានរង្វាន់អន្តរជាតិចំនួន៣ ជូនកម្ពុជា តាមរយៈគម្រោង GUBIC Headquarters

29-06-2026 19:33

ភ្នំពេញ)៖ ក្រុមហ៊ុន GUBIC + PARTNERS របស់កម្ពុជា បានបន្តនាំយកកិត្តិយសជូនប្រទេសជាតិ ដោយទទួលបានពានរង្វាន់ Asia Architecture Design Awards 2026 ក្នុងផ្នែក Asia’s Best Conceptual Interior Design សម្រាប់គម្រោង GUBIC Headquarters ដែលជាការទទួលស្គាល់លើឧត្តមភាពនៃការរចនា ភាពច្នៃប្រឌិត និងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកជំនាញកម្ពុជា នៅលើឆាកអន្តរជាតិ។

ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនក្នុងកម្មវិធី Asia Architecture Design Awards 2026 ដែលប្រារព្ធធ្វើនៅ Dragon Pearl Cave ប្រទេសវៀតណាម ដោយមានការចូលរួមពីស្ថាបត្យករ អ្នករចនា និងអ្នកជំនាញមកពីបណ្តាប្រទេសនានាទូទាំងតំបន់អាស៊ី។

បន្ថែមពីលើសមិទ្ធផលនេះ គម្រោង GUBIC Headquarters ក៏បានទទួលការទទួលស្គាល់ពីស្ថាប័នអន្តរជាតិជាបន្តបន្ទាប់ រួមមានពានរង្វាន់ Platinum Winner ក្នុងកម្មវិធី International Architecture & Design Awards (IADA) 2026 លើផ្នែក Corporate & Office Interior Design និងពានរង្វាន់ Gold Winner ក្នុងកម្មវិធី Urban Design & Architecture Design Awards (UDAD) 2026។ ការទទួលបានពានរង្វាន់អន្តរជាតិចំនួនបីសម្រាប់គម្រោងតែមួយ បានបង្ហាញពីគុណភាពនៃការរចនា ភាពច្នៃប្រឌិត និងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកជំនាញកម្ពុជា ដែលអាចប្រកួតប្រជែង និងទទួលបានការទទួលស្គាល់នៅលើឆាកពិភពលោក។

GUBIC + PARTNERS គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកស្ថាបត្យកម្ម និងការរចនា ដែលផ្តល់សេវាកម្មលើផ្នែក Architecture, Interior Design, Urban & Landscape Design, Master Planning, Engineering Coordination និង Project Consultancy ដោយឈរលើទស្សនវិស័យក្នុងការរចនាប្រកបដោយគោលបំណង ទំនួលខុសត្រូវ និងស្តង់ដារអន្តរជាតិ ដើម្បីបង្កើតតម្លៃយូរអង្វែងសម្រាប់មនុស្ស សហគមន៍ និងសង្គម។

ក្នុងនាមជាក្រុមហ៊ុនសមាជិករបស់ GUBIC GROUP, GUBIC + PARTNERS កំពុងរួមចំណែកអនុវត្តបេសកកម្មរយៈពេលវែងក្នុងការលើកកម្ពស់ស្តង់ដារវិស័យស្ថាបត្យកម្ម សំណង់ និងការរចនារបស់កម្ពុជា តាមរយៈការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេស ការស្រាវជ្រាវ និងនវានុវត្តន៍ ការពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ ស្ថាប័នវិជ្ជាជីវៈ និងដៃគូជាតិ-អន្តរជាតិ ព្រមទាំងការចូលរួមក្នុងសកម្មភាពសង្គម ដើម្បីបង្កើតតម្លៃយូរអង្វែងសម្រាប់ប្រទេសជាតិ។

ជាមួយនឹងចក្ខុវិស័យក្នុងការក្លាយជាក្រុមហ៊ុនដែលទទួលបានទំនុកចិត្ត តាមរយៈការរីកចម្រើនជាបន្តបន្ទាប់ ការពង្រឹងសមត្ថភាព ការប្រកាន់ខ្ជាប់ស្តង់ដារខ្ពស់ និងការបង្កើតតម្លៃយូរអង្វែង GUBIC GROUP បន្តធ្វើការរួមជាមួយស្ថាប័នអប់រំ អង្គការវិជ្ជាជីវៈ ដៃគូជាតិ និងអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស ជំរុញការស្រាវជ្រាវ និងនវានុវត្តន៍ និងរួមចំណែកលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់វិស័យស្ថាបត្យកម្ម សំណង់ និងការរចនារបស់កម្ពុជា។

សមិទ្ធផលនេះ មិនត្រឹមតែជាកិត្តិយសរបស់ GUBIC + PARTNERS ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពរបស់វិស័យស្ថាបត្យកម្មកម្ពុជា និងជាសក្ខីភាពបង្ហាញថា សមត្ថភាព ចំណេះដឹង និងការច្នៃប្រឌិតរបស់កូនខ្មែរ អាចឈរយ៉ាងសក្តិសមនៅលើឆាកអន្តរជាតិ។ ជាមួយនឹងការប្តេជ្ញាចិត្តឥតងាករេ GUBIC GROUP នឹងបន្តរួមចំណែកលើកកម្ពស់ស្តង់ដារជាតិ បង្កើតតម្លៃយូរអង្វែង និងនាំយកកិត្តិយសជូនព្រះរាជាណាចក្រកម្ពុជា៕