* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងកសិកម្ម រៀបចំពិធីបើកកិច្ចសន្ទនាគោលនយោបាយស្តីពី «ការស្រាវជ្រាវនវានុវត្តន៍ដឹកនាំដោយកសិករ ដើម្បីជំរុញការផ្លាស់ប្តូរប្រកបដោយចីរភាពនៃកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារ»

29-06-2026 19:58

(ភ្នំពេញ)៖ លោកស្រី យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចសន្ទនាគោលនយោបាយស្តីពី «ការស្រាវជ្រាវនវានុវត្តន៍ដឹកនាំដោយកសិករ ដើម្បីជំរុញការផ្លាស់ប្តូរប្រកបដោយចីរភាពនៃកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារ»។

កម្មវិធីប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា មានការចូលរួមពីតំណាងអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត ក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថាប័នស្រាវជ្រាវ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ សហគមន៍កសិកម្ម ក្រុមកសិករ តំណាងស្ត្រី យុវជន ជនជាតិដើមភាគតិច និងបងប្អូនកសិករ សរុបប្រមាណ១២០រូប។

ថ្លែងនាឱកាសនោះ លោកស្រី យ៉ើ អាស៊ីគីន បានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែជាសសរស្តម្ភអាទិភាពនៃសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពឆ្នាំ២០៣០ សំដៅប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានការប្រកួតប្រជែង បរិយាបន្ន និងភាពធន់។

ទន្ទឹមនឹងនោះ ដើម្បីបំប្លែងកិច្ចសន្ទនានេះទៅជាសកម្មភាពជាក់ស្តែង លោកស្រីបានផ្តល់អនុសាសន៍គន្លឹះចំនួន៣រួមមាន៖

ទី១) ការបង្កើតយន្តការវេទិកាចែករំលែកបទពិសោធល្អៗ៖ បង្កើតបណ្តាញរួមដើម្បីឱ្យកសិករ អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ ផ្លាស់ប្តូរម៉ូដែលអាជីវកម្ម និងបច្ចេកវិទ្យាជោគជ័យ។

ទី២) ផ្តោតលើនវានុវត្តន៍កសិអេកូឡូស៊ីដែលផ្តល់ផលប្រយោជន៍ទ្វេរដង៖ ធានាឱ្យមានតុល្យភាពរវាង «ចំណូលកសិករ» និង «និរន្តរភាពបរិស្ថាន» តាមរយៈការកាត់បន្ថយថ្លៃដើម បង្កើនទិន្នផល និងបង្កើតតម្លៃបន្ថែមលើទីផ្សារ។

ទី៣) ជំរុញសកម្មភាពរួមគ្នារវាងរដ្ឋ និងឯកជន៖ រដ្ឋ និងដៃគូអភិវឌ្ឍន៍គាំទ្រផ្នែកគោលនយោបាយ និងបច្ចេកទេស ចំណែកឯវិស័យឯកជនវិនិយោគលើខ្សែច្រវាក់តម្លៃ និងធានាការបញ្ជាទិញកសិផលក្នុងតម្លៃសមរម្យ។

ជាទីបញ្ចប់ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមខាំបូដ្រា (CamboDHRRA) ដែលបានគាំទ្រប្រជាកសិករនាពេលកន្លងមក និងបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ (CamboDHRRA, AFD, WVI-C, ALiSEA) ព្រមទាំងបងប្អូនកសិករ ចូលរួមគាំទ្រឱ្យបានកុះករក្នុងព្រឹត្តិការណ៍ «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26)» នាខាងមុខនេះ ដើម្បីរួមគ្នាបន្តលើកកម្ពស់កសិកម្ម ប្រកបដោយនិរន្តរភាពនៅកម្ពុជា៕