* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី

29-06-2026 21:29

(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីរាជការនៃអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ទាំងដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom។

កិច្ចបករជុំនេះ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ និងធ្វើការពិភាក្សាលើរបៀបវារៈ៖

*(១). វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រទីស្តីការគណៈរដ្ឋមន្ត្រីឆ្នាំ២០២៤ - ២០២៨,

*(២). វឌ្ឍនភាពនៃការអនុវត្តផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី ២០២៤-២០២៨,

*និង (៣). សំណូមពរ និងបញ្ហាប្រឈមផ្សេងៗរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ដើម្បីបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសក្នុងការបំពេញការងារ ក៏ដើម្បីផ្តល់នូវការតម្រង់ទិស សំដៅពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។

ពេលបើកកិច្ចប្រជុំផ្ទៃក្នុងនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានខិតខំបំពេញការងារយ៉ាងមមាញឹក និងបានកត់សម្គាល់ថា ទីស្ដីការគណៈរដ្ឋមន្រ្តីមានការប្រែប្រួលនៃគុណភាពការងារជាបន្តបន្ទាប់ ហើយក៏សម្រេចបាននូវលទ្ធផលការងារជាវិជ្ជមានច្រើន។ ក៏ប៉ុន្តែក៏នៅមានសល់ចំណុចខ្វះខាតមួយចំនួនទៀត ដែលទាមទាមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី បន្តកែលម្អ ពង្រឹង និងត្រូវរួមគ្នាខិតខំបន្ថែមទៀត ដើម្បីបង្កើនគុណភាពនិងប្រសិទ្ធភាពការងារក្នុងការបំពេញមុខងាររបស់ខ្លួន។

ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រទីស្តីការគណៈរដ្ឋមន្ត្រីឆ្នាំ២០២៤ - ២០២៨, លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់នូវមូលវិចារខ្ពស់ចំពោះអង្គភាពពាក់ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ដែលបានខិតខំចូលរួមអនុវត្តនូវផែនការយុទ្ធសាស្រ្តនេះ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់ការណែនាំមួយចំនួន ពាក់នឹងការរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ដោយត្រូវផ្តោតលើការវាយតម្លៃវឌ្ឍនភាពនៃការកែទម្រង់ និងការពង្រឹងស្ថាប័ន តាមរយៈយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (Monitoring and Evaluation) ប្រកបដោយភាពច្បាស់លាស់ ដើម្បីអាចវាស់វែងសមិទ្ធផល បញ្ហាប្រឈម និងកំណត់វិធានការកែលម្អការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ដោយមានការកំណត់ក្របខ័ណ្ឌ វិធីសាស្ត្រ និងខ្លឹមសារឱ្យស្របតាមគោលបំណងនៃផែនការយុទ្ធសាស្ត្រ។

ចំពោះវឌ្ឍនភាពនៃការអនុវត្តផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថល នៃទីស្តីការគណៈរដ្ឋមន្ត្រី២០២៤-២០២៨, លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្ដែងនូវអំណរសាទរចំពោះវឌ្ឍនភាពសម្រេចបាន ពិសេសក្នុងការសរសេរនិងអភិវឌ្ឍកម្មវិធីសុសវែរ (App) ជាច្រើន ដែលបានរៀបចំដោយខ្លួ នឯង (Home grown) ដោយក្រុមការងារបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី និងអាចដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ ទោះបីក្រុមការងារនេះនៅមានមន្រ្តីតិចក្តី។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យក្រុមការងារបន្តអភិវឌ្ឍប្រព័ន្ធ និងកម្មវិធីសុសវែរសំខាន់ៗមួយចំនួនទៀត ដូចជាប្រព័ន្ធគ្រប់គ្រងទិន្នន័យ ប្រព័ន្ធគ្រប់គ្រងលំហូរឯកសារ និងប្រព័ន្ធគាំទ្រការរៀបចំកិច្ចប្រជុំជាដើម ដើម្បីធ្វើយ៉ាងណាគាំទ្រដល់ការអនុវត្តមុខងារសំខាន់ៗរបស់ទីស្តីការគណៈរដ្ឋមន្ត្រីឱ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាពខ្ពស់ ដោយធានាឱ្យបាននូវសន្តិសុខ(cybersecurity) និងភាពជាម្ចាស់។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានជំរុញនិងលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូបចូលរួមក្នុងដំណើរបរិវត្តកម្មឌីជីថលនៅទីស្តីការគណៈរដ្ឋមន្ត្រីឱ្យបានសកម្ម និងបន្តសិក្សារៀនសូត្រ សម្របខ្លួន និងចាប់យកបច្ចេកវិទ្យាឌីជីថល ជាពិសេសត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ជាឧបករណ៍ក្នុងការបង្កើនគុណភាព ប្រសិទ្ធភាព ផលិតភាព និងល្បឿនការងារ ស្របតាមចក្ខុវិស័យនៃការកសាងរដ្ឋាភិបាលឌីជីថលរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានក៏បានផ្តល់ការណែនាំមួយចំនួនទៀត ពាក់ព័ន្ធនឹងរបៀបរបបការងារ និងការបំពេញតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំនិងមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងការអនុវត្តនូវមុខងារស្នូល មុខងារសម្របសម្រួល និងមុខងារគាំទ្ររបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយផ្តោតអាទិភាពលើ៖

*១- ការរៀបចំកិច្ចប្រជុំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និងកិច្ចប្រជុំពាក់ព័ន្ធ ទាំងមុននិងក្រោយកិច្ចប្រជុំ ព្រមទាំងការរៀបចំជំនួយស្មារតី ក៏ដូចជាការរៀបចំសេចក្តីជូនដំណឹង (ស.ជ.ណ.) ការសម្រេចនានារបស់រាជរដ្ឋាភិបាល,

*២- ការពិនិត្យនិងផ្ដល់មតិយោបល់លើឯកសារផ្សេងៗរបស់ក្រសួង ស្ថាប័នដែលឆ្លងតាមយន្តការទីស្ដីការគណៈរដ្ឋមន្ត្រី មុននឹងដាក់ជូនសម្តេចធិបតី នាយករដ្ឋមន្ត្រី,

*៣- ការពង្រឹងវិន័យការងារ,

*៤- ការលើកកម្ពស់បរិស្ថានការងារដើម្បីគាំទ្រផលិតភាព

*និង ៥-ការងារគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ក្នុងបរិវេណទីស្តីការគណៈរដ្ឋមន្រ្តី និងការកែលម្អអាហារដ្ឋាន ជាដើម។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ខិតខំបញ្ចេញស្នាដៃការងារឱ្យអស់ពីសមត្ថភាព ដោយប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល និងអភិក្រម ការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងត្រៀមលក្ខណៈចូលរួមការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នាពេលឆាប់ៗខាងមុខ៕