* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ្នកស្រាវជ្រា​វ៖ មាសសុទ្ធមិនខ្លាចភ្លើង តែសញ្ញាបត្រក្លែងក្លាយមិនអាចលាក់រហូតអស់មួយជីវិតឡើយ !

30-06-2026 08:02

(ភ្នំពេញ)៖ រឿងសញ្ញាបត្រក្លែងក្លាយមិនអាចលាក់មហាជន ក្រុមគ្រួសារ អ្នកនៅកន្លែងធ្វើការ អ្នកនៅជុំវិញខ្លួន មួយជីវិតឡើយ។ នេះជាសាររំលឹកមេត្រីតែប៉ុណ្ណោះ សូមបុគ្គលដែលមានការពាក់ព័ន្ធរឿងនេះគួរភ្ញាក់ខ្លួនឡើង កុំឱ្យផុងខ្លួនកាន់តែជ្រៅ។ រឿងនេះមុននិងក្រោយគង់តែអ្នកផ្សេងដឹង ហើយប្រតិកម្មនៅថ្ងៃអនាគតនឹងផ្ដល់ផលអវិជ្ជមាន។

មានជ្រុងនៃគំនិតមួយលើកឡើងថា «បើខ្លាំងកុំលុបរូបភាពទៅទទួលសញ្ញាបត្រក្លែងក្លាយ! គង់មានថ្ងៃមហាជនភ្ញាក់ខ្លួនដូចខ្មោចលង!”។ ជាការពិតណាស់ មនុស្សមួយចំនួនដែលផុងខ្លួននឹងភាពក្លែងក្លាយ នៅក្នុងសង្គមមិនថាបម្រើការងារក្នុងស្ថាប័នរដ្ឋ ឯកជន ឬរកស៊ីផ្ទាល់ខ្លួន ក្នុងចំណោមនោះក៏មានអ្នកបួស ក្នុងសាសនានានាមួយចំនួនតូចផងដែរ ចង់ទទួលបានងារក្នុងវិស័យអប់រំ ចង់ឱ្យគេសរសើរថាខ្លួនរៀនបានខ្ពស់ ឬទទួលបានសញ្ញាបត្រពីក្រៅប្រទេស។ មែនទែនទៅជារឿងដែលកើតឡើង ក្រុមមនុស្សទាំងនេះបានបង្ហោះរូបភាពខ្លួន ទៅចូលរួមកម្មវិធីទទួលសញ្ញាបត្រក្លែងក្លាយ ដែលពួកគេគិតថាអ្នកនៅក្នុងប្រទេសខ្លួនមិនដឹងប្រភពនៃសញ្ញាបត្រទាំងអស់នោះ ក៏ប៉ុន្ដែពួកគេគិតខុសហើយ។

អ្វីដែលហួសចិត្ត គឺពួកគេមិនចេះខ្មាសអៀននូវ​ទង្វើទាំងអស់នេះ ដែលអាចត្រូវបានលើកជាសំណួររួមមាន តើពួកគេមានអារម្មណ៍យ៉ាងណាបើកូនៗរបស់ខ្លួនដឹងថាខ្លួន ជាមាតាបិតាទិញសញ្ញាបត្រក្លែងក្លាយ? តើកូនសិស្ស ឬនិស្សិតនឹងមានអារម្មណ៍យ៉ាងណាបើដឹងថាគ្រូឧទ្ទេស ឬសាស្រ្ដាចារ្យដែលបង្រៀនខ្លួន ប្រើប្រាស់សញ្ញាបត្រក្លែងក្លាយយកមកបង្រៀនខ្លួន ហើយអាចខ្លះទៀតដឹកនាំខ្លួនសរសេរនិក្ខេបបទ សារណា ឬរបាយការណ៍ស្រាយជ្រាវ? តើអ្នកប្រតិបត្តិសាសនានឹងគិតយ៉ាងណានៅពេលដឹងថា ក្រុមអ្នកបួសមួយចំនួនដែលខ្លួនគោរពធ្វើទង្វើបែបនេះ?

ដំណោះស្រាយចំពោះបញ្ហានេះ គឺបច្ចេកវិទ្យាបញ្ជាក់សញ្ញាបត្រដែលនៅប្រទេសកម្ពុជា អាចប្រើប្រាស់ verify.gov.kh ថ្នាលរបស់រាជរដ្ឋាភិបាលដើម្បីផ្ទៀងផ្ទាត់និងបញ្ជាក់ភាពត្រឹមត្រូវនៃឯកសារឌីជីថល។ ដំណាក់កាលដំបូងតម្រូវឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ ដោយសារវិស័យអប់រំ មិនស្ថិតនៅក្រោមដំបូលរបស់ក្រសួងអប់រំ យុវជននិងកីឡាទាំងស្រុងឡើយ។

ក្រសួងមួយចំនួនទៀតក៏មានសាកលវិទ្យាល័យ សាលាបណ្ដុះបណ្ដាល មជ្ឈមណ្ឌលតាមវិស័យរៀងៗខ្លួនផងដែរ។ នៅពេលដែលទិន្នន័យនៃការបណ្ដុះបណ្ដាលអន្ដរក្រសួងស្ថិត នៅក្នុងទិន្នន័យធំ ការក្លែងបន្លំសញ្ញាបត្រនឹងត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព៕

ដោយ៖ លោក សរ វិជ្ជណា អ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យសាកលវិទ្យាល័យ