* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គនាយក ARDB នាំប្រតិភូដែលជាអភិបាលរងខេត្តមួយចំនួន, មន្ត្រីកសិកម្ម, អ្នកផ្គត់ផ្គង់ចំណី និងអ្នកប្រមូលទិញ ចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងកំពង់ចាម

30-06-2026 08:17

(កំពង់ធំ-កំពង់ចាម)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងសហការីដោយមានការចូលរួមពី អភិបាលរងខេត្តកំពត អភិបាលរងខេត្តកំពង់ធំ អភិបាលរងខេត្តកំពង់ចាម មន្រ្តីខេត្តកែប មន្រី្តកសិកម្មឃុំ, ក្រុមហ៊ុនផ្គត់ផ្គង់ចំណីត្រី, វារីវប្បករ, និងក្រុមហ៊ុនធានាទិញផលវារីប្បកម្ម ចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី ការបង្កាត់ពូជត្រី និងផលិតកម្មទាពង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តកំពង់ចាម នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងកម្មវិធីពេលព្រឹក បណ្ឌិត កៅ ថាច និងគណៈប្រតិភូបានអញ្ជើញទៅកសិដ្ឋាន TP ចិញ្ចឹមត្រីរ៉ស់កំពង់ធំ របស់លោក តាន់ វណ្ណា ម្ចាស់កសិដ្ឋាន ស្ថិតនៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានស្រះចិញ្ចឹមត្រីរស់ជិត ១០០ ស្រះ និងអាចប្រមូលទិន្នផលត្រីបានចន្លោះពី ១៥ ទៅ២០ តោននៅក្នុងមួយថ្ងៃ និងជាកសិដ្ឋានចិញ្ចឹមត្រីរ៉ស់ទ្រង់ទ្រាយធំមួយនៅកម្ពុជា ដើម្បីស្វែងយល់ដោយផ្ទាល់អំពីដំណើរការចិញ្ចឹម ការគ្រប់គ្រងបច្ចេកទេសផលិតកម្ម ការថែទាំ ការគ្រប់គ្រងថ្លៃដើម និងការធ្វើទីផ្សារ។

ក្នុងឱកាសនោះដែរ លោក តាន់ វណ្ណា ក៏បានលើកឡើងជំរាបជូនគណៈប្រតិភូអំពីមហិច្ឆិតារបស់ខ្លួន ក្នុងការពង្រីកស្រះចិញ្ចឹមត្រីបន្ថែមទៀត ដើម្បីរួមចំណែកផ្គត់ផ្គង់ទីផ្សារត្រីរស់នៅក្នុងស្រុក និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស។

បន្ទាប់មក គណៈប្រតិភូបានបន្តដំណើរទៅកាន់ កសិដ្ឋានចិញ្ចឹមទា អិលស៊ីឌីស៊ី អេកូ ហ្គ្រីន (LCDC Eco Green) ដែលមានពាក្យស្លោក «កសិដ្ឋានបៃតង ដំណោះស្រាយបៃតង» ស្ថិតនៅភូមិស្តុកស្តម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។ កសិដ្ឋាននេះជាកសិដ្ឋានចិញ្ចឹមទាយកពងប្រមាណ ២ម៉ឺនក្បាល និង ទ្រង់ទ្រាយធំមួយ ដែលអាចផ្គត់ផ្គង់ពងមានគុណភាពទៅកាន់ទីផ្សារក្នុងស្រុកប្រមាណ ១៧០០០ គ្រាប់ក្នុងមួយថ្ងៃ។

នៅក្នុងកម្មវិធីនារសៀលថ្ងៃដដែល លោកបណ្ឌិត និងគណៈប្រតិភូបានបន្តដំណើរទៅកាន់ខេត្តកំពង់ចាម ដើម្បីពិនិត្យ ខ្សែច្រវាក់ផលិតកម្មបង្កាត់ពូជត្រីប្រា និងប្រតិបត្តិការអាជីវកម្មរបស់ កសិដ្ឋានផលិតកូនត្រីទឹកឆា ដែលជាកម្មសិទ្ធិរបស់លោក ហួត ឆាយ។ កសិដ្ឋាននេះគឺជាមជ្ឈមណ្ឌលបង្កាត់ និងផ្គត់ផ្គង់ពូជត្រីដ៏សំខាន់មួយនៅក្នុងខេត្តកំពង់ចាម ដោយបានផ្គត់ផ្គង់កូនត្រី ដែលមានគុណភាពដល់អ្នកចិញ្ចឹមត្រីក្នុងខេត្ត និងបណ្តាខេត្តជាច្រើនទៀត។

ក្នុងឱកាសនោះ គណៈប្រតិភូបានស្វែងយល់យ៉ាងលម្អិតអំពីដំណើរការបច្ចេកទេសនៃការបង្កាត់ពូជត្រីប្រា ការគ្រប់គ្រងគុណភាពកូនត្រីឱ្យមានអត្រារស់ខ្ពស់ ការរៀបចំប្រព័ន្ធចំណីអាហារ និងការថែទាំតាមស្តង់ដារ ព្រមទាំងប្រព័ន្ធភស្តុភារ និងបណ្តាញចែកចាយផលិតផលទៅកាន់ទីផ្សារ។

ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ សិក្សា និងវាយតម្លៃវឌ្ឍនភាពនៃខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតកម្មទាពងនៅមូលដ្ឋាន។ លើកកម្ពស់ការផ្ទេរចំណេះដឹង បច្ចេកវិទ្យា និងបទពិសោធន៍ជាក់ស្តែងដល់កសិករ។ ជំរុញការអភិវឌ្ឍវិស័យវារីវប្បកម្ម និងការចិញ្ចឹមសត្វឱ្យក្លាយជាកសិកម្មពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងស្តង់ដារខ្ពស់។ ពង្រឹងសមត្ថភាពផលិត និងផ្គត់ផ្គង់ផលិតផលក្នុងស្រុក ដើម្បីឆ្លើយតបតម្រូវការទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជនបទ បង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋប្រកបដោយចីរភាព។

ដំណើរទស្សនកិច្ចសិក្សានាពេលនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្នុងការបន្តគាំទ្រវិស័យកសិកម្ម និងវារីវប្បកម្ម តាមរយៈការផ្តល់ហិរញ្ញប្បទាន ការកាត់បន្ថយថ្លៃដើម ការលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងការតភ្ជាប់ទីផ្សារ ដើម្បីជំរុញការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែរឹងមាំ មានស្តង់ដារ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា៕