* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងការពារជាតិ ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទមេបញ្ជាការវេជ្ជសាស្ត្រយោធាអាស៊ាន លើកទី១៣ នៅខេត្តសៀមរាប (Video inside)

30-06-2026 08:48

(សៀមរាប)៖ នាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទមេបញ្ជាការវេជ្ជសាស្ត្រយោធាអាស៊ាន លើកទី១៣ នៅខេត្តសៀមរាប ដែលជាការជួបជុំដ៏មានសារៈសំខាន់សម្រាប់បណ្តាមេបញ្ជាការវេជ្ជសាស្ត្រយោធាអាស៊ាន ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងគ្នាទៅវិញទៅមក ហើយនេះក៏ជាលើកទី២ ដែលព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។

ក្នុងពិធីបើកសន្និសីទនៅសណ្ឋាគារអេមព្រីសអង្គរ រីសត & ស្ប៉ា នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ។

ឧត្តមសេនីយ៍ទោ ចាន់ ដារ៉ាវុទ្ធ នាយក នាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានឱ្យដឹងថា ការរៀបចំសន្និសីទមេបញ្ជាការវេជ្ជសាស្ត្រយោធាអាស៊ានលើកទី១៣នេះឡើង គឺជាការឆ្លុះបញ្ចាំងឱ្យឃើញជាក់ស្តែងអំពីការយកចិត្តទុកដាក់ ស្មារតីសាមគ្គីភាព មិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដែលជាការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់វិស័យវេជ្ជសាស្ត្រយោធា នៅក្នុងតំបន់អាស៊ាន។ ខណៈដែលការរៀបចំសន្និសីទមេបញ្ជាការវេជ្ជសាស្ត្រយោធាអាស៊ាន លើកទី១៣នេះ បានផ្តោតការយកចិត្តទុកដាក់ទៅលើប្រធានបទនៃការធានាការគំរាមកំហែងដោយសារធាតុគីមី ឬក៏អាវុធគីមី ដែលជាបញ្ហាប្រឈមសុខភាពសាធារណៈ ហើយប៉ះពាល់ដល់សុខភាពរបស់មនុស្ស សត្វ និងបរិស្ថានដ៏ធ្ងន់ធ្ងរ ដែលជាអំពើដ៏អមនុស្សធម៌ ដែលយើងទាំងអស់គ្នាគួរតែមានវិធានការទប់ស្កាត់ និងអន្តរាគមន៍តាមគ្រប់រូបភាពជាលក្ខណៈជាតិ និងអន្តរជាតិ។

ថ្លែងបើកសន្និសីទមេបញ្ជាការវេជ្ជសាស្ត្រយោធាអាស៊ាន លើកទី១៣នេះ ឧត្តមសេនីយ៍ឯក លី កុសល បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះមេបញ្ជាការវេជ្ជសាស្ត្រយោធាអាស៊ានទាំងអស់ ដែលបាន អញ្ជើញមកចូលរួមក្នុងសន្និសីទក្រោមមូលបទ៖ «កិច្ចបង្កើនការត្រៀមខ្លួន និងភាពធន់របស់វិស័យវេជ្ជសាស្ត្រយោធាអាស៊ា នក្នុងការប្រឈមនឹងការគំរាមកំហែងរបស់សារធាតុគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ» ដែលជាប្រធានបទមួយដ៏ល្អបំផុត សមស្របទៅនឹងបរិបទសម័យកាល នៃភាពកើនកម្ដៅនៅតំបន់មជ្ឈិមបូព៌ា ដែលជាក្តីកង្វល់ដ៏ធំរបស់ប្រជាជាតិគ្រប់ជាតិសាសន៍នៅលើសកលលោក បើទោះបីជារលកកម្ដៅនៅតំបន់មជ្ឈឹមបូព៌ាបានធូរស្រាលពេលខ្លះ និងមានភាពតានតឹងដោយអន្លើ ក៏ប៉ុន្តែ ជាភារៈកិច្ចដ៏សំខាន់បំផុតមិនអាចខ្វះបានរបស់វិស័យវេជ្ជសាស្ត្រយោធាអាស៊ាន នៅក្នុងតំបន់ គឺត្រូវតែមានការគិតគូរជាប្រចាំ និងត្រូវតែហ្វឹកហាត់ជាប្រចាំដើម្បីត្រៀមឆ្លើយតបទៅនឹងព្រឹត្តិការណ៍ណាមួយដែលបានកើតឡើងជាយថាហេតុ។

ឧត្តមសេនីយ៍ឯក លី កុសល បានបន្តថា ដូចដែលយើងបានជ្រាបស្រាប់មនុស្សជាតិទូទាំងពិភពលោកតែងប្រាថ្នាចង់បាននូវសុខសន្តិភាព មិនចង់មានសង្គ្រាមឡើយ ក្នុងបរិបទនៃសម័យកាលអាវុធយុទ្ធោបករណ៍កាន់តែមានភាពទំនើបធ្វើឱ្យមនុស្សកាន់តែមានការភ័យខ្លាច ជាពិសេសគ្រឿងសព្វាវុធប្រភេទជីវសាស្ត្រ វិទ្យុសកម្មនុយក្លេអ៊ែរ។ល។ និង ។ល។

តាមរយៈបទពិសោធន៍ជាច្រើនរបស់វិស័យវេជ្ជសាស្ត្រយោធាអាស៊ាន នៅក្នុងតំបន់បានជួបប្រទះកន្លងមកឧត្តមសេនីយ៍ឯក លី កុសល សង្ឃឹម និងជឿជាក់ថា សមត្ថភាពនៃការត្រៀមរៀបចំបង្ការទប់ស្កាត់ រាល់វិបត្តិ ឬហានិភ័យនានានឹងត្រូវអាចធ្វើបាន ដើម្បីសង្គ្រោះអាយុជីវិតមនុស្ស។

សូមជម្រាបថា សន្និសីទមេបញ្ជាការវេជ្ជសាស្ត្រយោធាអាស៊ាន លើកទី១៣ បានបិទបញ្ចប់ទៅដោយជោគជ័យ នៅរសៀលថ្ងៃដដែល ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងការពារជាតិ។

នាឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានគូសបញ្ជាក់ថា សន្និសីទនេះបានបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ាន និងដៃគូអន្តរជាតិក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធវេជ្ជសាស្ត្រយោធាការត្រៀមខ្លួនបង្ការ ការឆ្លើយតបបន្ទាន់ និងគ្រប់គ្រងវិបត្តិដែលអាចកើតមានឡើងពីការប្រើប្រាស់អាវុធគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ ខណៈដែលយើងទាំងអស់គ្នាបានទទួលស្គាល់ថាការគំរាមកំហែងនៃអាវុធប្រភេទនេះ មិនត្រឹមតែប៉ះពាល់ដល់វិស័យសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ស្ថិរភាពសង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ ដូច្នេះ ការរួបរួមគ្នា ការចែករំលែកព័ត៌មាន និងការអភិវឌ្ឍសមត្ថភាពរួម គឺជាកត្តាចាំបាច់ក្នុងការធានាសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនក្នុងតំបន់។

ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានប្រគល់ទង់វេជ្ជសាស្ត្រយោធាអាស៊ាន ជូនដល់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទមេបញ្ជាការវេជ្ជសាស្ត្រយោធាអាស៊ាន លើកទី១៤ ឆ្នាំ២០២៧ ផងដែរ៕