* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចូលរួមកិច្ចប្រជុំលើការងារបង្ក្រាបបទល្មើសនេសាទខុសច្បាប់ គ្រប់ប្រភេទលើផ្ទៃបឹងទន្លេសាប

30-06-2026 09:17

(ពោធិ៍សាត់)៖ លោក ហាស់ សារ៉េត រដ្ឋលេខាធិការ, លោក ប៉ែន ផល្លិកា អនុរដ្ឋលេខាធិការ និងលោក ពុំ សុថា អគ្គនាយក នៃអគ្គនាយកដ្ឋានជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានចូលរួមកិច្ចប្រជុំលើការងារបង្ក្រាបបទល្មើសនេសាទខុសច្បាប់ គ្រប់ប្រភេទលើផ្ទៃបឹងទន្លេសាប ក្រោមអធិបតី នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅសាលាខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងទី៥, លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងអភិបាលរងខេត្តពោធិ៍សាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធខេត្ត ស្នងការនគរបាលខេត្ត ព្រះរាជអាជ្ញា ប្រធានមន្ទីរកសិកម្មខេត្ត និងខណ្ឌរដ្ឋបាលជលផលខេត្តជុំវិញបឹងទន្លេសាប។

ក្រោយពីបានស្តាប់របាយការណ៍បូកសរុបលទ្ធផល ស្តីពីវឌ្ឍនភាពការងារបង្រ្កាបបទល្មើសនេសាទក៏ដូចជាទិសដៅភារកិច្ចសំខាន់ៗរបស់ គណៈកម្មការនៃកងទ័ពជើងគោករួចមក អង្គប្រជុំបានរួមមតិយោបល់ និង វាយតម្លៃខ្ពស់ អំពីការដឹកនាំ ការចាត់ចែងបញ្ជា និងការសហការអនុវត្តបានល្អតាមតួនាទីភារកិច្ច។

មានមតិបូកសរុបនិងផ្តាំផ្ញើ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ប្រធានអង្គប្រជុំបានសង្កត់ធ្ងន់លើការងារ៣ចំណុចសំខាន់ៗរួមមាន៖

*ទី១៖ ទទួលស្គាល់ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ផលត្រីទឹកសាបមានការកើនឡើង ជាបន្តបន្ទាប់ធ្វើឱ្យប្រជាពលដ្ឋទូទៅ ជាពិសេសប្រជានេសាទមានការសប្បាយរីករាយ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ។

*ទី២៖ តាមរយៈនេះ អង្គប្រជុំត្រូវបន្តការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុបលើការងារសំខាន់ពីរគឺ បន្តការឃោសនាអប់រំផ្សព្វផ្សាយ ពិសេសច្បាប់ជលផលថ្មីលើគ្រប់រូបភាព និងអនុវត្តច្បាប់តាមរយៈយន្តការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទ និងការកាប់រានព្រៃលិចទឹកដែលជាជម្រកត្រីពងកូន។

*ទី៣៖ គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ត្រូវប្តេជ្ញាចិត្តអនុវត្តឱ្យបានល្អស្របតាមគោលការណ៍ គោលនយោបាយរបស់រាជរដ្ឋាភិបាល៕