* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងការងារ បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ

30-06-2026 09:53

(ភ្នំពេញ)៖ លោកស្រី សួស រដ្ឋាវី រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ដើម្បីពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពជាតិស្តីពី ការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ។

នាឱកាសនោះ លោកស្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មការប្រឆាំងពលកម្មកុមារ រាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការកាត់បន្ថយពលកម្មកុមារ ប្រឆាំងរាល់ទម្រង់នៃការកេងប្រវ័ញ្ចពលកម្មកុមារ និងកិច្ចខិតខំប្រឹងប្រែងឈានទៅការបញ្ចប់ពលកម្មកុមារ ស្របតាមគោលដៅអភិវឌ្ឍសកល និងផែនទីបង្ហាញផ្លូវអាស៊ានផងដែរ។

លោកស្រីគូសបញ្ជាក់ថា សមិទ្ធផល និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ទាំងអស់ គឺជាសក្ខីភាពបង្ហាញពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំ និងជំរុញការបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។ ជោគជ័យទាំងនេះ ក៏ឆ្លុះបញ្ចាំងពីកិច្ចសហការយ៉ាងជិតស្និទ្ធ និងការចូលរួមប្រកបដោយការទទួលខុសត្រូវពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការរួមគ្នាសម្រេចបាននូវគោលដៅរួម គឺការបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅកម្ពុជា។ របាយការណ៍វឌ្ឍនភាពនេះ ក៏នឹងក្លាយជាមូលដ្ឋាននៃការពិចារណាក្នុងការសម្រេចចិត្ត រៀបចំយុទ្ធសាស្ត្រ ផែនការសកម្មភាព និងការបែងចែកធនធានសម្រាប់អនុវត្តបានចំគោលដៅ និងការផ្លាស់ប្តូរជាវិជ្ជមានក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានាផងដែរ។

ទន្ទឹមនឹងនេះ លោកស្រីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយចក្ខុវិស័យច្បាស់លាស់ ក្នុងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ស្របតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ អនុសញ្ញាស្នូលរបស់អង្គការអន្តរជាតិខាងការងារ (ILO) ក៏ដូចជាធានាធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ទទួលបានគុណភាព និងគុណតម្លៃនៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ។ រាជរដ្ឋាភិបាលនៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងការអនុវត្តច្បាប់ការងារ គោលនយោបាយ «មិនអត់ឱនចំពោះពលកម្មកុមារ និងពលកម្មដោយបង្ខំ» លើកកម្ពស់ជំនាញ និងការងារសមរម្យសម្រាប់យុវជន សំដៅឈានទៅលុបបំបាត់ពលកម្មកុមារ ឱ្យធ្លាក់មកកម្រិតអប្បបរមា និងឆ្ពោះទៅរកអត្រាសូន្យ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងការគោរពសិទ្ធិកុមារជាសកល៕