* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ ម៉ារ៉ុក ឡើងទៅប៉ះម្ចាស់ផ្ទះកាណាដា វគ្គ ១៦ក្រុម ក្រោយទម្លាក់ហូឡង់ ដោយបាល់ ១១ម៉ែត្រ

30-06-2026 11:03

(បរទេស)៖ ក្រុមមកពីអាហ្រ្វិក ម៉ារ៉ុក បានទៅវគ្គ ១៦ក្រុមនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក FIFA World Cup 2026 ដោយត្រូវប៉ះសហម្ចាស់ផ្ទះកាណាដា ក្រោយយកឈ្នះហូឡង់ នៅតំបន់ហូឡង់ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៣-២ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនានេះ (ម៉ោងនៅកម្ពុជា) ក្រោយលេង ១២០នាទីស្មើគ្នា ១-១។

ម៉ារ៉ុក បានឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្តងដែរកាលឆ្នាំ២០២២ នៅកាតា គ្រាដែលហូឡង់ អតីតក្រុមរងជើងឯកកាល World Cup 2010 នៅអាហ្រ្វិកជាក្រុមនៅតំបន់អឺរ៉ុប (UEFA) ទី២ ដែលបានហាលអាវត្រឹមវគ្គចាញ់-ធ្លាក់ ៣២ក្រុម បន្ទាប់ពីក្រុមខ្លាំងឥន្រ្ទីដែកអាល្លឺម៉ង់ហាលអាវ ក្រោយចាញ់ប៉ារ៉ាហ្គាយដោយបាល់ ១១ម៉ែត្រកាត់សេចក្តីនាព្រឹកមិញដែរ។

នេះមានន័យថា វគ្គ ១៦ក្រុមចុងក្រោយនៃ World Cup ជំនាន់ទី២៣ ដែលរៀបចំនៅតំបន់អាមេរិកខាងជើង រួមមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាធ្វើម្ចាស់ផ្ទះរួមគ្នានោះ រកបាន ៤ក្រុមហើយដោយរួមមាន កាណាដា ប្រេស៊ីល ប៉ារ៉ាហ្គាយ និងម៉ារ៉ុក នៅពេលក្រុមហាលអាវរួមមាន ជប៉ុន នៅអាស៊ី និងអាល្លឺម៉ង់ ហូឡង់ នៅតំបន់អឺរ៉ុបសុទ្ធតែត្រឡប់ទៅផ្ទះវិញដូចៗគ្នា។

វគ្គ ១៦ក្រុមនៃ World Cup 2026 សហម្ចាស់ផ្ទះកាណាដា ត្រូវប៉ះម៉ារ៉ុក នៅពេលប៉ារ៉ាហ្គាយ ត្រូវរង់ចាំក្រុមឈ្នះរវាងបារាំង ឬក៏ស៊ុយអែត នៅពេលប្រេស៊ីល ត្រូវរង់ចាំក្រុមឈ្នះរវាងកូដឌីវ័រ ឬក៏ន័រវេស៕