* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋបាលខេត្តពោធិ៍សាត់ប្រកាសបិទផ្សាយជាសាធារណៈនូវលទ្ធផលចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ឋ ៦ភូមិ ក្នុងស្រុកបាកាន ព្រមទាំងដាំកូនឈើដើម្បីបរិស្ថាន

30-06-2026 11:39

(ពោធិ៍សាត់)៖ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ នៅបរិវេណវត្តសេតបទុម (វត្តរស្មីឈូកស) ស្ថិតក្នុងភូមិខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានរៀបចំពិធីជួបសំណេះសំណាល និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដី សម្រាប់ភូមិទាំង៦ ក្នុងឃុំខ្នារទទឹង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ហេង សុភាណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

តាមរយៈរបាយការណ៍របស់ លោក ខុន ព្រឹម ប្រធានក្រុមវាល បានឱ្យដឹងថា ការងារចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធក្នុងឃុំខ្នារទទឹង (រួមមាន៖ ភូមិដើមរកា, ភូមិកំប្រាក់កូន, ភូមិខ្នារទទឹង, ភូមិផ្ទះស្លា, ភូមិដំណាក់ធ្នង់ និងភូមិបាក់មែក) បានចាប់ផ្តើមពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ដោយសម្រេចបានលទ្ធផលសរុបផ្ទៃដីចំនួន ២,៣០០.៥៨ហិកតា ស្មើនឹង៤,៨១៥ក្បាលដី លើ២,០១៨គ្រួសារ (ក្នុងនោះដីលំនៅដ្ឋាន ១,៦៩៦ក្បាលដី និងដីកសិកម្ម ២,៩៧៧ក្បាលដី ក្រៅពីនោះមានដីរដ្ឋ សាលារៀន វត្ត ផ្លូវ បឹង និងដីអ្នកតា។

លោក ឱន សទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ បានលើកឡើងពីអត្ថប្រយោជន៍សំខាន់ៗ នៃការប្រកាសបិទផ្សាយជាសាធារណៈ ដែលមានរយៈពេល ១៥ថ្ងៃនេះ គឺដើម្បីទុកឱកាសឱ្យប្រជាពលរដ្ឋជាម្ចាស់ដី មកពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងទិន្នន័យក្បាលដីរបស់ខ្លួន ឱ្យបានច្បាស់លាស់។ វាជាឱកាសមាស សម្រាប់អ្នកជិតខាង ឬភាគីពាក់ព័ន្ធ ក្នុងការតវ៉ា ឬកែតម្រូវព្រំដី ក្នុងករណីមានការខុសឆ្គង ដោយមានមន្ត្រីជំនាញចាំជួយសម្របសម្រួលភ្លាមៗ។ ជាមួយគ្នានោះ បន្ទាប់ពីការបិទផ្សាយនេះចប់សព្វគ្រប់ ទិន្នន័យទាំងនេះនឹងត្រូវយកទៅរៀបចំធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ ដែលជាខែលការពារផ្លូវច្បាប់ដ៏រឹងមាំបំផុត។

ក្នុងឱកាសនោះ លោក ហេង សុភាណា អភិបាលរងខេត្តពោធិ៍សាត់ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីសុរិយោដី ក៏ដូចជាការចូលរួមសហការពីអាជ្ញាធរមូលដ្ឋានស្រុកបាកានគ្រប់លំដាប់ថ្នាក់។

លោកបានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីទាក់ទាញការវិនិយោគ។ ព្រមជាមួយគ្នានេះ លោកបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពជួរមុខ ដែលបានលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដី ឱ្យមានសុខសន្តិភាពដល់បច្ចុប្បន្ន។

លោកអភិបាលរងខេត្ត បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំប្រើប្រាស់ដីធ្លីរបស់ខ្លួនឱ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ តាមរយៈការធ្វើកសិកម្ម ឬអាជីវកម្ម ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ។ ជាមួយគ្នានោះ លោកបានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សាសោភ័ណភាពភូមិឋានឱ្យបានល្អ ដោយត្រូវលុបបំបាត់ការចោលសំរាមផ្តេសផ្តាស ដើម្បីរក្សាឱ្យបាននូវបរិស្ថានស្អាត និងគ្មានសំរាម។

លោកបានក្រើនរំលឹកដល់ពលរដ្ឋគ្រប់រូប ត្រូវយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសុខភាពផ្ទាល់ខ្លួន និងគ្រួសារ ដោយរស់នៅស្អាត ហូបស្អាត និងតាមដានសុខភាពជាប្រចាំ ដើម្បីធានាបាននូវកម្លាំងពលកម្មដ៏រឹងមាំក្នុងការអភិវឌ្ឍជីវភាព។

លោកអភិបាលរងខេត្ត បានណែនាំដល់មន្ត្រីជំនាញសុរិយោដី និងភូមិបាល ត្រូវប្រកាន់ខ្ជាប់នូវអាកប្បកិរិយាថ្លៃថ្នូរ និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋដោយភាពរហ័សទាន់ចិត្ត។ ស្របគ្នានេះ លោកក៏បានជំរុញឱ្យអាជ្ញាធរពន្លឿនការផ្តល់អត្តសញ្ញាណប័ណ្ណជូនពលរដ្ឋដែលគ្រប់អាយុផងដែរ។

ក្នុងនាមរដ្ឋបាលខេត្ត លោកសូមអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិទាំង៦ នៃឃុំខ្នារទទឹង សូមអញ្ជើញមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានគ្រប់ៗគ្នា ក្នុងរយៈពេល ១៥ថ្ងៃនៃការបិទផ្សាយនេះ ដើម្បីកែតម្រូវរាល់ចំណុចខុសឆ្គងបានទាន់ពេលវេលា មុនពេលបោះពុម្ពប័ណ្ណកម្មសិទ្ធិដីធ្លីជូនជាផ្លូវការ។

ឆ្លៀយក្នុងឱកាសនោះ លោក ហេង សុភាណា អភិបាលរងខេត្ត ដោយមានការចូលរួមពីមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន បានចលនាដាំកូនឈើ នៅបរិវេណវត្ត ដើម្បីចូលរួមចំណែកថែរក្សាបរិស្ថានបៃតងផងដែរ៕