* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងបន្តពិភាក្សាបន្ថែមជាមួយក្រសួងបរិស្ថាន ក្នុងការពិនិត្យលទ្ធភាពផ្តល់ហិរញ្ញប្បទានបៃតង

30-06-2026 13:13

(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានជួបពិភាក្សាជាមួយ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជា។

កិច្ចពិភាក្សា នេះ រៀបចំឡេីង នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។ ជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅចែករំលែកបច្ចុចប្បន្នភាពនៃស្ថានភាពបរិស្ថានកម្ពុជា និងពិនិត្យលទ្ធភាពជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងផលជះជាវិជ្ជមានដល់សង្គម-សេដ្ឋកិច្ចកម្ពុជា។

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានលើកឡើងនូវសក្តានុពលនៃតម្រូវការហិរញ្ញប្បទានបៃតង ដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងរក្សាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

រីឯលោកបណ្ឌិត កៅ ថាច បានចូលរួមកោតសរសើរ និងសាទរនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថានក្នុងកិច្ចការ ការពារបរិស្ថាន និងជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក ក៏ដូចការរក្សាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់អភិរក្សមួយចំនួន។

បន្ថែមពីនេះ លោកបណ្ឌិត កៅ ថាច ក៏បានផ្តល់ជាព័ត៌មានបន្ថែមជូន លោករដ្ឋមន្រ្តី អំពីប្រភេទផលិតផលហិរញ្ញប្បទានបៃតងរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលក្នុងនោះរួមមាន ហិរញ្ញប្បទានបៃតងក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងហិរញ្ញប្បទានបៃតងក្រោមក្របខណ្ឌកម្មវិធីហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Financing Facility)នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund)។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងបន្តពិភាក្សាបន្ថែមជាមួយក្រសួងបរិស្ថានក្នុងការពិនិត្យលទ្ធភាពផ្តល់ហិរញ្ញប្បទានបៃតងដល់គម្រោងរបស់ក្រសួងបរិស្ថាន ដែលចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ (mitigation) និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ (Adaptation)៕