* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលស្រុកតាំងគោក ចុះជួបសំណេះសំណាល និងផ្សព្វផ្សាយវិធានការទប់ស្កាត់បទល្មើសនេសាទ ដល់ពលរដ្ឋនៅភូមិគោកត្របែក

30-06-2026 13:26

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួប​សំណេះសំណាល សាកសួរទុក្ខ ក៏ដូចជាស្តាប់​នូវរាល់បញ្ហា សំណើ និងសំណូមពរផ្ទាល់​ពីបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ក្នុងជំនួបដ៏ស្និទ្ធស្នាលនោះលោក ហាក់ ម៉ុងហួត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជូនចំពោះប្រជាពលរដ្ឋ​ទាំងអស់ ដោយក្តីនឹករលឹក និងការយកចិត្តទុកដាក់​ខ្ពស់បំផុត​លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលស្រុក បានបើកឱកាសឱ្យប្រជាពលរដ្ឋលើកឡើងនូវបញ្ហាប្រឈម ស្វែងយល់ពីការលំបាកជាក់ស្តែង​ក្នុងការងារបង្កបង្កើនផល និងជីវភាពប្រចាំថ្ងៃ បញ្ហាអត្រានុកូលដ្ឋាន អត្តសញ្ញាណបណ្ណ សំណើ និងសំណូមពរផ្សេងៗ ហើយរាល់បញ្ហាទាំងអស់​របស់ពលរដ្ឋ ត្រូវកត់ត្រាទុក ដើម្បីស្វែងរក​ដំណោះស្រាយបានទាន់ពេលវេលា។

ក្រៅពីនេះលោក ហាក់ ម៉ុងហួត បានណែនាំឱ្យមន្រ្តី​ជំនាញផ្សព្វផ្សាយ និងជម្រាបជូនប្រជាពលរដ្ឋ​យ៉ាងក្បោះក្បាយអំពីបញ្ហាផ្សេងៗ ជាពិសេសគឺ «វិធានការទប់ស្កាត់នូវបទល្មើសនេសាទ» ដោយបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗ រួមមាន៖ ការអប់រំ និងណែនាំប្រជាពលរដ្ឋ​កុំឱ្យមានការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងបំផ្លិចបំផ្លាញ (ដូចជា ឧបករណ៍ឆក់ ឬមុងក្រឡាញឹក)។ ការបំផុសស្មារតីឱ្យប្រជាពលរដ្ឋ​ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការរាយការណ៍ពីបទល្មើសនេសាទ ដើម្បីរួមគ្នាការពារធនធានជលផលឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

លោកអភិបាលស្រុក ក៏បានអញ្ជើញចុះពិនិត្យ​មើលវឌ្ឍនភាពនៃការងារបង្កបង្កើនផល និងដំណាំរួមផ្សំផ្សេងៗរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានមិគោកត្របែក ដោយផ្ទាល់ផងដែរ៕