* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ការធ្លាក់ចេញពី World Cup 2026 ដ៏លឿនបំផុត បានធ្វើឱ្យបាល់ទាត់កូរ៉េខាងត្បូង ធ្លាក់ចូលក្នុងវិបត្តិមែនទេ?

30-06-2026 13:49

(បរទេស)៖ «ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ចំពោះការជ្រុះចេញពី World Cup 2026 ដ៏លឿនបំផុតបែបនេះ» នេះជាការថ្លែងរបស់លោក Hong Myung-bo ដែលបានលាលែងចេញពីតំណែងគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង មានរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមខ្លាំងនៅអាស៊ីមួយនេះ ត្រូវបានបញ្ជាក់ថា ហាលអាវជាផ្លូវការ។

លោក Hong Myung-bo វ័យ ៥៧ឆ្នាំ បានចូលដឹកនាំក្រុមខ្លាកំណាចប្រចាំអាស៊ីមួយនេះ កាលពីអំឡុងឆ្នាំ២០២៤។

Park Ji-sung អតីតកីឡាករក្លិប Manchester United ដែលបានរួមចំណែកជួយកូរ៉េខាងត្បូងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងឆ្នាំ២០០២ ដែលកូរ៉េធ្វើម្ចាស់ផ្ទះ World Cup ជាមួយជប៉ុនបានចោទជាសំណួរថា «តើវាជាចំណុចចាប់ផ្តើម និងបញ្ចប់សម្រាប់បាល់ទាត់កូរ៉េមែនទេ? វាគឺពិតជាខកខិត្តខ្លាំងណាស់ ដែលពួកយើងស្ថិតក្នុងស្ថានភាពបែបនេះ។ ចូរយើងក្រឡេកទៅមើលអតីតកាល ហើយសួរថា ហេតុអ្វីបានជាយើងបញ្ចប់ត្រឹមពេលនេះ?

តាមរយៈកំហឹងពីសំណាក់ប្រមុខរដ្ឋ និងប្រជាជនកូរ៉េផងនោះ រហូតដល់ថ្នាក់ត្រូវបានគេរាយការណ៍ថា មានការគំរាមកំហែងអាយុជីវិតគ្រូបង្គោលថែមទៀតផង នៅពេលក្រុមកីឡាករ និងគ្រូបង្វឹកមកដល់កូរ៉េវិញ ត្រូវបានលាក់កំបាំងថែមទៀត។

អស់កាលជាយូរលង់ណាស់មកហើយ ក្របខណ្ឌបាល់ទាត់លីគកំពូលកូរ៉េខាងត្បូង K League បានចាប់ផ្តើមបដិសន្ធិមុនគេនៅតំបន់អាស៊ី ពោលគឺតាំងពីឆ្នាំ១៩៨៣ ដើរមុន J League របស់ជប៉ុន ១ទសវត្សរ៍ (១០ឆ្នាំ) និងមានក្លិប និងកីឡាករប្រកបអាជីពស្ទើរតែគ្រប់តំបន់ទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កត្តានេះ បានញាំងឱ្យកូរ៉េខាងត្បូងក្លាយជាក្រុមនៅអាស៊ីដំបូងគេ ដោយបានបង្ហាញខ្លួននៅ World Cup ចំនួន ១១សម័យកាលជាប់ៗគ្នា និងជាលើកទី១២ ផងដែរ តាមពីក្រោយដោយជប៉ុន ដែលទើបបង្ហាញខ្លួនបាន ៨លើក គិតចាប់ពីឆ្នាំ១៩៩៨។

កូរ៉េខាងត្បូង បានបង្ហាញខ្លួននៅ World Cup ជុំចុងក្រោយលើកដំបូងកាល World Cup 1954 ដោយមានស្វីសធ្វើម្ចាស់ផ្ទះ ដោយពួកគេបានចាញ់ហុងគ្រី និងតួកគីយ៉េទក់សាច់ផងដែរ។ គិតចាប់ពី World Cup នៅឆ្នាំ១៩៨៦ តរៀងមក កូរ៉េបានឡើងមកលេងក្នុងយុទ្ធនាការ ៤ឆ្នាំម្តងនេះមិនដាច់ឡើយ ហើយបានឈានដល់វគ្គ ១៦ក្រុមផងដែរកាលឆ្នាំ២០២២ នៅប្រទេសកាតា។

ពួកគេបានយកឈ្នះក្រុមខ្លាំងអាល្លឺម៉ង់ អតីតជើងឯក World Cup ៤សម័យដោយលទ្ធផល ២-០ ចុងម៉ោងផងដែរ មុនត្រឡប់មកផ្ទះវិញ ក្រោយហាលអាវក្នុងពូលនាឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ីដូចគ្នា និងបន្តជ្រុះចេញក្នុងពូលទៀតនៅឆ្នាំ២០២៦ នេះ បន្ទាប់ពីលេងប្រកួតក្នុងពូល A ដោយឈ្នះ១ និងចាញ់ ២លើកដោយមិននឹកស្មានដល់៕