* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមការងារមន្ទីរសុខាភិបាលខេត្តកណ្តាល ផ្សព្វផ្សាយដល់ពលរដ្ឋនៅក្រុងសំពៅពូន ឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម

30-06-2026 14:30

(កណ្ដាល)៖ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្តាល សហការជាមួយអាជ្ញាធរក្រុងសំពៅពូន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានផ្សព្វផ្សាយ ស្តីពីការគ្រប់គ្រងករណីរាតត្បាតជំងឺគ្រុនឈាម ជាមួយនឹងប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រែកជ្រៃ។

នាឱកាសនោះ លោក គៀម ពិសិដ្ឋ ប្រធានមន្ទីរសុខាភិបាលស្តីទី បានធ្វើការផ្សព្វផ្សាយអប់រំ និងផ្តល់អនុសាសន៍ចំនួន ដើម្បីមានវិធានការទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម ដូចខាងក្រោម៖

*ទី១៖ បងប្អូនប្រជាពលរដ្ឋ អាណាព្យាបាល រួមជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមកម្ចាត់ដង្កូវទឹកនៅទីកន្លែងដែលមានទឹកដក់ ដូចជាពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ជាដើម និងត្រូវផ្លាស់ប្តូរទឹក និងលាងសម្អាតឱ្យបានជាប្រចាំ
*ទី២៖ ត្រូវប្រកាន់ភ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូសខ្លាញី និងគេងក្នុងមុង
*ទី៣៖ ណែនាំឱ្យបុគ្គលិកសុខាភិបាលគ្រប់ថ្នាក់ រួមជាមួយអាជ្ញាធរមូលដ្ឋាន បាញ់ថ្នាំសម្លាប់មូសខ្លាញី និងដាក់ថ្នាំបាណកឃាដសម្លាប់ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក និងកន្លែងដែលស្តុកទឹកប្រើប្រាស់ផ្សេងៗ
*ទី៤៖ ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក និងកុំសាកល្បងព្យាបាលអ្នកជំងឺ គ្រុនក្តៅភ្លាមៗនេះដោយខ្លួនឯង ឬព្យាបាលជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាព។

លោកប្រធានមន្ទីរសុខាភិបាលខេត្តស្តីទី បានបន្តពិនិត្យស្ថានភាព និងសាកសួរសុខទុក្ខអ្នកជំងឺ គ្រុនឈាម ដែលកំពុងស្នាក់ព្យាបាល នៅមន្ទីរពេទ្យតេជោសែន កោះធំ និងផ្ដាំផ្ញើរឲ្យថែទាំសុខភាពឲ្យបានល្អ៕