* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ខេត្តសៀមរាប ត្រៀមរៀបចំកិច្ចប្រជុំតភ្ជាប់គោលដៅទេសចរណ៍ទូទាំងប្រទេស និងដាក់ចេញយុទ្ធនាការសម្រួលតម្លៃពិសេសក្នុងខែកញ្ញា

30-06-2026 14:35

(សៀមរាប)៖ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ខេត្តសៀមរាប បាន និងកំពុងបន្តអភិវឌ្ឍខ្លួន ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងមានបដិសណ្ឋារកិច្ចល្អ។ ការរៀបចំកិច្ចប្រជុំតភ្ជាប់គោលដៅទេសចរណ៍នេះ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៣-២៤ ខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះ ដែលជាយុទ្ធសាស្ត្រគន្លឹះ ដើម្បីពង្រីកបណ្តាញទេសចរណ៍ បង្កើនលំហូរភ្ញៀវ និងជំរុញការចំណាយក្នុងតំបន់។

លោកបានបន្តថា លើសពីនេះរដ្ឋបាលខេត្ត ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តកម្មវិធី «សម្រួលតម្លៃពិសេស» សម្រាប់វិស័យទេសចរណ៍ពេញមួយខែកញ្ញា ឆ្នាំ២០២៦។ កម្មវិធីនេះ រំពឹងថានឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាកម្សាន្តនៅខេត្តសៀមរាបកាន់តែច្រើនផងដែរ។

ការថ្លែងយ៉ាងដូច្នេះរបស់លោក ង៉ូវ សេងកាក់ នៅកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល០៦ខែ ដើមឆ្នាំ២០២៦ ព្រមទាំងពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំ ស្តីពីការតភ្ជាប់គោលដៅទេសចរណ៍ ខេត្តសៀមរាប ទៅកាន់គោលដៅទេសចរណ៍នានាទូទាំងប្រទេស ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីតំណាងអាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ មន្ទីរអង្គភាពជំនាញ រួមនិងតំណាងវិស័យឯកជនផងដែរ។

លោកអភិបាលរងខេត្ត បញ្ជាក់ថា កិច្ចប្រជុំនេះ មិនត្រឹមតែជាការវាយតម្លៃលទ្ធផលការងាររយៈពេល ៦ខែ កន្លងមកប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមដោះស្រាយបញ្ហាប្រឈម និងរៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដើម្បីធានាថា កិច្ចប្រជុំស្តីពីការតភ្ជាប់គោលដៅទេសចរណ៍ និងកម្មវិធីសម្រួលតម្លៃពិសេសពេញមួយខែកញ្ញា ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

ជាមួយនេះដែរ លោក ង៉ូវ សេងកាក់ ក៏បានស្នើដល់មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន បន្តពង្រឹងកិច្ចសហការ សម្របសម្រួល និងបំពេញតួនាទីរៀងៗខ្លួនឱ្យបានសកម្ម ដោយផ្ដោតលើការងាររៀបចំកម្មវិធីសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន ការដឹកជញ្ជូន ការផ្សព្វផ្សាយ និងការផ្តល់សេវាកម្មប្រកបដោយគុណភាព ដើម្បីធានាបាននូវបទពិសោធន៍ល្អសម្រាប់ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅខេត្តសៀមរា៕