* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មោទនភាពជាតិខ្មែរ! កូនសិស្សកម្ពុជា ដណ្តើមបានជ័យលាភីធំៗជាច្រើន​ពីព្រឹត្តិការណ៍ TeenEagle Global Finals នៅចក្រភពអង់គ្លេស

30-06-2026 15:38

(ភ្នំពេញ)៖ កូនសិស្សឆ្នើមពីកម្ពុជា ២រូប​ដណ្តើមបានចំណាត់ថ្នាក់លេខ១ និង ៤រូបទៀត ដណ្តើមបានចំណាត់ថ្នាក់លេខ២ រួមទាំងមេដាយ មាស ប្រាក់ សំរឹទ្ធចំនួន ៣០គ្រឿង ពីការប្រកួតក្នុងព្រឹត្តិការណ៍ TeenEagle Global Finals នៅចក្រភពអង់គ្លេស លើផ្នែកភាសាអង់គ្លេស និងគណិតវិទ្យា ដែលមានសិស្សានុសិស្សឆ្នើមចំនួន ៥៦៥នាក់ មកពី ២៨ប្រទេសជុំវិញពិភពលោក​ចូលរួមប្រកួត។

ការទៅចូលរួមប្រកួតរបស់កូនសិស្សកម្ពុជានេះបានធ្វេីឡេីងក្រោមការសម្របសម្រួលរបស់ B RIGHT EDUCATION CO.,LTD ដែលជាក្រុមហ៊ុនរៀបចំ​ការ​ប្រកួតប្រជែងរបស់សិស្ស ហើយតែងតែរៀបចំ​កម្មវិធីប្រកួតប្រជែងដូចនេះជាបន្តបន្ទាប់ សម្រាប់អាណាព្យាបាលដែលមានបំណងចង់ឱ្យកូនសិស្ស ចូលរួមប្រកួតប្រជែងដូចនេះ។

នាឱកាសនាំយកជយលាភី និងមេដាយជូនជាតិ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ តំណាងសិស្សកម្ពុជា បានវាយតម្លៃខ្ពស់ពីការប្រកួតលំដាប់ថ្នាក់អន្តរជាតិនេះ និងបញ្ជាក់ពីការខិតខំប្រឹងប្រែងរៀនសូត្រ ដេីម្បីត្រៀមខ្លួនជាស្រេច មុនឈានដល់ការប្រកួត និងទទួលបានភាពជោគជ័យដូចនេះ និងបានលើកទឹកចិត្តសិស្សប្អូនជំនាន់ក្រោយ ខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានខ្លាំង និងរកឱកាសបង្កើតភាពក្លាហ៊ានក្នុងការចូលរួមប្រកួតប្រជែងលើកម្មវិធីដែលមានលក្ខណៈលំដាប់ថ្នាក់ពិភពលោក ដើម្បីបានបង្ហាញសមត្ថភាព​ឱ្យបរទេសបានឃើញពីសមត្ថភាពរបស់កូនខ្មែរ ដែលជាក់ស្តែងកូនខ្មែររាល់ពេលចូលរួមប្រកួតប្រជែងនៅក្រៅប្រទេស តែងតែទទួលបានភាពជោគជ័យជាបន្តបន្ទាប់ផងដែរ។

តំណាងសិស្សជយលាភី ក៏បានថ្លែងអរគុណដល់ក្រុមហ៊ុន B RIGHT EDUCATION CO.,LTD ដែលបានរៀបចំការប្រកួតប្រជែងរបស់សិស្ស ដេីម្បីឱ្យកូនសិស្សខ្មែរ មានឱកាសបញ្ចេញសមត្ថភាពលេីឆាគអន្តរជាតិ និងលេីកទឹកចិត្តឱ្យក្រុមហ៊ុន បន្តរៀបចំកម្មវិធីដូចនេះឱ្យបានកាន់តែច្រេីនបន្ថែមទៀត ដេីម្បីលេីកទឹកចិត្ត និងផ្តល់ភាពក្លាហាន សម្រាប់កូនសិស្សកម្ពុជា បានប្រកួតលេីឆាគអន្តរជាតិបន្តទៀត។

តំណាង B RIGHT EDUCATION CO.,LTD បានបញ្ជាក់ឱ្យដឹងដែរថា សិស្សានុសិស្សកម្ពុជាបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយនៅលើឆាកអន្តរជាតិ ក្នុងការប្រកួតផ្តាច់ព្រ័ត្រជាសកល TeenEagle Global Finals នៅចក្រភពអង់គ្លេស ទាំងផ្នែក​ភាសាអង់គ្លេស និងគណិតវិទ្យា។ ការប្រកួតប្រជែង​នៅឆ្នាំនេះមានភាពស្វិតស្វាញជាខ្លាំង ដោយមានការចូលរួមពីសិស្សានុសិស្សឆ្នើមចំនួន ៥៦៥នាក់ មកពី ១០៧សាលា តំណាងឱ្យ ២៨ប្រទេស ជុំវិញពិភពលោក។

ឆ្លងកាត់ការប្រកួតនៅលើឆាកអន្តរជាតិដ៏ធំធេងនេះ សិស្សឆ្នើមរបស់កម្ពុជាបានបង្ហាញពីឧត្តមភាពខាងការសិក្សា ដោយដណ្តើមបាន៖ មេដាយមាស ១៧គ្រឿង, មេដាយប្រាក់ ២គ្រឿង, មេដាយសំរឹទ្ធ ១១គ្រឿង ហើយសមិទ្ធផលពិសេសនោះគឺ សិស្ស ២រូប ទទួលបានចំណាត់ថ្នាក់លេខ ១ និងសិស្ស ៤រូបទៀត ទទួលបានចំណាត់ថ្នាក់លេខ២ ។ លទ្ធផលដ៏​ត្រចះត្រចង់នេះ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង​របស់សិស្សានុសិស្សកម្ពុជា ការយកចិត្តទុកដាក់​ពីលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល ដែលបានបង្ហាញឱ្យពិភពលោកឃើញពីសមត្ថភាពពិតរបស់យុវជនកម្ពុជា៕