* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រី ហួត ហាក់ គាំទ្រកម្មវិធី «ស្រុកខ្មែរ សប្បាយអ៊ីចឹង» ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា

30-06-2026 16:12

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Jeremie Alliance Piquard (ពូបារាំង) និងក្រុមការងារផលិតកម្មវិធី «ស្រុកខ្មែរ សប្បាយអ៊ីចឹង» ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហការក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ស្នើសុំកិច្ចគាំទ្រ លើការផលិតមាតិកាទេសចរណ៍ដែលបង្ហាញពីវប្បធម៌ ប្រពៃណី ជីវភាពរស់នៅ និងបទពិសោធន៍ទេសចរណ៍ពិតប្រាកដរបស់កម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោក Jeremie Alliance Piquard (ពូបារាំង) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនលោក និងក្រុមការងារចូលជួបពិភាក្សាការងារ ដើម្បីធ្វើបទបង្ហាញអំពីគម្រោងផលិតកម្មវិធី «ស្រុកខ្មែរ សប្បាយអ៊ីចឹង» រដូវកាលទី១ ដែលមានគោលបំណងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈការបង្ហាញពីសម្រស់ធម្មជាតិ បេតិកភណ្ឌវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបទពិសោធន៍ធ្វើដំណើរពិតប្រាកដនៅតាមគោលដៅទេសចរណ៍នានា។

ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញពីការស្នើសុំកិច្ចគាំទ្រពីក្រសួងទេសចរណ៍ និងការប្តេជ្ញាចិត្តក្នុងការផលិតខ្លឹមសារដែលឆ្លុះបញ្ចាំងពីកត្តាសុខសន្តិភាព សុវត្ថិភាព ភាពសម្បូរបែបនៃតំបន់ទេសចរណ៍ និងសហគមន៍មូលដ្ឋាន ក្នុងការផលិត និងផ្សព្វផ្សាយមាតិកាទេសចរណ៍ប្រកបដោយគុណភាព តាមរយៈបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីបង្ហាញជូនទស្សនិកជនអំពីកម្ពុជា ជាគោលដៅទេសចរណ៍ដែលសម្បូរទៅដោយបទពិសោធន៍ វប្បធម៌ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលអាចចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមរបស់លោក Jeremie Alliance Piquard (ពូបារាំង) និងក្រុមការងារ ក្នុងការផលិតកម្មវិធី «ស្រុកខ្មែរ សប្បាយអ៊ីចឹង» ដែលរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅដល់ប្រជាជនកម្ពុជា និងពិភពលោក ដែលត្រូវបានចាត់ទុកជា «មាសបៃតង» ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា និងជា «ឆ្អឹងខ្នងសេដ្ឋកិច្ច» ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានស្នើក្រុមការងារយកចិត្តទុកដាក់ខ្ពស់លើគុណភាពខ្លឹមសារ និងរូបភាពក្នុងគ្រប់ភាគនៃកម្មវិធី ព្រមទាំងផ្តោតលើការបង្ហាញពីអត្តសញ្ញាណពិសេសរបស់កម្ពុជា រួមមានវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសកម្មភាពតាមសហគមន៍ ដូចជាការប្រមូលផល ការផលិតស្ករត្នោត និងពិធីបុណ្យប្រពៃណីផ្សេងៗ ដើម្បីបង្ហាញថា «ទេសចរណ៍កម្ពុជា គឺជាទេសចរណ៍ផ្សារភ្ជាប់បទពិសោធន៍ជាក់ស្តែង» ព្រមទាំងបានលើកទឹកចិត្តក្រុមការងារបន្តផ្សព្វផ្សាយព័ត៌មានវិជ្ជមាន និងសក្តានុពលទេសចរណ៍កម្ពុជាតាមរយៈបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីគាំទ្រយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវបៃតង» និងពង្រីកការផ្សព្វផ្សាយកម្ពុជាទៅកាន់ទស្សនិកជនជាតិ និងអន្តរជាតិ ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទូលំទូលាយ៕