* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ជា ធិរទ្ធ បង្ហាញលទ្ធផលជំនួបរវាងសម្តេចតេជោ ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាម

30-06-2026 20:29

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ លឿង តាមក្វាង រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះលោក លឿង តាមក្វាង និងគណៈប្រតិភូក្នុងដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ រវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា រដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។ សម្ដេចក៏បានអបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី២ដែលបានបញ្ចប់ប្រកបដោយផ្លែផ្កា។

នៅក្នុងឱកាសនោះ លោក លឿង តាមក្វាង បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងប្រតិភូបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។

លោកបានលើកឡើងថា លទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទីពីរដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជានេះ បានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពរវាងប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម ហើយជាពិសេសគឺមិត្តភាពរវាងកម្ពុជា និងវៀតណាម និងបានលើកឡើងថា កម្ពុជា និងវៀតណាម មានទំនាក់ទំនងជាប្រពៃណីនឹងគ្នាជាយូរមកហើយ ដូច្នេះបញ្ហាទាក់ទងទៅនឹងសន្តិសុខប្រទេសទាំងពីរត្រូវតែជួយគាំទ្រគ្នាទៅវិញទៅមក ដែលជាកត្តាដ៏សំខាន់ក្នុងការធានាបាននូវសន្តិសុខរវាងប្រទេសទាំងពីរ។

បន្ថែមពីនោះ លកកក៏បានលើកឡើងថា ចំពោះសន្តិសុខក្នុងការប្រយុទ្ធប្រឆាំងទៅនឹងកម្លាំងណាមួយដែលប្រើប្រាស់ទឹកដីម្ខាង ហើយប្រឆាំងទៅនឹងប្រទេសមួយទៀត ជាចំណុចដែលប្រទេសកម្ពុជា និងវៀតណាមក៏ដូចជាឡាវ បានរួមសាមគ្គីគ្នាក្នុងការធ្វើកិច្ចការងារនេះដើម្បីកុំឱ្យមានភាពអសន្តិសុខកើតឡើង។

ត្រង់ចំណុចនេះសម្ដេចតេជោបានសម្ដែងការពេញចិត្ត និងគាំទ្រចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដោយសម្ដេចបានសង្កត់ធ្ងន់ថា ចំណុចដែលជៀសវាងឱ្យបាននោះ គឺជៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសណាមួយប្រឆាំងប្រទេសណាមួយទៀតឧទាហរណ៍ដូចជាការប្រើប្រាស់កម្លាំងលើទឹកដីនៅក្នុងប្រទេសវៀតណាម ហើយប្រឆាំងទៅនឹងកម្ពុជា ឬក៏ប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងទៅនឹងវៀតណាម ដែលចំណុចនេះយើងត្រូវសហការគ្នាធ្វើយ៉ាងណាកុំឲ្យមានករណីបែបនេះកើតឡើង។

បន្ថែមលើសពីនេះ សម្ដេចតេជោ ក៏បានជំរុញឱ្យប្រទេសទាំងពីរ ជាពិសេសអាជ្ញាធរនៅតាមមូលដ្ឋាន តាមបណ្ដាព្រំដែនរវាងកម្ពុជា និងវៀតណាម ត្រូវសហការគ្នាជាប្រចាំ ដើម្បីធានាឱ្យបាននូវសន្តិសុខនៅតាមព្រំដែន ពោលគឺរក្សាឱ្យបាននូវព្រំដែនមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ រួមជាមួយគ្នា ដែលជាអំណោយផលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ទៅលើការរួមគ្នាប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយក្នុងចេតនាបំបែកបំបាក់នូវទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ផងដែរ។

ចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរលោក លឿង តាមក្វាង និងគណៈប្រតិភូធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញប្រកបដោយសេចក្តីសុខ សុវត្ថិភាព៕