* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤៥ សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី នៅប្រទេសម៉ុងហ្គោលី

30-06-2026 20:42

(ភ្នំពែញ)៖ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក សុខ សូកេន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានវេទិកាយុវជន ICAPP និងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤៥ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយអាស៊ី (45th ICAPP Standing Committee Meeting) ដែលដឹកនាំដោយលោក Chung Eui-yong ប្រធានអង្គការ ICAPP និងជាអតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ។

កិច្ចប្រជុំនេះត្រូវបានរៀបចំដោយគណបក្សប្រជាជនម៉ុងហ្គោលីចាប់ពីថ្ងៃទី២៥-២៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងអ៊ូឡង់បាទ័រ ដែលមានការចូលរួមដោយផ្ទាល់ និងអនឡាញ ពីគណបក្សនយោបាយចំនួន២១ មកពី១៧ប្រទេស។

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍បានពិភាក្សាអំពីស្ថាប័នូបនីយកម្ម ICAPP ដើម្បីពង្រឹង និងពង្រីកសក្តានុពលរបស់ ICAPP ឱ្យកាន់តែមានវិសាលភាពទូលំទូលាយ និងជាក់ស្តែងដែលជាមូលដ្ឋាននៃការកសាងជំនឿទុកចិត្តដ៏សំខាន់របស់ ICAPP ដើម្បីទ្វីបអាស៊ី មានសន្តិភាព និងវិបុលភាពរួម។

គណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចរៀបចំកិច្ចសន្ទនាគណបក្សនយោបាយអន្តរទ្វីបលើកទី១, កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤៦, វេទិកាសារព័ត៌មាន ICAPP លើកទី៨ និងមហាសន្និបាតលើកទី១៣ មុននឹងដំណាច់
ឆ្នាំ២០២៦ នៅសាធារណរដ្ឋកូរ៉េ និងវេទិកាយុវជន ICAPP លើកទី៨ នៅដើមឆ្នាំ២០២៧ នៅប្រទេសម៉ុងហ្គោលី ដោយបន្តគាំទ្រលោក Uchral Nyam-Osor នាយករដ្ឋមន្ត្រីនៃប្រទេសម៉ុងហ្គោលី ជាប្រធាន និងមានលោក សុខ សូកេន ជាអនុប្រធាននៃវេទិកាយុវជន ICAPP។

កិច្ចពិភាក្សាពិសេសនៃគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ស្តីពី «ការផ្លាស់ប្តូរនៅអាស៊ី ក្នុងយុគសម័យឌីជីថល៖ បញ្ហាប្រឈមនៃបញ្ញាសិប្បនិម្មិត (AI)» មានការអញ្ជើញចូលរួមពីវាគ្មិនចំនួន១៦រូប មកពីប្រទេសកម្ពុជា ប៉ាគីស្ថាន ស្រីលង្កា អ៊ូសបេគីស្ថាន ម៉ាឡេស៊ី បង់ក្លាដេស នេប៉ាល់ ចិន អាស៊ែប៊ីហ្សង់ ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងឥណ្ឌូនេស៊ី។

ថ្លែងក្នុងកិច្ចពិភាក្សាពិសេសនេះ លោក សុខ សូកេន បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ចំពោះការជំរុញគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជានៅក្នុងរបៀបវារៈអភិវឌ្ឍន៍ជាតិ ដើម្បីពង្រឹងនវានុវត្តន៍ជំរុញផលិតភាពពង្រឹងសមត្ថភាពប្រកួតប្រជែង និងលើកកម្ពស់សេវាសាធារណៈព្រមទាំងបានផ្តល់នូវទស្សនទានសំខាន់ៗមួយចំនួនពិសេសលើការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់អភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយក្រមសីលធម៌ច្បាស់លាស់ និងការទទួលខុសត្រូវ។

អង្គប្រជុំបានគូសបញ្ជាក់ពីតួនាទីនៃបញ្ញាសិប្បនិម្មិត ក្នុងការបង្កើតអនាគតរបស់អាស៊ី ដែលតម្រូវឱ្យមានការគិតគូរដល់ការអភិវឌ្ឍឌីជីថល ដែលផ្តោតសំខាន់លើការការពារនូវអត្ថប្រយោជន៍របស់ប្រជាជន និងបានសង្កត់ធ្ងន់ទៅលើអភិបាលកិច្ចនៃបញ្ញាសិប្បនិម្មិត (AI) ដែលក្នុងនោះប្រទេសចិន ម៉ុងហ្គោលីសាធារណរដ្ឋកូរ៉េ កម្ពុជា វៀតណាម និងមីយ៉ាន់ម៉ា ក៏បានលើកនូវមតិយោបល់មួយចំនួន និងបានផ្តល់អនុសាសន៍សំខាន់ៗលើការងារនេះផងដែរ។

នៅក្នុងឱកាសនេះដែរ គណៈប្រតិភូ ICAPP ក៏ទទួលបានការអនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងលោក Uchral Nyam-Osor នាយករដ្ឋមន្ត្រីប្រទេសម៉ុងហ្គោលី ប្រធានគណបក្សប្រជាជនម៉ុងហ្គោលី និងជាប្រធានវេទិកាយុវជន ICAPP។

នាយករដ្ឋមន្ត្រីម៉ុងហ្គោលី បានបញ្ជាក់ថាគណបក្សប្រជាជនម៉ុងហ្គោលី ចាត់ទុក ICAPP គឺជាវេទិកាគណបក្សនយោបាយដ៏មានសារៈសំខាន់ដែលបានចូលរួមគាំទ្រដល់ការកសាងកិច្ចសន្ទនា និងមិត្តភាពរវាងគណបក្សនយោបាយនានា ដែលមាននិន្នាការចម្រុះ ដើម្បីសម្រេចបាននូវវិបុលភាពសន្តិភាព និងការអភិវឌ្ឍរួមគ្នានៃទ្វីបអាស៊ី។

នាយករដ្ឋមន្ត្រីម៉ុងហ្គោលី បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់គណបក្សប្រជាជនម៉ុងហ្គោលី ក្នុងការជំរុញបញ្ញាសិប្បនិម្មិត (AI) នៅក្នុងកិច្ចការដឹកនាំគណបក្ស និងប្រទេសម៉ុងហ្គោលីនៅក្នុងយុគសម័យឌីជីថល ដើម្បីអនាគតទាំងអស់គា្ន។

លោក សុខ សូកេន ក្នុងនាមគណបក្សប្រជាជនកម្ពុជា បានសម្ដែងការអបអរសាទរចំពោះគណបក្សប្រជាជនម៉ុងហ្គោលី និងជូនពរនាយករដ្ឋមន្ត្រីម៉ុងហ្គោលី សម្រេចនូវចក្ខុវិស័យក្នុងការកសាងសង្គមឌីជីថល នៅម៉ុងហ្គោលី និងបានគាំទ្រតួនាទីដឹកនាំវេទិកាយុវជន ICAPP របស់ម៉ុងហ្គោលី ព្រមទាំងបានបញ្ជាក់អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាព និងសហប្រតិបត្តិការរវាងបក្សរដ្ឋ និងប្រជាជននៃប្រទេសទាំងពីរនិងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងតំបន់ និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះផងដែរ គណៈប្រតិភូ ICAPP ក៏បានចូលរួមកម្មវិធីដាំដើមឈើនៅក្នុងឧទ្យានជាតិនាទីក្រុងប៊ូឡង់បាទ័រ សម្រាប់យុទ្ធនាការនៃការដាំដើមឈើ ១ពាន់លានដើម ឆ្នាំ២០៣០ ដែលជាការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលម៉ុងហ្គោលី ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការបម្រែបម្រួលអាកាសធាតុ៕