* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សាស្ត្រាចារ្យបណ្ឌិត សៅ សុវណ្ណី អញ្ជើញទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Interlock Group របស់សិង្ហបុរី ដើម្បីស្វែងយល់អំពីបច្ចេកវិទ្យាទំនើប និងការអនុវត្តប្រព័ន្ធបញ្ញាសិប្បនិម្មិត ក្នុងការគ្រប់គ្រងសន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ

30-06-2026 20:46

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យបណ្ឌិត សៅ សុវណ្ណី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញបំពេញទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Interlock Group នៃសាធារណរដ្ឋសិង្ហបុរី ដើម្បីស្វែងយល់អំពីបច្ចេកវិទ្យាទំនើប និងការអនុវត្តប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ក្នុងការគ្រប់គ្រងសន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្រុមហ៊ុន Interlock Group បានធ្វើបទបង្ហាញអំពីបច្ចេកវិទ្យាទំនើបដែលកំពុងអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ ដោយផ្តោតលើប្រព័ន្ធ AI សម្រាប់ការគ្រប់គ្រងសន្តិសុខឆ្លាតវៃ ការគ្រប់គ្រងអគារ សាលារៀន សណ្ឋាគារ សហគ្រាស និងទីតាំងសំខាន់ៗផ្សេងទៀត ដែលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព សុវត្ថិភាព និងការគ្រប់គ្រងតាមបែបឌីជីថល។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យបណ្ឌិត សៅ សុវណ្ណី បានថ្លែងថា ដំណើរទស្សនកិច្ចនេះពិតជាមានសារៈសំខាន់ក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាទំនើប ដែលអាចជាមូលដ្ឋានសម្រាប់ការសិក្សា និងពិចារណាយកមកអនុវត្តនៅកម្ពុជា ស្របតាមគោលនយោបាយរដ្ឋាភិបាលក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថល ការកសាងសង្គមឌីជីថល និងសេដ្ឋកិច្ចឌីជីថល ព្រមទាំងការពង្រឹងសន្តិសុខ និងសុវត្ថិភាពសាធារណៈ។

បន្ថែមលើសពីនេះ លោកសាស្ត្រាចារ្យបណ្ឌិត សៅ សុវណ្ណី បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ និងក្រុមការងារ Interlock Group។ សង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នឹងបន្តរីកចម្រើន និងនាំមកនូវលទ្ធផលជាវិជ្ជមាននាពេលអនាគត។

ជាមួយគ្នានេះ លោក Mr. Jimmy អគ្គនាយកក្រុមហ៊ុន Interlock Group បានលើកឡើងថា បច្ចេកវិទ្យា AI និងប្រព័ន្ធសន្តិសុខឆ្លាតវៃ គឺជានិន្នាការដ៏សំខាន់សម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន ដែលអាចជួយបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងសន្តិសុខ ការពារទ្រព្យសម្បត្តិ កាត់បន្ថយហានិភ័យ និងគាំទ្រដល់ការអភិវឌ្ឍទីក្រុងឆ្លាតវៃប្រកបដោយចីរភាព។

ដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ដោយមានការអមដំណើរពី បណ្ឌិត ហាន បូរិន ដែលបានសម្របសម្រួល និងរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ សំដៅរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យា និងនវានុវត្តន៍ ស្របតាមទិសដៅអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា៕