* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បន្តចុះត្រួតពិនិត្យរដ្ឋបាលាតាមទីតាំង ផ្ទះជួល បន្ទប់ជួល ផ្ទះសំណាក់ ផ្ទះល្វែង បុរី ឃ្លាំង ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតបទល្មើសក្នុងមូលដ្ឋាន

30-06-2026 21:07

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានបន្តចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំង ផ្ទះជួល បន្ទប់ជួល ផ្ទះសំណាក់ ផ្ទះល្វែង បុរី ឃ្លាំង ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗ ក្នុងភូមិសាស្ដ្រខណ្ឌដង្កោ។

ក្នុងពេលចុះប្រតិបត្តិការនេះ ក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំងបុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំក្នុងភូមិសាស្រ្តខណ្ឌដង្កោ ត្រូវចូលរួមសហការ និងចូលរួមអនុវត្ត ដូចតទៅ៖

*ត្រូវអនុវត្តបទបញ្ជាលេខ០១
*ត្រូវអនុវត្តអនុក្រឹត្យលេខ០៣
*ត្រូវរាយការណ៍អំពីចំនួនជនបរទេសពិតប្រាកដស្នាក់នៅជាក់ស្ដែងជូនមន្រ្តីនគរបាលប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋានឱ្យបានច្បាស់លាស់
*ត្រូវត្រួតពិនិត្យនូវឯកសារ លិខិតឆ្លងដែន ទិដ្ឋាការនៃការស្នាក់នៅរបស់ជនបរទេសអោយបានត្រឹមត្រវ និងត្រូវបានធានាថាជនបរទេសទាំងនោះ មិនមានលិខិតឆ្លងដែន ទិដ្ឋាការហួសសុពលភាពនៃការស្នាក់នៅឡើយ
*មិនអនុញ្ញាតឱ្យយកទីតាំងជួលធ្វើជាកន្លែងជួញដូរមនុស្ស ជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនក៏ដូចជាបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសមិនត្រូវប្រព្រឹត្តជាដាច់ខាតនូវអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
*ករណីមានតម្រុយ ឬហេតុការណ៍គួរឱ្យសង្ស័យណាមួយ ត្រូវរាយការជូនមន្រ្តីនគរបាលប៉ុស្តិ៍ ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើអាជ្ញាធរមានសមត្ថកិច្ចនឹងចុះត្រួតពិនិត្យ ដើម្បីអនុវត្ត និងចាត់វិធានការផាកពិន័យទៅតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ៕