* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* មន្ត្រីគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រឹបអូសបានកញ្ឆាជិត ៣៥ គីឡូក្រាមពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា
* UN៖ បាតុភូតអាកាសធាតុ El Niño លើកនេះ មានសភាពខ្លាំងក្លា និងអាចអូសបន្លាយដល់ឆ្នាំក្រោយ
* កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
* អាមេរិក ដាក់ទណ្ឌកម្មលើចៅប្រុសរបស់អតីតមេដឹកនាំបដិវត្តន៍គុយបា និងក្រុមហ៊ុនគុយបាមួយចំនួន
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌ របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ នៅព្រំដែននេប៉ាល់-ចិន
* យុវជនក្រីក្រម្នាក់នៅខេត្តកំពង់ធំ ជម្នះឧបសគ្គជីវភាពដណ្ដើមបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប ក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាល
* លោក ត្រាំ៖ សហរដ្ឋអាមេរិកនឹងទារឱ្យអឺរ៉ុបសងប្រាក់ សម្រាប់ការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន
* សហរដ្ឋអាមេរិក ស៊ើបអង្កេតលើសេចក្ដីរាយការណ៍ដែលថាគ្រាប់ផ្លោងអាមេរិកធ្លាក់ចំពិធីមង្គលការនៅអ៉ីរ៉ង់
* ចំពោះមុខអនុព័ន្ធយោធាបរទេសមកពី ១៨ប្រទេស! មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ ទោះមានបទឈប់បាញ់ យោធាថៃនៅតែបន្តចល័តទ័ព រាយបន្លាលួស ដាក់កុងតឺន័រ សាងសង់សំណង់រឹង និងរារាំងការវិលត្រឡប់របស់ពលរដ្ឋស្លូតត្រង់កម្ពុជាទៅកាន់លំនៅឋាន
* កូរ៉េខាងត្បូង កំពុងត្រៀមរៀបចំការដាក់ពង្រាយធនធានយោធា ទៅកាន់ច្រកសមុទ្រ Hormuz
* វិភាគអន្តរជាតិ៖ អាមេរិកអាចចូលបូមប្រេងវ៉េណេស៊ុយអេឡា តើតម្លៃប្រេងឥន្ធនៈនឹងធ្លាក់ចុះឬ?
* អ៉ីរ៉ង់ ព្រមានអាមេរិកជុំវិញការវាយប្រហាររបស់អ៉ីស្រាអែលលើតំបន់ជួរភ្នំយុទ្ធសាស្ត្ររបស់ហេសបូឡាហ៍ នៅភាគខាងត្បូងលីបង់
* ន័រវែស រឹបអូសកប៉ាល់រុស្ស៉ីមួយគ្រឿង ដើម្បីអនុវត្តសេចក្តីសម្រេចផ្តល់សំណង ៤.២ពាន់លានដុល្លារ ដល់ក្រុមហ៊ុនថាមពលអ៊ុយក្រែន
* Fresh Exclusive: «ស្នេហា» រវាងផែនដី និងព្រះចន្ទ៖ តើកម្លាំងអ្វីចងវត្ថុទាំងពីរឱ្យនៅជាមួយគ្នារាប់ពាន់លានឆ្នាំ?
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា ! វិដេអូទាញយកពីគ្រប់ Channel

រដ្ឋបាលខេត្តកំពង់ចាម បំភ្លឺកុំឲ្យសាធារណៈជនយល់ច្រឡំ សំឡេងសន្ទនារវាងរដ្ឋមន្ដ្រី ថោ ជេដ្ឋា និងលោក អ៊ុន ចាន់ដា ពេលចុះពិនិត្យសិក្សាជួសជុលច្រាំងទន្លេបាក់ស្រុត

30-06-2026 21:09

(កំពង់ចាម)៖ ថ្មីៗនេះមានការចុះផ្សាយ និងចែកចាយព័ត៌មានតាមបណ្តាញសង្គមនានានូវឃ្លីបវីដេអូខ្លី ដោយបានដកស្រង់សំឡេងសន្ទនារបស់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងឱកាសចុះពិនិត្យ សិក្សាជួសជុលច្រាំងទន្លេបាក់ស្រុត ក្នុងក្រុងកំពង់ចាម កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដែលមានខ្លឹមសារថា «ពួកអ្នកកាសែតហ្នឹងខូចណាស់ កន្លែងណាឲ្យច្បាប់ហើយ ក៏ថតបង្ហោះដែរ» «ទាល់តែដាក់ខ្នះមួយពីរទៅ បានដឹងខ្លួន»។

ឆ្លើយតបនឹងករណីនេះ រដ្ឋបាលខេត្តកំពង់ចាម សូមបំភ្លឺជូនអ្នកសារព័ត៌មាន និងសាធារណជនមេត្តាជ្រាបដូចខាងក្រោម៖

១៖ ថ្នាក់ដឹកនាំខេត្ត ពិតជាមានការសោកស្តាយចំពោះសំឡេងសន្ទនាខាងលើ ដែលមិនមានប្រភពច្បាស់លាស់ធ្វើឲ្យមានការយល់ច្រឡំ និងបានប៉ះពាល់ដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទូទៅ។ ប៉ុន្តែជាមនោសញ្ចេតនា ដើមរបស់ថ្នាក់ដឹកនាំទាំងពីរ គឺមានបំណងសំដៅតែទៅលើបុគ្គលអ្នកសារព័ត៌មានមួយចំនួនតូចប៉ុណ្ណោះ ដែលគាត់មិនបានអនុវត្តតាមជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌អ្នកសារព័ត៌មាន ផ្សព្វផ្សាយព័ត៌មានដោយមិនបានប្រមូល ប្រភពគ្រប់ជ្រុងជ្រោយ ធ្វើឲ្យព័ត៌មាននោះ មិនបានឆ្លុះបញ្ចាំងពីការពិត ប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងរដ្ឋបាលខេត្តក្នុងការបម្រើប្រជាពលរដ្ឋ។

២៖ រដ្ឋបាលខេត្តកំពង់ចាម ពុំដែលរើសអើង ឬចាត់ទុកអ្នកសារព័ត៌មានជាសត្រូវឡើយ ផ្ទុយមកវិញ រដ្ឋបាលខេត្តតែងចាត់ទុកអ្នកសារព័ត៌មានជាដៃគូដ៏មានប្រសិទ្ធភាព បានធ្វើជាស្ពានចម្លងព័ត៌មានពីរដ្ឋបាលខេត្ត ទៅកាន់មហាជន និងពីមហាជន មកកាន់រដ្ឋបាលខេត្តវិញ។ តាមរយៈអ្នកសារព័ត៌មាន រដ្ឋបាលខេត្តទទួលបាននូវកង្វល់ និងសំណូមពរជាច្រើនពីប្រជាពលរដ្ឋ ដែលត្រូវបានលើកយកមកពិនិត្យ និងបានដោះស្រាយជាបន្តបន្ទាប់។

រដ្ឋបាលខេត្តតែងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកសារព័ត៌មានទាំងការឆ្លងឆ្លើយព័ត៌មាន ព្រមទាំងជួបសំណេះ សំណាលជាមួយអ្នកសារព័ត៌មាននៅក្នុងខេត្ត ជារៀងរាល់ឆ្នាំក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌ និងការជួបជុំដំណាច់ឆ្នាំជាដើម។

រដ្ឋបាលខេត្តកំពង់ចាម សូមសម្តែងនូវការអរគុណចំពោះអ្នកសារព័ត៌មានទាំងអស់ដែលបានចូល រួមជាមួយរដ្ឋបាលខេត្តកន្លងមក និងសូមស្នើឲ្យអ្នកសារព័ត៌មានទាំងអស់បន្តចូលរួម ដោយប្រកាន់យកជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌អ្នកសារព័ត៌មាន ផ្ដល់ព័ត៌មានពិត ដែលមានប្រភពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មានសម្រាប់សង្គមជាតិយើងទាំងអស់គ្នា៕