* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមហ៊ុន សហគ្រាស ផលិតកម្ម និងម្ចាស់ផលិតផល វិនិយោគិន អ្នកលក់ដុំលក់រាយ គាំទ្រយុទ្ធនាការ «អភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល»

30-06-2026 21:12

(ភ្នំពេញ)៖ ឧកញ៉ាសាស្រ្ដាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធការពារអ្នកប្រើប្រាស់នៅកម្ពុជា បានដឹកនាំ ម្ចាស់ក្រុមហ៊ុន សហគ្រាស ផលិតកម្ម និងម្ចាស់ផលិតផលផលិតផល វិនិយោគិន អ្នកលក់ដុំលក់រាយ រាប់ពាន់នាក់ គាំទ្រយុទ្ធនាយុទ្ធនាការ «អភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល» ក្នុងគោលបំណងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក តាមរយៈគុណភាព ផលិតភាព ស្តង់ដា និងនវានុវត្តន៍។

យុទ្ធនាការ «អភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល» ប្រារព្ធក្រោមអធិបតីភាពលោក ហែម វណ្ណឌី រដ្ឋមន្រ្ដីក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍ កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅ ដឹ ហ្រ្គេន ធឺរេស ខណ្ឌទួលគោក។

លោកឧកញ៉ា សាស្ត្រាចារ្យ សមូហកបណ្ឌិត ឡី សុភាព បានបញ្ជាក់ពីគោលបំណង នៃយុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល គឺសម្រាប់ជាស្ពាន រវាងរដ្ឋ និងឯកជន ស្ថាប័នហិរញ្ញវត្ថុ និងទីផ្សារឱ្យក្លាយជាកម្លាំងដ៏រឹងមាំ ក្នុងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ទន្ទឹមនោះនិងការគាំទ្រពីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន សហគ្រាស សិប្បកម្ម ឧស្សាហ៍កម្ម និងម្ចាស់ផលិតផល រោងចក្រផង ត្រូវតែបន្ត និងពង្រឹង ពង្រីកខ្លួនឱ្យត្រូវនឹងសភាពការណ៍ក្នុងតំបន់ និងពិភពលោកផងដែរ។

ការបង្កើតវេទិកាេនះ គឺជាគ្រឹះមួយដ៏រឹងមាំ ក្នុងការពង្រឹងខឿនសេដ្ឋកិច្ចជាតិ ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាល ហើយការអភិវឌ្ឍសហគ្រាសត្រូវតែមានជំនាញវិជ្ជាជីវៈពិតប្រាកដ។ បុគ្គលម្នាក់ មានជំនាញមួយ សេវាកម្មមួយ ស្តង់ដារមួយ និងអាជីវកម្មមួយ ស្តង់ដារមួយ។ យន្តការគន្លឹះនេះទើបធ្វើអោយតំបន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ អភិវឌ្ឍន៍ឈានទៅក្លាយទៅជាតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺសហគ្រាសធុនមីក្រូ តូច និងមធ្យម និងឈានដល់ធុនធំ។

ថ្លែងក្នុងយុទ្ធនាការ លោក ហែម វណ្ណឌី បានរំលេចពីសារសំខាន់នៃការត្រៀមលក្ខណៈសម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលតម្រូវឱ្យសហគ្រាសក្នុងស្រុកមានសមត្ថភាពប្រកួតប្រជែង ដោយមិនផ្តោតតែលើថ្លៃដើមទាបដូចពីមុនឡើយ ប៉ុន្តែត្រូវឈានប្រកួតប្រជែងលើគុណភាព ផលិតភាព និងនវានុវត្តន៍។

លោករដ្ឋមន្ត្រីបានលើកឡើងថា៖ «សូមម្ចាស់សហគ្រាសគិតថា អនុលោមភាពគឺជាការវិនិយោគ មិនមែនគ្រាន់តែជាបន្ទុកចំណាយរបស់អាជីវកម្មទេ។ សហគ្រាសដែលវិនិយោគលើគុណភាព ស្តង់ដា ភាពត្រឹមត្រូវនៃខ្នាតរង្វាស់រង្វាល់ ការធ្វើតេស្តមន្ទីរពិសោធន៍ និងនវានុវត្តន៍ គឺកំពុងវិនិយោគលើទំនុកចិត្តរបស់អតិថិជន ពង្រឹងម៉ាកយីហោកាន់តែរឹងមាំ និងកំណើនប្រកបដោយចីរភាព»។

លោក ហែម វណ្ណឌី បានគូសបញ្ជាក់ថា ក្រសួងនឹងបន្តកែទម្រង់ដើម្បីធ្វើឱ្យអនុលោមភាពកាន់តែងាយស្រួល តាមរយៈការកែលម្អនីតិវិធី និងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល ដើម្បីជួយសហគ្រាសកម្ពុជាបង្កើនភាពប្រកួតប្រជែង និងត្រៀមខ្លួនសម្រាប់ទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ។

យុទ្ធនាការនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការពង្រឹងភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្មកម្ពុជា និងគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងសេដ្ឋកិច្ចដែលមានភាពធន់ ជំរុញដោយនវានុវត្តន៍ និងបង្កើតតម្លៃបន្ថែមខ្ពស់ ស្របតាមចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល៕