* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សន្តិបណ្ឌិត ឡូយ សុផាត ត្រូវតែងតាំប្រធានកិត្តិយសចុះមូលដ្ឋានខេត្តស្ទឹងត្រែង, លោក ផៃ ប៊ុនឈឿន ត្រូវតែងតាំងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង

30-06-2026 21:40

(ស្ទឹងត្រែង)៖ លោក សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធានកិត្តិយស និងប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តស្ទឹងត្រែង។

តាមរយៈសម្រេចសន្តិបណ្ឌិត ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាល ត្រូវតែងតាំងជាប្រធានកិត្តិយសចុះមូលដ្ឋានខេត្តស្ទឹងត្រែង ដោយឡែកលោក ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្តាល ត្រូវតែងតាំងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តស្ទឹងត្រែង។ ពិធីនេះប្រព្រឹត្តទៅនៅស្នាក់ការគណបក្សខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

លោក សរ សុពុត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា​ ខេត្តស្ទឹងត្រែង បានលើកឡើងថា វឌ្ឍនភាពការងាររបស់គណបក្សខេត្ត និងការដឹកនាំអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនស្របតាមយុទ្ធសាស្ត្រនយោបាយ «យកប្រជាជនជាស្នូល» របស់គណបក្សប្រជាជនកម្ពុជា។

លោក សរ សុពុត្រា បានបន្តថា ភាពរីកចម្រើនជាក់ស្តែងក្នុងខេត្ត បានស្តែងឡើងយ៉ាងត្រចះត្រចង់តាមរយៈសមិទ្ធផលលើការងារគណបក្ស និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺជាត្រីវិស័យតែមួយគត់ដែលបានបំប្លែងទឹកដីភូមិភាគឦសាននេះ ឱ្យទៅជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដោយធានាបាននូវការកសាងទំនុកចិត្ត និងការគាំទ្រយ៉ាងរឹងមាំពីមហាជនតាមរយៈសមិទ្ធផលពិតៗជាក់ស្តែង។

លោក សរ សុពុត្រា បានឱ្យដឹងថា គណបក្សខេត្តបានបើកវគ្គបំប៉ននយោបាយ និងការគ្រប់គ្រងទិន្នន័យមន្ត្រីសមាជិកបក្ស តាមប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីពង្រឹងសមត្ថភាព ការយល់ដឹងពីតួនាទីនិងស្មារតីទទួលខុសត្រូវក្នុងការបម្រើប្រជាពលរដ្ឋ និងទទួលស្វាគមន៍សមាជិកថ្មីជាបន្តបន្ទាប់ ដែលបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយ បន្ទាប់ពីបានមើលឃើញពីកិច្ចខិតខំប្រឹងប្រែងនិងពលីកម្មពិតប្រាកដរបស់បក្សក្នុងបុព្វហេតុជាតិ។

លោក សោម សឿន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់បំផុតចំពោះស្មារតីទទួលខុសត្រូវ និងការលះបង់របស់ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តស្ទឹងត្រែង។ និងបានកោតសរសើរនេះបានសង្កត់ធ្ងន់លើចំណុចគន្លឹះសំខាន់ៗ និងយុទ្ធសាស្ត្រឆ្ពោះទៅមុខ ដោយបានលើកឡើងថា លទ្ធផលជោគជ័យនៃការបោះឆ្នោតកន្លងមក មិនអាចកាត់ផ្តាច់បានពីការដឹកនាំផ្ទាល់របស់លោកសន្តិបណ្ឌិត ឡូយ សុផាត និងលោល ផៃ ប៊ុនឈឿន នោះឡើយ ពីព្រោះបានខិតខំប្រឹងប្រែងរួមគ្នា យ៉ាងសកម្មក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ឱ្យមានការរីកចម្រើនជាលំដាប់។

ទន្ទឹមនឹងនោះ លោក សោម សឿន បានផ្តល់ការងារជាអាទិភាពសម្រាប់ខេត្តស្ទឹងត្រែង គឺការពង្រឹង និងជំរុញសមាជិកបក្សដែលទទួលបានអត្រា ៨០% ឱ្យបន្តធ្វើបច្ចុប្បន្នភាព និងពិនិត្យផ្ទៀងផ្ទាត់ក្នុងបញ្ជីឈ្មោះបោះឆ្នោត។

ជាមួយគ្នានេះលោកក៏ណែនាំឱ្យជំរុញប្រជាពលរដ្ឋគ្រប់អាយុឱ្យធ្វើអត្តសញ្ញាណបណ្ណ ដើម្បីចុះឈ្មោះបោះឆ្នោត ព្រមទាំងរៀបចំបញ្ជីបេក្ខជនផ្ទៃក្នុង និងធានាឱ្យមានបេក្ខជនស្រី្តយ៉ាងតិច ១នាក់ គ្រប់ឃុំ-សង្កាត់។ បន្តយកចិត្តទុកដាក់លើសមាជិកបក្សខេត្តស្ទឹងត្រែង (ជាខេត្តទី១៥) ដែលសម្រេចបានអត្រា ៨០% ឱ្យកាន់តែរឹងមាំថែមទៀត តាមរយៈការត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យផ្ទាល់ខ្លួនឱ្យបានច្បាស់លាស់។

យកចិត្តទុកដាក់រៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ពីផ្ទៃក្នុងបក្សឱ្យបានល្អប្រសើរ និងមានគុណភាព ដើម្បីធានាការគាំទ្រពីប្រជាពលរដ្ឋ ហើយយកព្រៀបឈ្នះ និងជ័យជម្នះនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨ នាពេលខាងមុខ៕