* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងមហាផ្ទៃ   បង្ហាញ លទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២រវាងក្រសួងមហាផ្ទៃ កម្ពុជា   ក្រសួងសន្តិសុខសាធារណៈ ឡាវនិងក្រសួងនគរបាលវៀតណាម

30-06-2026 21:43

(ភ្នំពេញ )៖ បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃបានរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ដោយមានការអញ្ជើញចូលរួមពីអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិច្ចប្រជុំ ឧត្តមសេនីយ៍ឯក វ៉ាន់ថងកងម៉ានី រដ្ឋមន្ត្រីក្រសួងសន្តិសុសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលបានប្រព្រឹត្តទៅនាថ្ងៃទី៣០
ខែមិថុនាឆ្នាំ២០២៦នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោកអភិសន្តិបណ្ឌិតសសុខាបានចាត់ទុកវត្តមានដ៏ឧត្តុង្គឧត្តមរបស់រដ្ឋមន្ត្រីទាំងពីរព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំនេះគឺស្តែងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងបីដែលត្រូវបានបន្តពូនជ្រំអស់រយៈពេលជាច្រើនទសវត្សរ៍ហើយក៏ជាកម្លាំងជំរុញទឹកចិត្តយ៉ាងខ្លាំងក្លាក្នុងការបន្តរក្សានូវប្រពៃណីនៃទំនាក់ទំនងដ៏ល្អនិងជិតស្និទ្ធរវាងភាគីទាំងបីក្នុងបុព្វហេតុរួមនៃសុខសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍសម្រាប់សង្គមជាតិនិងប្រជាជននៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម។

ក្នុងឱកាស នោះដែរ លោកអភិសន្តិបណ្ឌិតសសុខា,ឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី និងឧត្តមសេនីយ៍ឯក លឿង តាមក្វាងបានសម្ដែងការអបអរសាទរនិងគាំទ្រយ៉ាងពេញទំហឹងនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបកំពូលរវាងប្រមុខគណបក្សដឹកនាំរដ្ឋាភិបាលនិងជំនួបជាបន្តបន្ទាប់រវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបីក្នុងឆ្នាំ២០២៥និង២០២៦ ដែលបានឯកភាពពង្រឹងពង្រីកនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយឈរលើស្មារតីភាពជាអ្នកជិតខាងល្អសាមគ្គីភាពនិងការយោគយល់គ្នាដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិនិងប្រជាជននៃប្រទេសទាំងបី។

សូមអានលទ្ធផលលម្អិតដូចទៅ៖