* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋបាលស្រុកសំរោង បំភ្លឺករណីចោទប្រកាន់ថាអាជ្ញាធរមានការឃុបឃិតជាមួយឈ្មួញឯកជន ចាក់ដីលុបអូរ និងប្រឡាយធម្មជាតិរបស់រដ្ឋ នៅភូមិដ៏ក្រហម ឃុំសំរោង

30-06-2026 21:47

(តាកែវ)៖ រដ្ឋបាលស្រុកសំរោង បានរយៈសេចក្តីបំភ្លឺ​បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានការចុះផ្សាយព័ត៌មានពីបណ្តាញសារព័ត៌មានមួយចំនួន ដែលបានចោទប្រកាន់ថា អាជ្ញាធរមានការឃុបឃិតជាមួយឈ្មួញឯកជន ចាក់ដីលុបអូរ និងប្រឡាយធម្មជាតិរបស់រដ្ឋ ស្ថិតនៅភូមិដ៏ក្រហម ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

ចំពោះការចោទប្រកាន់ខាងលើនេះ រដ្ឋបាលស្រុកសំរោង សូមធ្វើការបដិសេធទាំងស្រុង និងសូមធ្វើការស្រាយបំភ្លឺជូននូវអង្គហេតុពិតប្រាកដ ដូចខាងក្រោម៖

ទី១៖ ផ្អែកលើទិដ្ឋភាពច្បាប់ និងការអនុញ្ញាតជាផ្លូវការ៖ ទីតាំងដែលកំពុងដំណើរការនេះ គឺជាគម្រោងស្ដារ អាងទឹកបត់រកាបន្តដែលមានទំហំ ២ហិកតា ស្ថិតក្នុងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

គម្រោងនេះទទួលបាន ការអនុញ្ញាតត្រឹមត្រូវតាមផ្លូវច្បាប់ពីក្រសួងធនធានទឹក និងឧតុនិយម យោងតាមលិខិតលេខ ១៧៤៦ ធទឧ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដោយកំណត់ការជីកស្តាររយៈពេល ២ឆ្នាំគត់ ដើម្បីដោះស្រាយបញ្ហាកង្វះទឹកស្អាតសម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកសំរោងនាឆ្នាំ២០២៤ កន្លងមក។

ទី២៖ ការប្រើប្រាស់អាចម៍ដី៖ អាចម៍ដីដែលបានមកពីការស្ដារអាងទឹកនេះ មិនត្រូវបានលក់ដូរទេ គឺលោក ហែម ម៉ាច ជាម្ចាស់ទឹកស្អាតបត់រកាបានស្នើសុំចាក់បំពេញអាចម៍ដ៍ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៣ក្បាលដីរួមមាន លេខៈ 21070802-0306 លេខៈ 21070802-0399 និងលេខៈ 21070802-0399 ហើយ ការចាក់នាពេលកន្លងមកដែលសារព័ត៌មានបានចុះផ្សាយ គឺចាក់ដើម្បីពង្រីកតួផ្លូវសាធារណៈ និងសម្រាប់ធ្វើផ្លូវចូលទៅចាក់បំពេញអាចម៍ដីកម្មសិទ្ធនៅផ្នែកខាងក្រោយតែប៉ុណ្ណោះ នៅពេលចាក់ដីចប់រួចរាល់ ម្ចាស់ដីឯកភាពកាយ យកអាចម៍ដីនៅលើផ្លូវនោះចេញវិញដោយមិនឱ្យមានផលប៉ះពាល់ទៅលើដីកម្មសិទ្ធសាធារណៈឡើយ។

សម្រាប់ អាចម៍ដីដែលនៅសល់ពីការស្តារបឹងបត់រកាខាងលើនេះ និងយកមកចាក់បំពេញពង្រីកតួផ្លូវខេត្តលេខ១២៩ ចន្លោះស្ពាននៃអាងទឹកបឹងបត់កា និងគ្រោងចាក់ដីពង្រីកផ្លូវសាធារណៈផ្នែកខាងកើត ដើម្បីដាំដើមឈើនៅសងខាងផ្លូវកៅស៊ូ ដែលតភ្ជាប់ពីចំណុចផ្លូវកៅស៊ូខេត្តលេខ១២៩ ទៅវត្ដអំពិលបី តាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ពិសេសដើម្បីបម្រើផលប្រយោជន៍សាធារណៈ ព្រមទាំងកែលម្អសោភ័ណភាពទីប្រជុំជនបត់រកា។

អាស្រ័យហេតុនេះ ការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន ដែលថាអាជ្ញាធរឃុបឃិតជាមួយឈ្មួញចាក់ដី លុបអូរប្រឡាយនោះ គឺជាព័ត៌មានមិនពិត មិនឆ្លុះបញ្ចាំងពីការពិត និងធ្វើឱ្យមានការភាន់ច្រឡំដល់សាធារណៈមតិ ទាំងស្រុង។

រដ្ឋបាលស្រុកសំរោង សូមអំពាវនាវដល់សាធារណៈជន អ្នកប្រើប្រាស់បណ្តាញសង្គម និងបណ្ដាញសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងសូមស្វែងរកព័ត៌មានជុំវិញគម្រោងអភិវឌ្ឍន៍នានាពីអាជ្ញាធរមានសមត្ថកិច្ច ជាមុនសិនជៀសវាងការផ្សព្វផ្សាយព័ត៌មានខ្វះការពិភាក្សា និងផ្ទៀងផ្ទាត់ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងកិច្ច ខិតខំប្រឹងប្រែងអភិវឌ្ឍន៍មូលដ្ឋានរបស់អាជ្ញាធរ៕