* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បណ្ឌិត គុណ ញឹម ដឹកនាំគណៈប្រតិភូគយកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាសហប្រតិបត្តិការគយ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក

01-07-2026 00:12

(បេលហ្ស៉ិក)៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដឹកនាំដោយបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាសហប្រតិបត្តិការគយលើកទី ១៤៧/១៤៨ ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលអង្គការគយពិភពលោក (WCO) ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។

កិច្ចប្រជុំនេះ មានការចូលរួមផ្ទាល់ពីអគ្គនាយកគយ និងតំណាងរដ្ឋបាលគយនៃប្រទេសជាសមាជិកចំនួន១៨៧, និងអង្គការអន្តរជាតិ មួយចំនួនផងដែរ។

កិច្ចប្រជុំនេះដឹកនាំដោយលោក Bashir Adewale Adeniyiអគ្គនាយករដ្ឋបាលគយនីហ្សេរីយ៉ា (Nigeria) ដែលជាប្រធានអង្គប្រជុំសម្រាប់ឆ្នាំ២០២៦ និងបានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានកំណត់។

អង្គប្រជុំបានចាប់ផ្ដើមដោយសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូរបស់លោកValdecy Urquiza អគ្គលេខាធិការអង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ(INTERPOL) និង លោកស្រីបណ្ឌិត Sevil Atasoy ប្រធានគណៈកម្មាធិការអន្តរជាតិត្រួតពិនិត្យគ្រឿងញៀន (INCB) ដែលមានមតិលើកឡើងដូចគ្នា ពីភាពចាំបាច់និងតម្រូវការកិច្ចសហប្រតិបត្តិការជាសាកលរវាង WCO និងអង្គការអន្តរជាតិនានាក្នុងការចែករំលែកព័ត៌មាននិងសហការគ្នា ទាន់ ពេលវេលា ដើម្បីប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន និងការគំរាមកំហែងជាសកលនានា ដែលកំពុងវិវត្តន៍ ព្រមទាំងការបេ្តជ្ញាចិត្តរួមគ្នាក្នុងការរក្សាពិភពលោកឱ្យកាន់តែមានសន្តិសុខ និងសុវត្ថិភាព។

អគ្គលេខាធិការអង្គការគយពិភពលោក លោក Ian Saunders បានលើកឡើងអំពីវឌ្ឍនភាពដែលសម្រេចបានរបស់ WCO រួមមាន៖១.ការអនុវត្តផែនការយុទ្ធសាស្ត្រឆ្នាំ២០២៥-២០២៦បានដោយជោគជ័យ, ២.ការរៀបចំនិងផ្សព្វផ្សាយអនុវត្តនូវវិសោធនកម្ម ប្រព័ន្ធ សុខដុមនីយកម្ម (HS)ឆ្នាំ២០២៨, ៣. បច្ចុប្បន្នភាព មគ្គទេសក៍ការសិក្សារយៈពេលបញ្ចេញទំនិញ ពី គយ, ៤.ការដាក់ឱ្យអនុវត្តប្រព័ន្ធអេកូឡូឌីជីថល ATA Carnet និង ៥.លទ្ធផលនៃប្រតិបត្តិការជំរុញការអនុវត្តច្បាប់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ដូចជាប្រតិបត្តិការ Thunder និង Global Gateway ជាដើម ។

អង្គប្រជុំក៏បានស្តាប់របាយការណ៍វឌ្ឍនភាពការងាររបស់គណៈកម្មាធិការបច្ចេកទេស, គណៈកម្មាធិការគោលនយោបាយ និងគណៈកម្មាធិការហិរញ្ញវត្ថុ និងសវនកម្ម ដែលក្នុងនោះមានការងារគន្លឹះ មួយចំនួនរួមមាន៖១)ការអនុវត្តនិងអភិវឌ្ឍសមត្ថភាព, ២.ដើមកំណើតទំនិញ, ៣.តម្លៃគិតពន្ធគយ , ៤.ប្រព័ន្ធសុខដុមនីយកម្ម, ៥.ការអនុវត្តច្បាប់, ៦. កិច្ចសម្រួលពាណិជ្ជកម្ម , និង៧. កិច្ចការហិរញ្ញវត្ថុ និងអភិបាលកិច្ចជាដើម ។

អង្គប្រជុំបានរៀបចំកិច្ចពិភាក្សា (Panel Discussion)លើប្រធានបទសំខាន់ចំនួន២រួមមាន៖ ១.ទិន្នន័យ ជាទ្រព្យទុនយុទ្ធសាស្រ្ត៖ អង្គប្រជុំបានពិភាក្សាអំពីរបៀបកសាងមូលដ្ឋានគ្រឹះ ដើម្បីឱ្យរដ្ឋបាលគយអាចប្រើប្រាស់ទិន្នន័យដែលជាទ្រព្យទុនយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព និងផ្តល់ការយកចិត្តទុកដាក់លើទិន្នន័យឱ្យសមនឹងគុណតម្លៃរបស់ទិន្នន័យទាំងនេះនិង២. កិច្ចការពារព្រំដែន ៖ អង្គប្រជុំបានពិភាក្សានិងពង្រឹងតួនាទី រដ្ឋបាលគយក្នុងការការពារសង្គម, ប្រឆាំងនឹងការជួញដូរគ្រឿងញៀននិងឧក្រិដ្ឋកម្មឆ្លងដែនដោយប្រសិទ្ធិភាព និងការ ប្តេជ្ញាចិត្តខ្ពស់ ដែលស្របនឹងប្រធានបទរបស់អង្គការគយពិភពលោកឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនេះដែរ បណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណលោកអគ្គលេខធិការWCO Ian Saunders ដោយផ្ទាល់ ចំពោះការចំណាយពេលវេលាមមារញឹកចូលរួមកិច្ចពិគ្រោះយោបល់រវាងអគ្គនាយកគយអាស៊ាននិងអង្គការគយពិភពលោកតាមប្រព័ន្ធវីដេអូ នាឱកាសដែលរដ្ឋបាលគយកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះនិងប្រធានកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២-៤ ខែមិថុនា ឆ្នាំ ២០២៦ នៅរាជធានីភ្នំពេញ ។

គណៈប្រតិភូគយកម្ពុជាក៏បានឆ្លៀតឱកាសជួបប្រជុំពិភាក្សាទ្វេភាគីជាមួយ ១. រដ្ឋបាលគយសហរដ្ឋអាម៉េរិកក្នុងគោលបំណងលើកកម្ពស់ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការគយ និងបានឯកភាពគ្នាចាប់ផ្តើមរៀបចំកសាងសេចក្តីព្រាងឯកសារក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ, ២. រដ្ឋបាលគយបារាំង ដើម្បី ពិភាក្សាលើការដំឡើងកម្រិតនៃកិច្ចសហប្រតិបត្តិការ និងបានឯកភាពគ្នាជំរុញការងាររៀបចំសេចក្តីព្រាងឯកសារក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរជាពិសេសលើការពន្លឿននីតិវិធីផ្ទៃក្នុង សម្រាប់ត្រៀមរៀបចំពិធីចុះហត្ថលេខា នាឱកាសទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីបារាំងមកប្រទេសកម្ពុជា នាចុង ឆ្នាំ២០២៦, ៣. រដ្ឋបាលគយឥណ្ឌា ដើម្បីបន្តពង្រឹង កិច្ចសហប្រតិបត្តិការក្នុងការជួយគ្នាទៅវិញទៅមករវាងរដ្ឋបាលគយទាំងពីរ, ៤.រដ្ឋបាលគយចិនដើម្បីពិភាក្សានិងផ្តល់កិច្ចគាំទ្រគ្នាទៅវិញទៅមករវាងរដ្ឋបាលគយទាំងពីរ ក្នុងតំបន់និងអន្តរជាតិ, និង ៥. រដ្ឋបាលគយកាណាដា និងរដ្ឋបាលគយអង់គ្លេស ដើម្បី ពិនិត្យលទ្ធភាពរៀបចំ សេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាស្តីពីការជួយគ្នាទៅវិញទៅមកលើកិច្ចការគយ៕