* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ បារាំង និងន័រវេស ឆ្លងទៅវគ្គ ១៦ក្រុម ខណៈ Mbappe រកបាន ៦គ្រាប់ស្មើ Messi

01-07-2026 07:33

(បរទេស)៖ ក្រុមមាន់គកបារាំង ដែលជាជើងឯករងកាល World Cup 2022 នៅកាតា និងន័រវេស បានដឹកនាំគ្នាឡើង ទៅវគ្គ ១៦ក្រុម ក្នុងនាមក្រុមនៅអឺរ៉ុបដូចគ្នានៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 គ្រាដែល Kylian Mbappe រកបាន ៦គ្រាប់ស្មើនឹង Lionel Messi ក្នុងការប្រជែងស្បែកជើងមាស។

បារាំង បានបំបាក់ស៊ុយអែត ៣-០ មិនឱ្យតដៃរួចឡើយ ក្នុងនាមក្រុមនៅតំបន់អឺរ៉ុបដូចគ្នាពីក្នុងវគ្គ ៣២ក្រុមនាព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា) ដើម្បីឡើងប៉ះប៉ារ៉ាហ្គាយ ដែលបានទម្លាក់ឥន្រ្ទីដែកអាល្លឺម៉ង់ ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីនោះ។

ក្នុងការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន MetLife នោះដែរ ម្ចាស់ស្បែកជើងមាស Golden Boot កាល World Cup 2022 រូបនេះស៊ុតបាន ២គ្រាប់ម្នាក់ឯងកើនបាន ៦គ្រាប់ ក្នុងចំណោម ៤ប្រកួតនៅ World Cup លើកទី២៣ ស្មើគ្នាជាមួយ Messi វ័យ ៣៩ឆ្នាំ ដែលទើបលេងបាន ៣ប្រកួតក្នុងពូល។

ទន្ទឹមគ្នានោះដែរ ខ្សែប្រយុទ្ធ Erling Haaland ក៏កើនបាន ៥គ្រាប់ផងដែរ ក្រោយពេលស៊ុតបាន ១គ្រាប់បន្ថែមពេល ន័រវេសយកឈ្នះកូដឌីវ័រ ២-១ ក្នុងវគ្គ ៣២ក្រុម ដើម្បីឡើងទៅប៉ះសាំបាប្រេស៊ីល ដោយបានវាយបកទម្លាក់ជប៉ុន ២-១ ចុងម៉ោង។

នេះមានន័យថា វគ្គចាញ់-ធ្លាក់ ១៦ក្រុមចុងក្រោយរកបាន ៦ប្រទេសហើយ នៅពេលសហម្ចាស់ផ្ទះកាណាដា ប៉ះម៉ារ៉ុក, ប៉ារ៉ាហ្គាយ ប៉ះបារាំង និងប្រេស៊ីល ប៉ះន័រវេស៕