* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ដ្រីក្រសួងទេសចរណ៍៖ ទេសចរណ៍ម្ហូបអាហារ បានក្លាយជាអំណាចទន់ ក្នុងការទាក់ទាញភ្ញៀវ

01-07-2026 10:09

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ») នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា «ការងារការទូតទេសចរណ៍ និងទេសចរណ៍ម្ហូបអាហារ ដោយផ្សារភ្ជាប់ជាមួយការទូតម្ហូបអាហារ» ដែលរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលថ្មីៗពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំជាយុទ្ធសាស្ត្រថ្មីមួយ ក្នុងការជំរុញទេសចរណ៍ម្ហូបអាហារ ដែលជាយុទ្ធសាស្ត្រអំណាចទន់ (Soft Power) ដ៏មានឥទ្ធិពលបំផុត ដើម្បីទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យបានកាន់តែច្រើនឡើងៗ។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB), និងក្រុមការងារទេសចរណ៍ វប្បធម៌ និងសិល្បៈរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី, អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មកពីវិស័យឯកជននៃមហាគ្រួសារវិស័យទេសចរណ៍ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ សរុបប្រមាណ ២៥០នាក់។

ជាមួយនឹងវត្តមាននៃការចូលរួម និងការជួបជុំពីសំណាក់តួអង្គចម្រុះ ទាំងអ្នករៀបចំគោលនយោបាយ អ្នកការទូត ចុងភៅ និងប្រតិបត្តិករទេសចរណ៍ផ្ទាល់នៅថ្ងៃនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា នេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីស្មារតីរួបរួមគ្នា និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញការងារការទូតទេសចរណ៍ និងការទូតម្ហូបអាហារ សំដៅលើកស្ទួយឧស្សាហកម្មទេសចរណ៍ និងការកសាងរូបភាពកម្ពុជាឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា ឧស្សាហកម្មទេសចរណ៍ពិភពលោកកំពុងឈានចូលដល់របត់ថ្មីមួយ ដែលការប្រកួតប្រជែងលែងពឹងផ្អែកតែទៅលើគោលដៅទេសចរណ៍តែមួយមុខប៉ុណ្ណោះនោះទេ ប៉ុន្តែផ្អែកកាន់តែខ្លាំងលើសមត្ថភាពក្នុងការផ្តល់នូវបទពិសោធទេសចរណ៍ ប្រកបដោយភាពសម្បូរបែប ភាពពិតប្រាកដ និងអត្ថន័យ។

ភ្ញៀវទេសចរសម័យថ្មី មិនត្រឹមតែចង់មកទស្សនាប៉ុណ្ណោះទេ ប៉ុន្តែចង់ភ្លក់រសជាតិម្ហូបអាហារប្រចាំតំបន់ ស្វែងយល់ពីវប្បធម៌ ប្រវត្តិសាស្ត្រ និងរបៀបរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីទទួលបាននូវបទពិសោធពិតប្រាកដ ដែលឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណ និងភាពវិសេសវិសាលរបស់គោលដៅទេសចរណ៍នីមួយៗ។

ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានបន្តថា ការកំណត់មុខម្ហូបដែលជាអត្តសញ្ញាណជាតិ និងតាមបណ្តាខេត្ត និងតំបន់ គឺជាជំហានបឋមដ៏មានសារៈសំខាន់ ដើម្បីជំរុញទេសចរណ៍ម្ហូបអាហារ។

ជាក់ស្តែង យុទ្ធសាស្ត្រនេះ គឺជាឧបករណ៍អំណាចទន់ (Soft Power) ដ៏មានប្រសិទ្ធភាព សម្រាប់បណ្តាប្រទេសជាច្រើនទាំងក្នុងតំបន់ និងសកលលោក ក្នុងការកសាង និងពង្រឹងកិត្តិនាមជាតិ តាមរយៈការលើកកម្ពស់អត្តសញ្ញាណវប្បធម៌ និងមរតកម្ហូបអាហារ ដើម្បីបង្កើនភាពទាក់ទាញរបស់ប្រទេស ទាក់ទាញភ្ញៀវទេសចរ និងលំហូរវិនិយោគផ្ទាល់ពីបរទេស ព្រមទាំងគាំទ្រកំណើនសេដ្ឋកិច្ចជាតិឱ្យមានចីរភាព ភាពធន់ និងបរិយាបន្ន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានគូសរំលេចថា ការធ្វើពិពិធកម្មផលិតផល តម្រូវឱ្យយើងត្រូវរួមគ្នាជំរុញការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ច្នៃប្រឌិតថ្មីៗ ដូចជា ខ្សែទស្សនកិច្ចម្ហូបអាហារ និងកសិទេសចរណ៍-ម្ហូបអាហារ ដើម្បីបង្កើតជាតម្លៃបន្ថែមដ៏មានភាពទាក់ទាញ ក្នុងការបំផុសចិត្តភ្ញៀវទេសចរឱ្យស្នាក់នៅកាន់តែយូរ និងចំណាយកាន់តែច្រើនក្នុងសេដ្ឋកិច្ចមូលដ្ឋាន។

ជាពិសេស លោករដ្ឋមន្ត្រី បានគូសរំលេចបន្ថែមថា ការច្នៃប្រឌិតនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការរក្សាការពារអត្តសញ្ញាណ «រសជាតិដើម» ស្របគ្នានឹងការលើកកម្ពស់ស្តង់ដាអនាម័យ និងសុវត្ថិភាពចំណីអាហារ។ ពោលគឺ កិច្ចការនេះ មិនត្រឹមតែជាកត្តាគន្លឹះក្នុងការពង្រឹងការប្រកួតប្រជែងរបស់វិស័យបដិសណ្ឋារកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការត្រៀមខ្លួនជាយុទ្ធសាស្ត្រសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការទទួលស្វាគមន៍ព្រឹត្តិការណ៍អន្តរជាតិធំៗ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ជាពិសេស «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit)» នាខែវិច្ឆិកា ឆ្នាំ២០២៦ នាពេលខាងមុខ ដែលនេះគឺជាឱកាសដ៏វិសេសវិសាលសម្រាប់កម្ពុជា ក្នុងការបង្ហាញឧត្តមភាពនៃផ្ទះបាយខ្មែរ លើកកម្ពស់កិត្តិនាមជាតិ និងបន្សល់ទុកនូវបទពិសោធដ៏គួរឱ្យចងចាំដល់ភ្ញៀវអន្តរជាតិ៕