* វិភាគអន្តរជាតិ៖ អ្វីទៅនៅពីក្រោយកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតរបស់លោក ត្រាំ ពីលោក ពូទីន?
* ឧបនាយករដ្ឋមន្រ្តី ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទៅចូលរួមអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណកាហ្សាក់ស្ថាន
* ក្រុមអ្នកស្រាវជ្រាវ រកឃើញថាក្រុមហ៊ុនអ៊ីស្រាអែល ប្រើផ្ទាំងពាណិជ្ជកម្មអនឡាញ ដើម្បីលួចធ្វើចារកម្មទ្រង់ទ្រាយធំ
* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ពិត​ ចំណាន​ ជួបសំណេះសំណាល​ និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា​ ២០០នាក់​ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

01-07-2026 10:53

(ភ្នំពេញ)៖​ លោក​ ពិត​ ចំណាន​ សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា​ បានអញ្ជើញសំណេះសំណាល​ និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា​ ២០០នាក់​ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ និងមានការអញ្ជើញចូលរួមពី​ លោកសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទីប្រឹក្សាយុវជន​ និងយុវជនកាកបាទក្រហមកម្ពុជា​ មកពីគ្រឹះស្ថានឧត្តមសិក្សា​ ២៥​ ក្នុងរាជធានីភ្នំពេញ​ សរុប​ ២៧៩នាក់។

ជាកិច្ចចាប់ផ្ដើម​ កញ្ញា​ ស្រេង​ ស្រីណុច​ ប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជា​ ជំនាន់ទី១២​ (២០២៤-២០២៦)​ អាននូវរបាយការណ៍សកម្មភាពក្លឹបយុវជន​ និងសកម្មភាពលេចធ្លោសំខាន់ៗរបស់ក្លឹបយុវជនកាកបាទក្រហមកម្ពុជា​ ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ ព្រមទាំងការបោះជ្រើសរើសសមាសភាពប្រធាន​ អនុប្រធានក្លឹបយុវជន​ ជំនាន់ទី១៣​ (២០២៦-២០២៨)​ ផងដែរ។

ជាកិច្ចបន្ដ​លោកសាស្ដ្រាចារ្យ​ ជេត​ ជាលី​ សាកលវិទ្យាធិការ​ និងជាប្រធានកិត្តិយសក្លឹបយុវជន​ នៃសាកលវិទ្យាល័យ​ បានថ្លែងនូវមតិស្វាគមន៍​ ថ្លែងអំណរគុណគណៈអធិបតី​ ក៏ដូចជាគូសបញ្ជាក់ពីភាពសកម្មរបស់យុវជនកាកបាទក្រហមកម្ពុជា​ ដែលបានដឹកនាំ​ និងអនុវត្តសកម្មភាពមានភាពលេចធ្លោគួរជាទីមោទនៈ។

ក្នុងឱកាសនោះដែរ​លោក ពិត​ ចំណាន​ សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា​ បានពាំនាំនញវការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ដោយក្ដីស្រឡាញ់ និងនឹករលឹកបំផុតពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ក៏ដូចជាលោកជំទាវបណ្ឌិត អនុប្រធានអចិន្ដ្រៃយ៍ កាកបាទក្រហមកម្ពុជា ជូនចំពោះគណៈអធិបតី ភ្ញៀវកិត្តិយស បុគ្គលិក សាស្ដ្រាចារ្យ និស្សិត ក៏ដូចជាក្មួយៗយុវជន កក្រក ទាំងអស់។

បន្ថែមពីនេះលោកបានពាំនាំនូវអនុសាសន៍គន្លឹះ របស់ សម្ដេចកិត្ដិ្ដព្រឹទ្ធបណ្ឌិតប្រធាន និងលោកជំទាវបណ្ឌិតអនុប្រធានអចិន្ដ្រៃយ៍ ផ្ដាំផ្ញើជូនគណៈអធិបតី និងអង្គពិធីទាំងមូល នាឱកាសនេះដូចតទៅ ៖

១៖ ពង្រឹងគុណភាពស្តង់ដារក្លឹបយុវជន តាមរយៈការពង្រឹងការគ្រប់គ្រងយុវជន តាមប្រព័ន្ធឌីជីថល រួមជាមួយការពង្រឹងសមត្ថភាពគណៈគ្រប់គ្រងក្លឹប ទីប្រឹក្សាតាមគ្រឹះស្ថានសិក្សា ដោយមានការរៀបចំរបបប្រជុំទៀងទាត់ និងការប្រជុំផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្រឹះស្ថានសិក្សាផ្សេងៗ

២៖ ជំរុញចលនា មិត្ត-អប់រំ-មិត្ត និង មិត្ត-ជួយ-មិត្ត ឱ្យកាន់តែទទួលបានលទ្ធផលជាក់ស្តែង វាស់វែងបានការរីកចម្រើនថែមទៀតពីមួយឆ្នាំ ទៅមួយឆ្នាំ និងមាននិរន្តរភាព

៣៖ លើកកម្ពស់ភាពជាអ្នកដឹកនាំ ប្រកបដោយគុណធម៌ ចរិយាធម៌ និងជំនាញសតវត្សរ៍ទី ២១ ដោយមានរៀបចំជា បទឧទ្ទេសនាម ឬបាឋកថា និងរៀបចំវគ្គបណ្ដុះបណ្ដាលមូលដ្ឋាននិង
វគ្គជំនាញផ្សេងៗទៀតជូនយុវជន កក្រក

៤៖ ការពង្រីកយុវជនកាកបាទក្រហមកម្ពុជា មិនត្រូវផ្តោតតែលើការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ រួចបំពាក់កន្សែងតែប៉ុណ្ណោះទេ តែត្រូវយកចិត្តទុកដាក់លើការកសាងផែនការសម្រាប់អនុវត្ត និង រក្សាការទំនាក់ទំនងនៅក្នុងបណ្តាញ

៥៖ បន្តពង្រឹងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរសភាពការណ៍ក្នុងវិស័យមនុស្សធម៌ ត្រូវបង្កើតបណ្តាញក្រុមអ្នកជំនាញ និងប្រតិបត្តិករផ្ទាល់លើការងារស្វែងរកដំណោះស្រាយថ្មី នៃការងារមនុស្សធម៌ ដើម្បីអាចចែករំលែកនូវបទពិសោធន៍ ការប្រជុំពិភាក្សាបន្ថែម ផ្តល់នូវគំនិតថ្មីៗ ហើយត្រូវស្វែងរកដំណោះស្រាយរួម

៦៖ បន្ដយកចិត្តទុកដាក់ ជួយសិស្ស និស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាព ខ្វះខាត ហើយកំពុងសិក្សានៅក្នុងគ្រឹះស្ថានសិក្សាជាមុន និងសិស្ស និស្សិត កុមារកំព្រា ចាស់ជរា នៅតាមសហគមន៍ជាក្រោយ

៧៖ បន្តផ្សព្វផ្សាយនូវសមិទ្ធផលរបស់កាកបាទក្រហមកម្ពុជា ឱ្យបានប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយ ដើម្បីងាយស្រួលក្នុងការបំពេញសកម្មភាពមនុស្សធម៌ នៅគ្រប់មជ្ឈដ្ឋាននៅក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍៕