* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* ក្រសួងពាណិជ្ជកម្ម ដាក់គោលដៅជួយជំរុញ និងគាំទ្រអាជីវករស្ត្រីប្រកបអាជីវកម្មតាមអនឡាញ តាមរយៈ «គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ»
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ដ្រីជំនាញចុះផ្សព្វផ្សាយពី «បច្ចុប្បន្នភាពច្បាប់មនុស្សធម៌អន្តរជាតិ និងបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងកាកបាទក្រហមកម្ពុជា (CRC) ក្នុងពេលមានជម្លោះប្រដាប់អាវុធ» ដល់កងយោធពលខេមរភូមិន្ទនៃបញ្ជាការមូលដ្ឋានសមុទ្ររាម

01-07-2026 10:53

(ខេត្តព្រះសីហនុ)៖ លោកស្រី ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង និងមន្ដ្រីក្រុមការងារស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះផ្សព្វផ្សាយស្តីពី «បច្ចុប្បន្នភាពច្បាប់មនុស្សធម៌អន្តរជាតិ និងបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងកាកបាទក្រហមកម្ពុជា (CRC) ក្នុងពេលមានជម្លោះប្រដាប់អាវុធ» ជូនដល់មេបញ្ជាការ មេបញ្ជារង នាយនាវី នាយនាវីរង និងពលនាវិក ចំនួន ៣០០នាក់ ស្រី៦នាក់ នៃបញ្ជាការមូលដ្ឋានសមុទ្ររាម។

វគ្គផ្សព្វផ្សាយនេះរៀបចំធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ដែលមានការអញ្ជើញពីឧត្តមនាវីទោ ទេព វុទ្ធី មេបញ្ជាការរង មូលដ្ឋានសមុទ្ររាម រួមជាមួយលោក ថម ហ្គាយហ្សឺ ប្រតិភូផ្នែកកងទ័ពថ្នាក់តំបន់នៃ ICRC ព្រមទាំងប្រតិភូ លោក គាំ សុខុម នាយកសាខា មន្ត្រីនៃទីស្នាក់ការកណ្តាល មន្រ្តីប្រតិបត្តិសាខា នាយនាវី នាយនាវីរង ពលនាវិកជាច្រើនរូប។

មានមតិស្វាគមន៍ឧត្តមនាវីទោ ទេព វុទ្ធី មេបញ្ជាការរង មូលដ្ឋានសមុទ្ររាម សូមថ្លែងអំណរគុណចំពោះវត្តមានលោកជំទាវគណៈធិបតី គណៈប្រតិភូ និងក្រុមការងារ ដែលបានអញ្ជើញមកផ្សព្វផ្សាយស្ដីពីប្រវត្តិចលនាកាកបាទក្រហមអន្តរជាតិ បច្ចុប្បន្នភាពច្បាប់មនុស្សធម៌អន្តរជាតិ បេសកកម្មកាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមក្នុងពេលមានជម្លោះប្រដាប់អាវុធ។ ជាមួយគ្នានេះ ឧត្តមនាវីទោ សង្ឃឹមយ៉ាងមុតមាំថា នាយនាវី នាយនាវីរង ពលនាវិកទាំងអស់ ដែលចូលរួមសូមយកចិត្តទុក្ខក្រេបយកចំណេះដឹងពីក្រុមវាគ្មិន ដើម្បីទុកជាទន់ក្នុងការអនុវត្តភារ:កិច្ចការពារជាតិមាតុភូមិ ប្រកបដោយវិជ្ជាជីវៈ និងសីលធម៏ខ្ពស់។ ជាថ្មីម្ដងទៀតលោកឧត្តមនាវីទោ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីនិងសហការីទាំងអស់ សម្រាប់ការគំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រពៃជារៀងរហូតមក។

ក្នុងឱកាសនោះ លោកស្រី ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ពាំនាំការផ្ដាំផ្ញើ និងសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមគោរពថ្លែងអំណរគុណចំពោះស្មារតីនិងការទទួលខុសត្រូវខ្ពស់របស់កងទ័ពជើងទឹកនៅឆ្នេរសមុទ្ររាម ដែលបានបំពេញភារកិច្ចល្បាត និងឃ្លាំមើលកោះឆ្នេរសមុទ្រកម្ពុជា ព្រមទាំងការថែរក្សាបូរណភាពដែនទឹកកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងសូមគោរពអរគុណដល់ឯកឧត្តមមេបញ្ជាការ ដែលបានអនុញ្ញាតឱ្យមានពិធីផ្សព្វផ្សាយនាពេលនេះ ជូនចំពោះកងយោធពលខេមរភូមិន្ទ នៃបញ្ជាការដ្ឋានសមុទ្ររាម ដែលបានផ្ដល់កិត្តិយសចូលរួមក្នុងវគ្គផ្សព្វផ្សាយស្ដីពីប្រវត្តិចលនាអន្តរជាតិ។

លោកស្រីមានបានប្រសាសន៍បន្តថា ក្នុងឆ្នាំ២០២៥និងដើមឆ្នាំ២០២៦នេះ ក្នុងនាមជាសមាជិករបស់ចលនាអន្តរជាតិ បានធ្វើប្រតិបត្តិការផ្តល់ស្បៀងអាហារ សម្ភារៈ ជម្រក ការអប់រំអំពីហានិភ័យមីន និងអំពីអនាម័យ និងជួយប្រជាជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពនានា ជួយដល់គ្រួសារវីរយុទ្ធជនពលី ក្នុងជម្លោះប្រដាប់អាវុធតាមបណ្តោយព្រំដែន និងយុទ្ធជនរងរបួស អ្នកជំងឺ ដែលសម្រាកព្យាបាល អ្នករងគ្រោះដោយគ្រោះធម្មជាតិ រាប់សែនគ្រួសារ ដោយបានប្រើប្រាស់មូលនិធិទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស។

ក្នុងនោះផងដែរលោកស្រីបន្តថា «ក្នុងនាមកាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម សូមគោរពអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត និងការយកចិត្តទុកដាក់របស់ ឯកឧត្តម មេបញ្ជាការ លោក លោកស្រី ព្រមទាំងបងប្អូនកងយោធពលខេមរភូមិន្ទទាំងអស់ នៃបញ្ជាការដ្ឋានសមុទ្ររាម ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមស្តាប់ការចែករំលែកនាពេលនេះ»។ ជាចុងក្រោយលោកស្រីបានសូមគោរពជូនពរចំពោះប្រតិភូ និងនាយទាហាន នាយទាហានរង ព្រមទាំងពលទាហានទាំងអស់ សូមមានសុខ ភាពល្អមាំមួន និងសម្រេចបានជោគជ័យក្នុងភារកិច្ចការពារជាតិ និងទឹកដី។

បន្ទាប់ពីទទួលបានវគ្គផ្សព្វផ្សាយនេះរួចសិក្ខាកាមទាំងអស់ដែលជានាយនាវី នាយនាវីរង និងពលនាវិក បានយល់ដឹងអំពី៖ (១) បច្ចុប្បន្នភាពច្បាប់មនុស្សធម៌អន្តរជាតិ និងបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងកាកបាទក្រហមកម្ពុជា ( CRC ) ក្នុងពេលមានជម្លោះប្រដាប់អាវុធ, (២) ប្រវត្តិចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, និង(៣) ស្តីពីច្បាប់អន្តរជាតិដែលអាចអនុវត្តបានចំពោះជម្លោះប្រដាប់អាវុធនៅលើលំហសមុទ្រ ដែលចំណុចនេះពិតជាមានសារ:សំខាន់ចំពោះនាយនាវី នាយនាវីរង និងពលនាវិកទាំងអស់សម្រាប់បំពេញភារកិច្ចក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី៕