* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* ក្រសួងពាណិជ្ជកម្ម ដាក់គោលដៅជួយជំរុញ និងគាំទ្រអាជីវករស្ត្រីប្រកបអាជីវកម្មតាមអនឡាញ តាមរយៈ «គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ»
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ មិចស៊ិក ឡើងឈរចាំមុនវគ្គ ១៦ក្រុម ដែលអាចប៉ះអង់គ្លេស ឬក៏កុងហ្គោ ក្រោយទម្លាក់អេក្វាទ័រ

01-07-2026 11:04

(បរទេស)៖ ក្រុមសហម្ចាស់ផ្ទះមិចស៊ិក បានបំបាក់អេក្វាទ័រ ២-០ នៃវគ្គ ៣២ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ ពិភពលោក FIFA World Cup 2026 ដែលអាចប្រឈមមុខនឹងតោកំណាចអង់គ្លេស ឬក៏កុងហ្គោ ក្នុងវគ្គចាញ់-ធ្លាក់ជាបន្តទៀត។

នេះមានន័យថា មិចស៊ិក ប្រទេសស្ថិតនៅតំបន់អាមេរិកខាងជើង (Concacaf) ជាក្រុមម្ចាស់ផ្ទះទី២ ដែលបានឆ្លងចូល វគ្គ ១៦ក្រុមជាបន្តទៀត បន្ទាប់ពីសហម្ចាស់ផ្ទះកាណាដា ដែលត្រូវប៉ះម៉ារ៉ុក ក្នុងវគ្គជ្រៅបែបនេះដែរ នៅពេលអេក្វាទ័រ ទៅផ្ទះមុនគេត្រឹមវគ្គ ៣២ក្រុម នៅពេលប៉ារ៉ាហ្គាយ និងប្រេស៊ីល ឡើងវគ្គ ១៦ក្រុម ក្នុងនាមក្រុមមកពីតំបន់អាមេរិកឡាទីន។

ទោះជាយ៉ាងណា មិចស៊ិក ដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup ជាលើកទី៣ កំពុងធ្វើបានល្អជាងគេផងដែរ ជាមួយអេស្ប៉ាញ តាមរយៈលេង ៤ប្រកួតមិនទាន់របូតគ្រាប់បាល់នៅឡើយទេ ដោយទាត់បញ្ចូលទីគូប្រកួតបាន ៨គ្រាប់ទៀតផង។

កីឡាករ Quinones ជាអ្នករកបានគ្រាប់បើកឆាកនៅនាទីទី២២ នៅមុនពេលខ្សែប្រយុទ្ធជួរមុខដូចគ្នា Raul Jimenez ធ្វើបានគ្រាប់ទី២ នៅ ៩នាទីបន្ទាប់ ដូចដែលពួកគេធ្លាប់ធ្វើបានកាលបំបាក់អាហ្រ្វិកខាងត្បូង ២-០ នៅថ្ងៃបើកឆាក World Cup 2026 ប្រចាំពូល A ផងដែរ។

គិតមកទល់ពេលនេះ World Cup 2026 រកបាន ៧ក្រុមកក់កៅអីវគ្គ ១៦ក្រុម នៅពេលប៉ារ៉ាហ្គាយ ប៉ះបារាំង, ប្រេស៊ីល ជួបន័រវេស, សហម្ចាស់ផ្ទះកាណាដា ប៉ះម៉ារ៉ុក និងសហម្ចាស់ផ្ទះមិចស៊ិក ត្រូវរង់ចាំក្រុមឈ្នះរវាងអង់គ្លេស ឬក៏កុងហ្គោ៕