* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យយកចិត្តទុកដាក់ការអូសលៀសដែលមានចំនួនច្រើនរហូតរាប់តោន, កម្លាំងជំនាញតិចត្រូវបង្ខំឲ្យប្រើកងទ័ពទៅបង្ក្រាបបទល្មើសនេសាទ (Video inside)

01-07-2026 11:17

(ស្វាយរៀង)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យបង្កើនការយកចិត្តទុកដាក់ករណីអូសលៀសដែលមានចំនួនច្រើន រហូតដល់រាប់សិបតោនម្ដងៗ ដែលប៉ះពាល់ផលប្រយោជន៍រួមរបស់ប្រជានេសាទ ខណៈកន្លងទៅរាជរដ្ឋាភិបាល ត្រូវបង្ខំចិត្តប្រើប្រាស់កងទ័ពដើម្បីជួយដល់ការងារបង្ក្រាបបទល្មើសនេសាទនេះ។

ក្នុងឱកាសអញ្ជើញជាអធិបតី ប្រារព្ធទិវាមច្ឆជាតិ នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ឲ្យមានការគិតគូឡើងវិញ ក្នុងការប្រើប្រាស់រូបមន្ដរួមយ៉ាងណា ដើម្បីធានាដល់ផលប្រយោជន៍របស់ប្រជានេសាទ ដែលប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី, កន្លងទៅដោយសារកម្លាំងសមត្ថកិច្ចជំនាញ មានចំនួនមិនអាចបំពេញតម្រូវការគ្រប់គ្រាន់បាននោះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវប្រើប្រាស់កម្លាំងកងទ័ពដើម្បីជួយដល់ការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងនោះទាំងលើគោក និងក្នុងទឹក រហូតដល់បញ្ហាព្រំដែនកងទ័ពត្រូវចេញទៅការពារបូរណភាពទឹកដីបន្ថែមទៀត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមមើលផងការអូសលៀស អូសម្ដង៣០-៤០តោនទាំងតូច ទាំងធំខ្ទេចទាំងអស់ ខ្ញុំបញ្ជាឲ្យកងទ័ពជើងគោកប្រចាំនៅទន្លេសាបចេញធ្វើការ។ ឥលូវកងទ័ពជើង២ឆ្នាំនេះ វាយបទល្មើសធនធានធម្មជាតិទាំងទឹក គោក ដល់រឿងព្រំដែនចេញទៅវាយរឿងព្រំដែនការពារទឹកដីទៀត។ ចូលរួមជាមួយរដ្ឋបាលជលផល ជាមួយសមត្ថកិច្ចផ្សេងៗ ជាមួយសហគមន៍ដើម្បីយើងធ្វើការជាមួយគ្នា រករូបមន្ដណាមួយដែលមានចីរភាព យើងមិនចង់ប្រើកងទ័ព ប្រើកម្លាំងបន្ថែមទៀត»។

សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានយល់ឃើញថា នៅពេលក្រសួង ស្ថាប័នពាក់ព័ន្ធកំណត់រកឃើញនូវរូបមន្ដមួយដែលបញ្ជាក់អំពីការរួមគ្នាទទួលខុសត្រូវ នឹងអាចបង្កើនសមត្ថភាពដល់សហគមន៍ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចមន្ដ្រីជំនាញសម្រាប់គ្រប់គ្រង ប្រសើរជាងយកកងទ័ពទៅបង្ក្រាបបទល្មើសក្នុងទឹក ខណៈកងទ័ពមានភារកិច្ចច្រើនសម្រាប់ទទួលខុសត្រូវ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា គោលដៅរបស់រាជរដ្ឋាភិបាល គឺដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋភាគច្រើន ព្រោះអ្នកដែលមានលទ្ធភាពនេសាទទ្រង់ទ្រាយធំ ហើយលទ្ធភាពអាចបំផ្លាញត្រីកម្រិតខ្ពស់នោះ គឺមានចំនួនតិចដូច្នេះប្រសិនចំនួនតិចនោះប្រព្រឹត្តខុសច្បាប់ត្រូវតែបង្ក្រាប ដើម្បីការពារឆ្នាំងបាយ ការពារអាងទឹកដែលមានត្រីកាន់តែច្រើន។

សូមជម្រាបថា ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល កម្លាំងកងទ័ពបានចូលរួមយ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំងលើគោក និងក្នុងទឹក ដែលកន្លងមកបង្ក្រាបបានជាបន្ដបន្ទាប់ និងឈានទៅចាប់ខ្លួនអ្នកប្រព្រឹត្តបទល្មើស ដើម្បីមកផ្ដន្ទាទោសតាមច្បាប់ផងដែរ៕