* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានអន្តរាគមន៍ជាច្រើន ដើម្បីជួយដល់កសិករ និងធានាថា ក្រោយប្រមូលផល កសិករអាចទុកលុយក្នុងហោប៉ៅ បានច្រើន (Video inside)

01-07-2026 11:21

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ក្រៅពីការប្រឹងប្រែងស្វែងរកទីផ្សារសម្រាប់ ផលិតផលកសិកម្មជូនប្រជាកសិករ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកិច្ចអន្តរាគមន៍ជាច្រើនទៀត ដើម្បីជួយសម្រាលបន្ទុក និងលើកកម្ពស់ជីវភាពរបស់កសិករកម្ពុជា។

កិច្ចអន្តរាគមន៍ទាំងនោះមានដូចជា ការបញ្ចេញថវិកាជាតិ ដើម្បីរក្សាតម្លៃផលិតផល និងការស្រោចស្រង់ទិន្នផលតាមរយៈប្រព័ន្ធធារាសាស្រ្តជាដើម។ ជាមួយគ្នានេះសម្ដេចបវរធិបតីបានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកសិកម្ម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ ការថ្លែងរបស់សម្ដេចនាយករដ្ឋមន្រ្តីបានធ្វើឡើង ក្នុងឱកាសដែលសម្ដេចអញ្ជើញប្រារព្ធទិវាមច្ឆជាតិ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ទីផ្សារឡើងចុះ ពេលខ្លះស្រូវអង្ករថ្លៃ រាជរដ្ឋាភិបាលបានបញ្ចេញថវិការាប់សិបលានដុល្លារ ដើម្បីជួយទប់បញ្ចេញទៅរោងម៉ាស៊ីនកិនស្រូវ ឆ្នាំទៅយើងជួយ៦០លានដុល្លារដើម្បីជួយទៅឲ្យម៉ាស៊ីនកិនស្រូវយកលុយទៅទិញស្រូវពីប្រជាកសិកររបស់យើង»។ នេះគឺជាការពិតជាក់ស្ដែង ស្រូវប្រាំងខ្វះទឹក ពេលស្រូវអង្ករឡើងថ្លៃស្រូវប្រាំងធ្វើច្រើន អីចឹងត្រូវបញ្ចេញទឹក ក្រសួងធនធានទឹកអន្តរាគមន៍ ដើម្បីធ្វើយ៉ាងណាយើងធានា។

សម្ដេចនាយករដ្ឋមន្រ្តីបានបន្តថា៖ «បើទីផ្សារមានហើយ តម្លៃយើងខិតខំធ្វើយ៉ាងណា រក្សាតុល្យភាពឡើងចុះ តែយើងខិតខំធ្វើយ៉ាងណាឲ្យបានល្អ ការធានានូវផលិតផលធ្វើមិចឲ្យប្រជាពលរដ្ឋទុកក្នុងហោប៉ៅឲ្យបានច្រើន»។

វិធានការទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះបញ្ហាប្រឈមនានារបស់កសិករ ជាពិសេសនៅពេលដែលតម្លៃទីផ្សារមានការប្រែប្រួល។ ការទិញ ស្រូវពីកសិករដោយផ្ទាល់ គឺជាយន្តការមួយដែលជួយកាត់បន្ថយអន្តរការី និងធានាថាប្រាក់ចំណេញទៅដល់ដៃកសិករពិតប្រាកដ។

ការដាក់ចេញនូវកិច្ចអន្តរាគមន៍ទាំងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់លើការអភិវឌ្ឍវិស័យ កសិកម្ម ប្រកបដោយចីរភាព និងបរិយាប័ន្ន។ រាជរដ្ឋាភិបាលយល់ច្បាស់ថា ការគាំទ្រកសិករ គឺស្មើនឹងការគាំទ្រដល់សន្តិសុខស្បៀងជាតិ និងការលើកកម្ពស់ សេដ្ឋកិច្ចគ្រួសារ។ តាមរយៈវិធានការទាំងនេះ កសិករមានលទ្ធភាពកាន់តែប្រសើរក្នុងការបង្កើនផលិតភាព កាត់បន្ថយការចំណាយ និងបង្កើនប្រាក់ចំណូល។

ជាការកត់សម្គាល់ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការស្វែងរកទីផ្សារ និងការដាក់ចេញនូវកិច្ច អន្តរាគមន៍ជាក់ស្តែងដូចជាការបញ្ចេញថវិកា ៦០លានដុល្លារជួយទិញស្រូវ និងការបូមទឹកស្រោចស្រព គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រ វិស័យកសិកម្ម និងលើកកម្ពស់ជីវភាពប្រជាកសិករកម្ពុជាឱ្យកាន់តែប្រសើរឡើង។ វិធានការទាំងនេះនឹងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងធានាបាននូវវិបុលភាពសម្រាប់ប្រជាជនគ្រប់រូប៕