* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វេទិកាធុរកិច្ចកម្ពុជា-វៀតណាម មិនត្រូវបញ្ចប់ត្រឹមការផ្លាស់ប្តូរយោបល់ និងនាមប័ណ្ណឡើយ គឺត្រូវប្រែក្លាយទៅជាគម្រោងវិនិយោគជាក់ស្តែងនៅឆ្នាំ២០២៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញចក្ខុវិស័យប្រែក្លាយផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត-ម៉ុកបៃ-ហូជីមិញ ពី «របៀងដឹកជញ្ជូន» ទៅជា «របៀងសេដ្ឋកិច្ច និងផលិតកម្ម» តភ្ជាប់រោងចក្រ និងសួនឧស្សាហកម្មនៃប្រទេសទាំងពីរ
* សម្តេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមចំពោះ នាយករដ្ឋមន្ត្រីវៀតណាម ដែលបំពេញទស្សនកិច្ចនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាអធិបតីភាពក្នុងវេទិកាធុរកិច្ចកម្ពុជា-វៀតណាម នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នាល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦
* មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Machado អំពាវនាវឱ្យរៀបចំការបោះឆ្នោតនៅត្រឹមខែកក្កដា ឆ្នាំ២០២៧
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យស៊ើបរកមុខជនបំផុសបំផុលពលរដ្ឋឱ្យចេញឆក់ត្រីនៅបឹងទន្លេសាប (Video inside)

01-07-2026 11:29

(ស្វាយរៀង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា មានអ្នកបំផុសឱ្យប្រជាពលរដ្ឋប្រើ​ឧប​ករ​ណ៍ឆក់ចេញទៅនេសាទត្រីនៅបឹងទន្លេសាប និងបានណែនាំឱ្យមានការស៊ើបរកមុខជនបំផុសបំផុលប្រជាពលរដ្ឋឱ្យចេញឆក់ត្រីនៅបឹងទន្លេសាប។

ការបញ្ជាបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែង កូន ត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នៅក្នុងរយៈពេល២ឆ្នាំ សម្តេចបានបញ្ជាឱ្យកងទ័ពជើងគោក បញ្ចេញកម្លាំងដើម្បីដាក់ពង្រាយជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ចដែលកំពុងប្រតិ​បត្តិការបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប។ ការដាក់ពង្រាយកងទ័ពជើងគោក ដើម្បីចូលរួមបង្ក្រាបទល្មើសនេសាទនេះ ដោយសារតែទំហំផ្ទៃបឹងទន្លេសាប មានទំហំធំ ហើយបទល្មើសនេសាទ ក៏បានការកើតឡើងច្រើនពីព្រោះក្រុមជនល្មើសបានប្រើប្រាស់ឧបករណ៍នេសាទកាន់តែទំនើប ជាពិសេសឧបករណ៍ឆក់ត្រជាក់ ឬឆក់ក្តៅ ព្រមទាំងឧករណ៍នេសាទខុសច្បាប់មួយចំនួនទៀត។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ង៉ៃមុនមានអ្នកទៅបំផុសប្រជាពលរដ្ឋឱ្យទៅឆក់ត្រីរាប់រយនាក់ ហើយកាលមុនមានអ្នកទៅបំផុសឱ្យចាប់ដី បើចាប់បានយកទៅលក់។ អាឡូវអ្នកបំផុសហ្នឹងគេថាឱ្យប្រជាពលរដ្ឋទៅឆក់ ឆក់ហើយបើបានគេទិញចឹងទៀត តែបើប្រឈមច្បាប់គេរួចខ្លួន ឥឡូវរកមើល ចាប់ឱ្យបានអ្នកបំផុសហ្នឹង»។

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការស្វែងរកមុខមេខ្លោងបំផុសប្រជាពលរដ្ឋឱ្យចេញទៅឆក់ត្រីដោយខុសច្បាប់ ដើម្បីយកមកដាក់ទោសនេះ គឺដើម្បីការពារធនធានមច្ឆាឱ្យនៅគង់វង្ស។ ខណៈរយៈពេល ២ឆ្នាំកន្លងមកនេះ តាមរយៈការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់​បានយ៉ាងតឹងរឹង បានបង្ហាញលទ្ធផលយ៉ាងច្បាស់ថាកំណើនផលនេសាទត្រី មានការកើនឡើងជាដើម។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចមិនចង់ប្រើកងទ័ពទៅបង្ក្រាបបទ ល្មើស នេសាទនោះទេ តែកម្លាំងជំនាញមានចំនួនតិច ទើបត្រូវប្រើកងទ័ពទៅជួយបន្ថែម។

បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសត្រូវបន្តអភិរក្សត្រីមេពូជ និងវារីសត្វកំពុងរងគ្រោះ។ ទន្ទឹមនេះត្រូវបន្តធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងចាត់វិធានការណ៍ច្បាប់ ម៉ឹងម៉ាត់ ចំពោះការផលិត ចែកចាយ និងប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លាញធ្ងន់ធ្ងរ ដូចជា៖ ឧបករណ៍ឆក់ និងស្បៃមុងជាដើម៕