* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វេទិកាធុរកិច្ចកម្ពុជា-វៀតណាម មិនត្រូវបញ្ចប់ត្រឹមការផ្លាស់ប្តូរយោបល់ និងនាមប័ណ្ណឡើយ គឺត្រូវប្រែក្លាយទៅជាគម្រោងវិនិយោគជាក់ស្តែងនៅឆ្នាំ២០២៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញចក្ខុវិស័យប្រែក្លាយផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត-ម៉ុកបៃ-ហូជីមិញ ពី «របៀងដឹកជញ្ជូន» ទៅជា «របៀងសេដ្ឋកិច្ច និងផលិតកម្ម» តភ្ជាប់រោងចក្រ និងសួនឧស្សាហកម្មនៃប្រទេសទាំងពីរ
* សម្តេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមចំពោះ នាយករដ្ឋមន្ត្រីវៀតណាម ដែលបំពេញទស្សនកិច្ចនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាអធិបតីភាពក្នុងវេទិកាធុរកិច្ចកម្ពុជា-វៀតណាម នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នាល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦
* មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Machado អំពាវនាវឱ្យរៀបចំការបោះឆ្នោតនៅត្រឹមខែកក្កដា ឆ្នាំ២០២៧
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោយមានការបង្ក្រាបបទល្មើសនេសាទតឹងរឹងដោយមានការចូលរួមពីយោធា ២ឆ្នាំមកនេះផលត្រីមានកំណើនច្រើន (Video inside)

01-07-2026 11:37

(ស្វាយរៀង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្រោយមានការបង្ក្រាបបទល្មើសនេសាទតឹងរឹងដោយមានការចូលរួមប្រតិបត្តិការ ពីយោធា រយៈពេល ២ឆ្នាំមកនេះផលត្រីមានកំណើនច្រើន។

ការថ្លែងបែបនេះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែង​កូន​ត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈពេលពីរឆ្នាំនេះ បញ្ជាឲ្យកងទ័ពជើងគោកបញ្ចេញកម្លាំង ដាក់ពង្រាយជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ចដែលមានធ្លាប់ប្រតិបត្តិការ ដោយសារទំហំធំ ការកើនឡើងនៃនេសាទ ជាពិសេសការនេសាទខុសច្បាប់ក៏មានច្រើនដែរ។ ការប្រើ​ឧប​ករ​ណ៍នេសាទកាន់តែទំនើបជាពិសេសការឆក់ ក្ដៅឆក់ត្រជាក់ ឬមួយក៏បង់សំណាញ់ ហើយមានអ្នកបំផុសប្រជាពលរដ្ឋឱ្យចេញឆក់ត្រីរាប់រយនាក់ ត្រូររកចាប់ឲ្យបានអ្នកដែលបំផុសហ្នឹង»។

សម្តេចមហាបវរធិបតី បានបញ្ជាក់ថា នៅក្នុងរយៈពេលពីរឆ្នាំមកនេះ យើងឃើញថា ដោយសារការអភិរក្ស ការទប់ស្កាត់នេះបានត្រីឡើង កំណើនត្រីបានឡើង ហើយបញ្ហាតែមួយទេ ត្រីចុះថោក។ ប៉ុន្ដែពេលដែលត្រីឡើងថ្លៃ ឬពេលដែលត្រីខ្សត់ លំបាកទាំងអស់គ្នា បើសិនជាត្រីខ្សត់ សូម្បីតែប្រជានេសាទ ដែលនៅជាប់ទន្លេ ក៏រកត្រីមិនបានផង ហើយអ្នកទិញថ្លៃ ស៊ូសម្បូរត្រី ហើយត្រីថោកចុះ បានរស់ទាំងអស់គ្នា។

សូមបញ្ជាក់ដែរថា យុទ្ធនាការបង្ក្រាបបទល្មើសនេសាទ ដែលបានអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ គឺជាចំណុចគន្លឹះមួយដែលបានរួមចំណែកយ៉ាងធំធេង ដល់ការកើនឡើងនៃផលត្រី។ តាមរយៈការចូលរួមប្រតិបត្តិការ​ពីកងយោធពលខេមរភូមិន្ទ វិធានការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ រួមមានការប្រើប្រាស់ឧបករណ៍នេសាទហាមឃាត់ ការនេសាទក្នុងតំបន់អភិរក្ស និងការនេសាទហួសកម្រិត ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ លទ្ធផលនេះបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ និងធានានូវនិរន្តរភាពនៃធនធានធម្មជាតិ។

បើតាមប្រភពពីអគ្គនាយកដ្ឋានជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០២៦ បទល្មើសនេសាទនៅកម្ពុជា ត្រូវបានបង្ក្រាបបានជាង ១០០០ករណី ដែលចំនួននេះតិចជាងឆ្នាំ២០២៥ កន្លងទៅ។ ការថយចុះនៃបទល្មើសនេសាទ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ អាជ្ញាធរមានសមត្ថកិច្ច កងរាជអាវុធហត្ថ និងស្ថាប័នពាក់ព័ន្ធ ជាពិសេសគឺការចុះទៅផ្សព្វផ្សាយពីច្បាប់ស្ដីពីជលផលដល់ប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ ពីតំបន់ដែលអាចនេសាទបាន ការប្រើប្រាស់ឧបករណ៍នេសាទតាមច្បាប់កំណត់ជាដើម៕