* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside)

01-07-2026 11:44

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃបច្ចុប្បន្ននេះ បានថ្លែងថា កម្ពុជាតូច ប្រជាជនតិច ប៉ុន្តែផលជលផល ឬកសិផលមានផលច្រើន ដូច្នេះរាជរដ្ឋាភិបាល ទើបប្រឹងប្រែងរកទីផ្សារនៅក្រៅប្រទេស ដើម្បីនាំចេញជលផល និងកសិផល ដែលសល់ពីការហូបទាំងនោះ និងដើម្បីផ្តល់ប្រយោជន៍ដល់កសិករ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់បែបនេះ ធ្វើឡើង ក្នុងឱកាសដែលសម្តេចអញ្ជើញប្រារព្ធទិវាមច្ឆជាតិ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦។

សម្តេចបវរធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសយើងជាប្រទេសតូច ហើយជាពិសេសដែលនាំចេញទៅក្រៅ ទីផ្សារកសិផលគឺសំខាន់ បរិមាណ និងតម្លៃដែលយើងត្រូវខិតខំ ដើម្បីផ្ទេរទៅឱ្យកសិកររបស់យើង បើមានផលិតផលហើយ យើងនាំចេញអត់បាន នៅក្នុងប្រទេសយើងប្រជាជន១៧លាននាក់ យើងហូបអត់អស់ទេ ។ឧទាហរណ៍ ក្នុងមួយឆ្នាំយើងផលិតស្រូវបាន១២លានតោន ១៧លាននាក់យើងប្រើអស់ខ្ទង់តែ៥ទៅ៦លានតោន អ៊ីចឹងសល់ពាក់កណ្តាលទៀត យើងត្រូវធានា នូវទីផ្សារ»។

សម្តេចនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការចរចា និងការបើកច្រកទីផ្សារផ្សេងៗដែលរដ្ឋាភិបាលបានធ្វើនាពេលកន្លង គឺជាកិច្ចការសំខាន់ ដែលរាជរដ្ឋាភិបាលខិតខំ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល ដោយក្រសួងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបម្រើឱ្យកសិករ ព្រមទាំងការរកទីផ្សារ ដើម្បីបង្កើតឱកាស និងរកច្រកឱ្យកសិករអាចនាំចេញ។

សម្តេចបវរធិបតីបាន បន្ថែមថា ជាការពិត កសិករមិនអាចនាំចេញដោយខ្លួនឯងបាននោះទេ តែត្រូវធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញទៅតាមបណ្តាប្រទេសនានា ដូច្នេះហើយទើបរាជរដ្ឋាភិបាលព្យាបាលក្នុងការចរចាបើកទីផ្សារ បើទោះបីជាមិនងាយស្រួលក៏ដោយ៕