ដំណឹងមរណទុក្ខ! ម្តាយរបស់លោកឧត្តមសេនីយ៍ឯកបណ្ឌិត ឈួន ថាវរិន្ទ មេបញ្ជាការរងកងទ័ពអាកាស បានទទួលមរណភាព ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ
01-07-2026 12:35
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯកបណ្ឌិត ឈួន ថាវរិន្ទ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាមេបញ្ជាការរងកងទ័ពជើងអាកាស និងភរិយា ព្រមទាំងក្រុមគ្រួសារទាំងអស់ មានទុក្ខដ៏ក្រៀមក្រំបំផុតដោយព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ សឿង សុខខេង ត្រូវជាម្តាយក្មេក បានទទួលអនិច្ចកម្ម នៅថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០១:១២នាទីយប់ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
សេចក្តីជូនដំណឹងនេះ ទុកជាការសូមគោរពយាង អញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ ឧកញ៉ា លោក លោកស្រី និងញាតិមិត្តបងប្អូនសាច់សាលោហិតជិតឆ្ងាយទាំងអស់ មេត្តាចូលរួមក្នុងពិធីបុណ្យសពដោយក្តីអនុគ្រោះ។
សពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ សឿង សុខខេង ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា រយៈពេល ៣យប់ ៤ថ្ងៃ គឺចាប់ពីថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។
ពិធីបុណ្យសព៖ ប្រារព្ធធ្វើនៅគេហដ្ឋានលេខ: ១១-១២E០ ផ្លូវ ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ខាងត្បូង ជាប់ផ្សាររាត្រី)។
សូមបញ្ជាក់៖ ព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ វេលម៉ោង ០៦:០០នាទី សពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ សឿង សុខខេង នឹងដង្ហែទៅកាន់វត្តសិលានទី ស្ថិតនៅឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីប្រារព្ធធ្វើពិធីបញ្ចុះសពនៅក្នុងវត្តសិលានទី៕






