* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សារព័ត៌មានអន្តរជាតិ ABC កំពុងធ្លាក់ខ្លួនជាឧបករណ៍ឃោសនាដែលរៀបចំឡើងដោយយោធាថៃ ពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានពីបញ្ហាតំបន់ព្រំដែនជាមួយកម្ពុជា

01-07-2026 12:58

(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងនាមជាសារព័ត៌មានអន្តរជាតិដ៏ធំរបស់អូស្ត្រាលី ABC គួរតែមានការសិក្សា ស្រាវជ្រាវ និងផ្ទៀងផ្ទាត់ព័ត៌មានជាមុនឱ្យបានច្បាស់លាស់មុននឹងចុះចូលមកកាន់តំបន់អូរស្មាច់ ដែលជាទឹកដីស្ថិតក្នុងអធិបតេយ្យភាព និងបូរណភាពទឹកដីពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជា។

លោក ទេព អស្នារិទ្ធ បានបន្ថែមថា គោលការណ៍គ្រឹះនៃវិជ្ជាជីវៈសារព័ត៌មាន គឺត្រូវរាយការណ៍ព័ត៌មានដោយមានតុល្យភាព ដោយតម្លាភាព មិនលម្អៀង។ ការចុះយកព័ត៌មានដោយទទួល ស្តាប់ និងដើរតាមតែការរៀបចំ និងការនាំរបស់ភាគីយោធាថៃតែម្ខាង ដោយគ្មានការសាកសួរ ឬសុំការបំភ្លឺពីអាជ្ញាធរ ឬប្រជាពលរដ្ឋកម្ពុជា ពោលគឺពុំបានផ្តល់សំឡេងលើប្រធានបទ ឱ្យដល់ភាគីពាក់ព័ន្ធនៅតំបន់នោះ បានបញ្ចេញមតិយោបល់ខ្លួន គឺជាការបង្កើតការរាយការណ៍ព័ត៌មានដែលមានភាពលម្អៀង គ្មានការឆ្លុះបញ្ចាំងពីតថភាពពិតជុំវិញ ជាការរាយការណ៍ព័ត៌មានខ្វះវិជ្ជាជីវៈ ដោយគ្មានការទទួលខុសត្រូវ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសញ្ជាក់ថា៖ «ម៉្យាងវិញទៀត សារព័ត៌មាននោះក៏កំពុងធ្លាក់ខ្លួន ជាឧបករណ៍ឃោសនា (a tool for propaganda/ fabrication) ព្រោះថាក្នុងនាមជាសារព័ត៌មានអន្តរជាតិដ៏ធំរបស់អូស្ត្រាលី ABC គួរតែមានការសិក្សា ស្រាវជ្រាវ និងផ្ទៀងផ្ទាត់ព័ត៌មានជាមុន ឱ្យបានច្បាស់លាស់មុននឹងចុះទៅកាន់តំបន់ព្រំដែននេះ»។

ជាមួយគ្នានេះដែរ លោក ទេព អស្នារិទ្ធ បានលើកឡើងថា តាមរយៈការធ្វើនេះការរាយការណ៍បែបនេះ ដោយអនុញ្ញាតឱ្យគេប្រើប្រាស់ឈ្មោះ និងកាមេរ៉ារបស់ខ្លួនដើម្បីផលិតព័ត៌មានបែបប្រឌិតតាមការរៀបចំរបស់ភាគីថៃ ដើម្បីបង្កាច់បង្ខូច និងបង្កើតបញ្ហា គឺជាការទម្លាក់តម្លៃវិជ្ជាជីវៈខ្លួនឯងឱ្យទៅជាឧបករណ៍ឃោសនានយោបាយ និងយោធារបស់ប្រទេសមួយផ្សេងទៀត។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា តាមរយៈសកម្មភាពរាយការណ៍នេះដែរ វាជាទង្វើបំពានអព្យាក្រិតភាពផ្នែកសារព័ត៌មាន ព្រោះសារព័ត៌មានដែលមានក្រមសីលធម៌ មិនត្រូវធ្វើសកម្មភាពណាដែលអាចបង្កជាជម្លោះ ការអុចអាល នាំឱ្យកើតមានគ្រោះថ្នាក់ ឬបង្កអស្ថិរភាពដល់ប្រទេស ប្រជាជនក្នុងតំបន់ណាមួយឡើយ។ ដូច្នេះការចូលមកយកព័ត៌មានលើទឹកដីកម្ពុជាដោយខុសច្បាប់នៅក្នុងតំបន់ព្រំដែនបែបនេះ ជាទង្វើអាចបង្កភាពតានតឹងរវាងប្រទេសទាំងពីរ ដែលនេះជាការផ្ទុយពីទំនួលខុសត្រូវសង្គមរបស់អ្នកសារព័ត៌មាន។

លោក ទេព អស្នារិទ្ធ បានសង្កត់ធ្ងន់ថា សកម្មភាពរបស់សារព័ត៌មាន ABC ក្នុងករណីនេះ មិនត្រូវដោះសារថាជាការអនុវត្តសេរីភាពសារព័ត៌មានឡើយ ព្រោះសេរីភាពសារព័ត៌មានត្រូវតែដើរទន្ទឹមនឹងការគោរពច្បាប់អន្តរជាតិ ច្បាប់ជាតិ និងភាពសុចរិតស្មោះត្រង់ មិនលម្អៀងក្នុងវិជ្ជាជីវៈ។ ទង្វើនេះ គឺជាការរំលោភច្បាប់អន្តោប្រវេសន៍ និងអធិបតេយ្យភាពរបស់កម្ពុជាផង និងជាការបំពានក្រមសីលធម៌សារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រព័ន្ធផ្សព្វផ្សាយរបស់អូស្ត្រាលីផ្ទាល់លើឆាកអន្តរជាតិ៕